ខណ:ថៃបង្កើនការវាយប្រហារ អង្គការសហ ប្រជាជាតិសុំឱ្យកម្ពុជានិងថៃអត់ធ្មត់ខ្ពស់បំផុត
- ភ្នំពេញ
ខណ:ដែលប្រទេសថៃបង្កើនការវាយប្រហារកម្ពុជាចូលដល់ទីតាំងមិនមានទំនាស់ក្នុងទឹកដីកម្ពុជានោះ អង្គការសហប្រជាជាតិបានអំពាវនាវអោយប្រទេសកម្ពុជានិងថៃមាការអត់ធ្មត់ខ្ពស់បំផុត។
នេះបើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបាននិយាយប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែ កក្កដា។
លោកបាននិយាយថា បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ លោក អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវសូមអោយកម្ពុជានិងថៃមានការអត់ធ្មត់ខ្ពស់បំផុត។ អង្គការសហប្រជាជាតិបានធ្វើការអំពាវនាវបែបនេះ ខណ:ដែលថៃបានបង្កើនការវាយប្រហាររបស់ខ្លួនមកលើកម្ពុជាកាន់តែខ្លាំងឡើងៗ រហូតដល់ចូលដល់ទីតាំងគ្មានទំនាស់។
សកម្មភាពវាយប្រហារនេះ ធ្វើអោយកម្ពុជាចាត់ទុកថា វាជាការឈ្លានពានយ៉ាងក្រោល ហើយកម្ពុជាត្រូវតែការពារទឹកដីរបស់ខ្លួនទោះត្រូវបង់ថ្លៃណាក៏ដោយ៕

ចែករំលែកព័តមាននេះ