រាជធានីភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំបិទទ្វារតាមដំណើររបស់ភាគីកម្ពុជា ក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ បានលើកយកពីករណីថៃបានធ្វើការក្រឡះសំដីពីការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាប្រធានអាស៊ានប្តូរស្នើឲ្យឈប់បាញ់រវាងកម្ពុជា-ថៃផងដែរ។ នេះបើតាមការ ឲ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសសហប្រតិបតិ្តការនិងអន្តរជាតិបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅមុនកិច្ចប្រជុំក្រុ មប្រឹក្សាសន្តិ សុខអង្កការសហប្រជាជាតិថានៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបានចេញរបាយការណ៍ចំនួនពីរ
គឺទី១-បានទទួលសំណើរសំុពីកម្ពុជាឲ្យមានកោះប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សា សន្តិសុខ អង្កកាសហប្រជាតិ ។ ទី២-របាយការណ៍បានលើកឡើងពីការសម្របសម្រួលរបស់នាយក រដ្ឋមន្ត្រីម៉ាឡេស៊ី ស្នើឲ្យមានការឈប់បាញ់គ្នារវាងភាគីទាំងពីរ ហើយភាគីកម្ពុជាបានទទួលយក ចំណែកភាគីថៃរបាយការណ៍បានគូសបញ្ជាក់ថាដំបូងទទួលយកសំណើរ ប៉ុន្តែបន្ទាប់មកថៃបានផ្លាស់ប្តូរក្រឡះជំហរមិនទទួលយកវិញ។
បើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសថានៅក្នុងកិច្ចប្រជុំតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្កការសហប្រជាជាតិបានថ្លែងការណ៍ពីការវាយលុកដោយទ្រង់ទ្រាយធំរបស់កងកំលាំងប្រដាប់អាវុធថៃមកលើកម្ពុជាចាប់ពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥ លើទីតាំងមួយចំនួន របស់ប្រទេសកម្ពុជា នៅតាមបណ្តោយព្រំដែន រួមទាំងប្រាសាទព្រះវិហារ ប្រាសាទតាក្របី តំបន់មុំបី… ហើយការវាយលុកនេះថៃបានប្រើប្រាស់រថយន្តប្រយុទ្ធF16 រថក្រោះ គ្រាប់ បែបចង្កោម និងសភាវុធធន់ធ្ងន់ៗផ្សេងៗជាច្រើនទៀត។
តំណាងកម្ពុជាក៏បានឡើងពីការខូចខាតទីតាំងលំនៅស្ថានរបស់ប្រជាជនកម្ពុជាមួយចំនួន និងបេតិកភណ្ឌវប្បធម៌កម្ពុជាមួយចំនួនបន្ទាប់ពីកងកំលាំងអាវុធថៃបានធ្វើការវាយលុក។លើសពីនេះតំណាងអចិន្ត្រៃយ៍កម្ពុជាក៏បានលើកឡើងពីការអំពាវនាវរបស់់កម្ពុជាឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ និងគ្មានលក្ខខ័ណ្ឌ ហើយមានដំណោះស្រាយដោយសន្តិវិធីផងដែរ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានអះអាងថានៅក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសន្តិ សុខUN បានអំពាវនាវឲ្យភាគីទាំងពីរមានការអត់ធ្មត់ ឲ្យបានជាអតិបរមា ហើយបានអំពាវនា វឲ្យ មានដំណោះស្រាយឲ្យសន្តិវិធី និងបញ្ចប់ការបាញ់គ្នាដោយប្រដាប់អាវុធ។
ឯកឧត្តមជុំ សុន្ទរី បានឲ្យដឹងទៀតថា ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្កសហប្រជាជាតិលោកអគ្គលេខាធិការអង្កសហប្រជាជាតិបានប្រាប់អ្នកសារព័ត៌មាន ដោយបានស្នើឲ្យ ភាគីទាំងពីរមានភាពអត់ធ្មត់ដោយអតិបរមាជាទីបំផុត៕
ចែករំលែកព័តមាននេះ