ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជម្លៀស​ចេញពី​តំបន់​ព្រំដែនខេត្តឧត្តរ​មាន​ជ័យចូល​មក​ខេត្តសៀមរាប ជិត ៥០០០​នាក់គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៥ ខែកក្កដា ​

15 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ គិត​ត្រឹមល្ងាចថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ ២០២៥​នេះ ប្រជាពលរដ្ឋ​ជិត៥០០០នាក់​.​ហើយ ដែល​បាន​ជម្លៀស​ចូល​មក​កាន់​ខេត្តសៀមរាប ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​ប្រកាស​អំពី​ការ​ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជម្លៀស​ចេញពី​តំបន់​ព្រំដែន​ខេត្តឧត្តរមានជ័យ​មានការ​ឈ្លានពាន​ពី​ប្រទេស​ថៃ ដោយ​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ឯកឧត្តម…

ខេត្តសៀមរាប ​៖​ គិត​ត្រឹមល្ងាចថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ ២០២៥​នេះ ប្រជាពលរដ្ឋ​ជិត៥០០០នាក់​.​ហើយ ដែល​បាន​ជម្លៀស​ចូល​មក​កាន់​ខេត្តសៀមរាប ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​ប្រកាស​អំពី​ការ​ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជម្លៀស​ចេញពី​តំបន់​ព្រំដែន​ខេត្តឧត្តរមានជ័យ​មានការ​ឈ្លានពាន​ពី​ប្រទេស​ថៃ ដោយ​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ឯកឧត្តម អភិបាលខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ ។

‎ ក្នុង​នោះ​ដែរ លោក លី វណ្ណៈ នាយក​រដ្ឋបាល​សាលា ខេត្តសៀមរាប និង ជា​អ្នក​នាំ ពាក្យ​រដ្ឋបាល​ខេត្ត បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា​ឆ្នាំ​២០២៥​នេះ ថា ដោយ​អនុវត្ត​តាម​ការ​ណែ នាំ​សំណាក់ ឯកឧត្តម ប្រាក់ សោ ភ័​ណ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប​បាន​រៀបចំ នៅ​តាម​បណ្តា​ស្រុក​ចំនួន ៩ ស្មើ ៧១ ទីតាំង រួម​មាន​៖

ស្រុក​ក្រឡាញ់ មាន ២ ទីតាំង , ស្រុក ស្រីស្នំ មាន​៨ ទីតាំង , ស្រុក ពួក មាន​៦​ទីតាំង ,​ស្រុក អង្គរជុំ មាន ៣ ទីតាំង , ស្រុក វ៉ា​រិ​ន មាន ៥ ទីតាំង ,​ដឹកនាំ​សម្របសម្រួល ដោយ​លោក ចឹក គឹ​ម ជុន នាយករង រដ្ឋបាល​ទី​ចាត់ ការ​ផែនការ និង វិនិយោគ , ស្រុក ជីក្រែង មាន ៤ ទីតាំង , ស្រុក បន្ទាយស្រី មាន ១៧ ទីតាំង ,​ស្រុក សូទ្រនិគម មាន ២៨ ទីតាំង និង ស្រុក ស្វាយ​លើ មាន ៣ ទីតាំង ដឹកនាំ សម្រប​ប​សម្រួល ដោយ លោក ស្មៀន ប៊ុ​ន​ធឿ​ន នាយករង រដ្ឋបាល​ទីចាត់ការ​គ្រប់គ្រង​ធនធាន មនុស្ស ។ ដោយ​កំណត់​យក​ទីតាំង ក្នុង​បរិវេណ វត្ត​អារាម ឬ ទីកន្លែង​មាន​សុវត្ថិភាព​ផ្សេង​ៗ សម្រាប់​ត្រៀម​ទទួល​បងប្អូន​ប្រជា ពល រដ្ឋ ដែល​ជម្លៀស​ខ្លួន ចេញពី​ទីតាំង​សឹក សង្គ្រាម​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន ។

បើ​តាម​ប្រសាសន៍​របស់ លោក លី វណ្ណៈ បញ្ជាក់​ថា គិត​មក​ដល់ ល្ងាច​ថ្ងៃ​ទី​២៥ នេះ បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៥០០០ នាក់​ហើយ ដែល​បាន​ចូល​មក​កាន់​ខេត្តសៀមរាប​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​គ្រោង​ពង្រីក​ទីតាំង នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​បន្ថែម​ទៀត ដូច ជា​៖ ស្រុក ស្រីស្នំ , ស្រុក​ក្រឡាញ់ , ស្រុក​ពួក​ស្រុក អង្គរជុំ​., ស្រុក វ៉ា​រិ​ន ,​ស្រុក បន្ទាយស្រី , ស្រុក​ស្វាយ​លើ , ស្រុក ជីក្រែង និង ស្រុក សូទ្រនិគម ដើម្បី​ត្រៀម​ទទួល​បងប្អូន​ប្រជា​ពល រដ្ឋ មក​បន្ថែម​ទៀត ដើម្បី​ជា​ដំណោះស្រាយ​បន្ទាន់ នៅ​ថ្ងៃនេះ​ដែរ ឯកឧត្តម អភិបាលខេត្ត​សៀមរាប បាន អញ្ជើញ​ចុះ​សួរសុខទុក្ខ ព្រម​ជាមួយ​អំណោយ សង្គ្រោះ​បន្ទាន់ សម្រាប់​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងនោះ​ផង​ដែរ​។

‎ លោក នាយក​រដ្ឋបាល​បន្ថែម​ថា រដ្ឋបាល​ខេត្តសៀមរាប បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ មិន​ត្រឹមតែ​ការ​ស្នាក់​នៅ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​រៀបចំ​ក្រុម​គ្រូពេទ្យ​ជួរ​មុខ នៅ​បណ្តា​ស្រុក​គោលដៅ​មួយ​ចំនួន សម្រាប់​ពលរដ្ឋ ឬ​យុទ្ធ​មិត្ត​រងគ្រោះថ្នាក់​អាចម​ករក​សេវា​ព្យាបាល​បាន​ផង​ដែរ​។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខា ភិ​បាល នៃ​រដ្ឋបាល​ខេត្តសៀមរាប ដឹកនាំ​ក្រុមការងារ​វះកាត់​សង្គ្រោះ បន្ទាន់ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត សៀម រាប ត្រៀមចាំ​ជំនួយ ជា​មន្ទីរពេទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ