ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​សង្ឃ គូ​ សុភាព ផ្ញើ​សារ​ទៅ​ជនជាតិ​ថៃ​ថា​ការ​បំផ្លា.ញ​វត្ត​កម្ពុជា​គឺជា​ឧ.ក្រិ.ដ្ឋ.កម្ម​ដ៏​សាហា.វ

3 ម៉ោង មុន
  • ភ្នំពេញ

សម្តេចព្រះ​ឧត្តម​វង្សា គូ​ សុភាព នៅ​ថ្ងៃ​ទី២៦ ខែកក្កដា បាន​ផ្ញើ​សារ​ទៅ​ជនជាតិ​ថៃ​ដែល​ក៏​ជា​ពុទ្ធសាសនិក ថា​ការ​បំផ្លាញ​វត្ត​គឺជា​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​។ សម្តេច​សង្ឃ បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ទៅ​កា​ន់​ជនជាតិ​ថៃថា «​ជូន​ចំពោះ​ជនជាតិ​ថៃ​!…

សម្តេចព្រះ​ឧត្តម​វង្សា គូ​ សុភាព នៅ​ថ្ងៃ​ទី២៦ ខែកក្កដា បាន​ផ្ញើ​សារ​ទៅ​ជនជាតិ​ថៃ​ដែល​ក៏​ជា​ពុទ្ធសាសនិក ថា​ការ​បំផ្លាញ​វត្ត​គឺជា​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​។

សម្តេច​សង្ឃ បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ទៅ​កា​ន់​ជនជាតិ​ថៃថា «​ជូន​ចំពោះ​ជនជាតិ​ថៃ​! វត្ត​ពុទ្ធសាសនា គឺជា​កន្លែង​ពិសិដ្ឋ ដោយ​មិន​គិត​ពី​ទីតាំង​របស់​វា (​វត្ត​នេះ​មា​នទី​តាំងនៅ​ប្រទេស​កម្ពុជា​)​។ ប្រទេស​ថៃ​គឺជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​។ ក្នុង​នាម​ជា​ពុទ្ធសាសនិក​ម្នាក់ ការ​បំផ្លិចបំផ្លាញ​ទីតាំង​បែប​នេះ​ជា​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​»។

សូម​បញ្ជាក់​ថា​ ការ​បាញ់ប្រហារ​ឈ្លានពាន​របស់​ថៃ​មក​លើ​ប្រទេស​កម្ពុជា​កាន់តែ​មាន​សភាព​ខ្លាំងក្លា នៅ​ពេល​ដែល​វា​បាន​ឈាន​ដល់​ថ្ងៃ​ទី​៣ ដោយ​បណ្តាល​អោយ​យោធា​កម្ពុជា​ចំនួន​៥​នាក់​បាត់​បង់​ជីវិត និង២១​នាក់​របួស ហើយ​ប្រជាជន​ចំនួន​៨​នាក់​បាន​ស្លាប់ និងរបួស​៥០​នាក់​។ ចំណែក​ប្រជាពលរដ្ឋ​ជា​ច្រើន​មឺ​ន​នាក់​បាន​ភៀសខ្លួន​ទៅ​កាន់​កន្លែង​សុវត្ថិភាព​។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ​ ក៏​មានការ​បាញ់ប្រហារ​លើ​វត្ត​អារាម មណ្ឌល​សុខភាព និងភូមិ​ប្រជាជន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ