ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ថ្លែង​ថា​ទី​ក្រុង​ផូក​រ៉ូស​កំពុង​ក្លាយ​ជា​សម​រភូមិ​​ដ៏​ក្ដៅ​គគុក​

2 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី ថ្លែង​ថា​កង​ទ័ព​អ៊ុយ​ក្រែន​កំពុង​ប្រឈម​នឹង​សមរ​ភូ​មិ​ដ៏​ក្ដៅ​គគុក​នៅ​ទី​ក្រុង​ផូក​រ៉ូស​ (Pokrovsk) នៅ​អ៊ុយ​ក្រែន​ខាង​កើត​។ ទី​នេះ​​ស្ថិត​នៅ​កៀក​នឹង​ព្រំ​ដែន​រុស្ស៊ី​ និង​ជា​ច្រក​ផ្លូវ​សំខាន់​សម្រាប់​ដឹក​ជញ្ជូន​ភស្តុ​ភារ​​យក​ទៅ​ផ្គត់​ផ្គង់​កង​ទ័ព​នៅ​សមរភូមិ​មុខ​។ ​​រុស្ស៊ី​​ក៏​ឧស្សាហ៍​អះ​អាង​ថា​ខ្លួន​វាយ​យក​បាន​ភូមិ​នានា​នៅ​ទី​ក្រុង​នេះ​ជា​បន្ត​បន្តាប់​​​។ នៅ​ក្នុង​សុន្ទរ​កថា​ពេល​រាត្រី​របស់​លោក​…

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី ថ្លែង​ថា​កង​ទ័ព​អ៊ុយ​ក្រែន​កំពុង​ប្រឈម​នឹង​សមរ​ភូ​មិ​ដ៏​ក្ដៅ​គគុក​នៅ​ទី​ក្រុង​ផូក​រ៉ូស​ (Pokrovsk) នៅ​អ៊ុយ​ក្រែន​ខាង​កើត​។ ទី​នេះ​​ស្ថិត​នៅ​កៀក​នឹង​ព្រំ​ដែន​រុស្ស៊ី​ និង​ជា​ច្រក​ផ្លូវ​សំខាន់​សម្រាប់​ដឹក​ជញ្ជូន​ភស្តុ​ភារ​​យក​ទៅ​ផ្គត់​ផ្គង់​កង​ទ័ព​នៅ​សមរភូមិ​មុខ​។ ​​រុស្ស៊ី​​ក៏​ឧស្សាហ៍​អះ​អាង​ថា​ខ្លួន​វាយ​យក​បាន​ភូមិ​នានា​នៅ​ទី​ក្រុង​នេះ​ជា​បន្ត​បន្តាប់​​​។

នៅ​ក្នុង​សុន្ទរ​កថា​ពេល​រាត្រី​របស់​លោក​ លោក​ហ្សេឡិន​ស្គី​ ថ្លែង​ថា​អគ្គ​បញ្ជា​ការ​កង​ទ័ព​ លោក​អូឡិច​សាន់​ដឺ​ ស៊ី​ស្គី (Oleksandr Syrskyi) ថ្លែង​នៅ​ក្នុង​អង្គ​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​ថា​ស្ថាន​ការណ៍​សឹក​នៅ​ទី​ក្រុង​ផូក​រ៉ូស​ជា​ចំណុច​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​។ លោក​ហ្សេ​ឡិន​ស្គី​ថ្លែង​ថា​កង​ទ័ព​នៅ​តែ​បន្ត​អនុវត្ត​រាល់​ប្រតិ​បត្តិ​ការ​ទាំង​អស់​។ ជា​ពិសេស ទី​ក្រុង​ផូក​រ៉ូស​កំពុង​ក្លាយ​ជា​សម​រភូមិ​ក្ដៅ​។

លោក​ហ្សេឡិនស្គី​ថ្លែង​បន្ត​ទៀត​ថា​កង​ទ័ព​អ៊ុយ​ក្រែន​ក៏​កំពុង​តស៊ូ​នៅ​តាម​តំបន់​ព្រំ​ដែន​ដទៃ​ទៀត​ដូច​ជា​នៅ​ទី​ក្រុង​​ស៊ូមី (Sumy) ជា​ដើម​។ នៅ​ទី​នោះ កង​ទ័ព​រុស្ស៊ី​ហាក់​ដូច​ជា​មាន​ប្រៀប​​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​។ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថ្មី​ លោក​ដេនីស ស្ម៊ីហាល (Denys Shmyhal) បាន​រាយការណ៍​អំពី​ជំនួយ​បរទេស​​ដែល​ផ្ដល់​ជូន​ជា​ហូរ​ហែ​ដើម្បី​ធានា​ថា​អ៊ុយ​ក្រែន​នៅ​តែ​មាន​អាវុធ​សម្រាប់​តស៊ូ​នៅ​ក្នុង​សង្គ្រាម​។​

លោក​សូម​អំពាវ​នាវ​ឱ្យ​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​ស្ដីពី​បច្ចេក​វិទ្យា​ដោយ​ផ្ដោត​សំខាន់​​ជា​ពិសេស​ទៅ​លើ​ការ​ផលិត​​ដ្រូន​។ តាម​រយៈ​ផែន​ការ​នេះ អ៊ុយ​ក្រែន​ដាក់​ផែន​ការ​ផលិត​ឧប​ករណ៍​បាញ់​ទម្លាក់​ដ្រូន​ឱ្យ​បាន​ចន្លោះ​ពី​៥០០-១០០០​គ្រឿង​នៅ​ក្នុង​មួយ​ថ្ងៃ​ៗ​។ លោក​ហ្សេឡិន​ស្គី​កត់​សម្គាល់​ថា​កាល​ពី​ដើម​ខែ​កក្កដា​ ឧបករណ៍​របស់​ខ្លួន​បង្ហាញ​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​បាញ់​ទម្លាក់​ដ្រូន​របស់​រុស្ស៊ី​ដែល​បញ្ជូន​មក​ទាំង​ផ្ទាំង​ៗ​ដើម្បី​វាយ​ប្រហារ​ទី​ក្រុង​តូច-​ធំ​របស់​អ៊ុយ​ក្រែន​។​ នេះ​បើ​យោង​តាម​ប្រភពពី​រ៉យ​ទ័រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ