រាជធានីភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ក្នុងយុទ្ធនាការឈ្លានពានរបស់ថៃមកលើដែលអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជារយៈពេល៣ថ្ងៃមកនេះ កងទ័ពថៃបានវាយប្រហារមកលើទីតាំងជនស៊ីវិលជាច្រើនកន្លែង ។
ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើឡើងក្នុងសន្នីសីទស្តីពី «បច្ចុប្បន្ន ភាពនៃ ការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២បានលើកឡើងថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ បានចោទប្រកាន់កម្ពុជា ទាំងបំពានខុសការពិតថា កម្ពុជាបានកំណត់យកគោលដៅស៊ីវិល មន្ទីរពេទ្យជាដើម ធ្វើជាគោលដៅបាញ់ប្រហារ ហើយបានចោទក ម្ពុជាទៀត ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ។ នាយករដ្ឋមន្ត្រីស្តីទីថៃ បែរជាបំភ្លៃថា ខ្លួនឯងជាអ្នកត្រូវស្រលាញ់សន្តិភាព សម្តែងការអត់ធ្ងន់ ហើយចោទថា កម្ពុជាជាអ្នកគំរាមប្រទេសខ្លួនទៅវិញ ។
ក្នុងន័យនេះ ឯកឧត្តម ប៉ែន ប៉ូណា បានគូសបញ្ជាក់ទៅវិញ និងដើម្បីឱ្យសាធារណជនដឹងថា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មួលបង្កាច់ បំភ្លើសបំភ្លៃខុសពីការពិតទាំងស្រុង របស់នាយករដ្ឋមន្ត្រីស្តីទីថៃ ហើយកម្ពុជា សូមថ្កោលទោសការឈ្លានពាន យ៉ាងក ម្រោរំលោភច្បាប់អន្តរជាតិ របស់ប្រទេសថៃ មកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា កម្ពុជា គឺជាប្រទេសរងគ្រោះ ដោយសារការ ឈ្លានពាន របស់ប្រទេសថៃ ដែលទាំងអស់គ្នាសុទ្ធតែបានដឹង កម្ពុជា រងការគំរាមកំហែង គ្រប់បែបយ៉ាង ពីសំណាក់កងទ័ពថៃ ដែលឈានទៅដល់ការវាយប្រហារ យ៉ាងកំរោផ្នែកយោធា មកលើប្រទេសកម្ពុជា កាលពីថ្ងៃ២៤ ខែកក្កដា ដូច្នេះកម្ពុជា គ្មានជម្រើសអ្វីក្រៅពី ប្រើសិទ្ធិតបត ដើម្បីការពារខ្លួន ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដីរបស់ខ្លួន ស្របតាមច្បាប់អ ន្តរជាតិ និងស្របតាមច្បាប់ជាតិកម្ពុជា ។
ឯកឧត្តមបានបញ្ជាក់ថា៖ ថៃគឺបានបាញ់ និងទម្លាក់គ្រាប់បែក ទៅលើគោលដៅស៊ីវិលជាច្រើន មកលើប្រទេសកម្ពុជា ទី១-គាត់បានទម្លាក់គ្រាប់បែក កំទេចវត្តមួយ នៅវត្តតាមាន់សែនជ័យ ដែលមានទីតាំង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលធ្វើឱ្យទីតាំងគោ រពបូជាសាសន៍មួយនេះ ខ្ទេចខ្ទាំយ៉ាងខ្លាំង រហូតធ្វើឱ្យស្លាប់អាចារ្យម្នាក់ក្នុងវត្តនេះផង ។
ទី២-ថៃបានផ្លោងគ្រាប់បែក កំទេចមណ្ឌលសុខភាពមួយ នៅឯឃុំមរត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ នៅពេលដែលគេព្យាបាលជំងឺ ។
ទី៣-ថៃបានបាញ់ចូលភូមិឋាន ផ្ទះរបស់ប្រជាពលរដ្ឋជាច្រើន ដែលធ្វើឱ្យផ្ទះប្រជាពលរដ្ឋខ្ទិចខ្ទាំង ហើយធ្វើឱ្យមានអ្នករងរបួសជាច្រើន រួមទាំងកុមារផងដែរ បន្ទាប់មកទៀត មានស្ថានីយ៍ឥន្ទនៈមួយនៅ ក៏ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងឧត្តរមានជ័យ ថៃក៏បានបំផ្លាញ បាញ់គ្រាប់បែបចូលទៅក្នុងប្រាសាទព្រះវិហារ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ សម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ក្នុងចេតនាបំផ្លិចបំផ្លាញ សម្បត្តិបេតិកភណ្ឌពិភពលោ កមួយនេះ វិនាសសាបសូន្រ ក្រៅពីនោះថៃ ក៏បានបាញ់គ្រាប់ចូលសាលារៀន ដែលជាទីកន្លែងសិក្សា របស់សិស្សានុសិស្ស នៃប្រទេសកម្ពុជានៅក្នុងក្រុងសំរោង” ៕
ចែករំលែកព័តមាននេះ