ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​៖​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា​ថៃ​បាន​បើក​ការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​៥ គ្រា.ប់​មក​លើ​ទីតាំង​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ពោធិ៍​សាត់

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥​ ថៃ​បាន​បើក​ការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​ចំនួន​៥​គ្រាប់ មក​លើ​ទីតាំង​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្តពោធិ៍សាត់​ ។ យោង​តាមសេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥​ ថៃ​បាន​បើក​ការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​ចំនួន​៥​គ្រាប់ មក​លើ​ទីតាំង​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្តពោធិ៍សាត់​ ។

យោង​តាមសេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ភ្នំពេញ ថ្ងៃ​ទី​២៦ ខែ កក្កដា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​អំពើ​ឈ្លានពាន​ដោយ​មិន​មានការ​បង្កហេតុ និង​ដោយ​ត្រៀម​ទុកជា​មុន ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ព្រះរាជាណាចក្រ​ថៃ នៅ​វេលា​ម៉ោង ០៥:០២​នាទី ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​បាន​បើក​ការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​ចំនួន​៥ គ្រាប់ មក​លើ​ទីតាំង​ជា​ច្រើន​កន្លែង នៅ​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

ក្រសួង​បាន​បញជាក់​ថា​៖” ការ​រំលោភ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ដ៏​កម្រោល​នេះ គឺជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​បំផុត​លើ​ច្បាប់​អន្តរជាតិ រួម​ទាំង​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ហើយ​បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជន​ស៊ី​វិល​ស្លូត​ត្រង់ និង​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​”​។

ព្រះរាជាណាចក្រ​កម្ពុជា អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ចូលរួម ក្នុង​ការ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ការ​ឈ្លានពាន​ខុសច្បាប់​របស់​ថៃ​។ កម្ពុជា​ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​រាល់​សកម្មភាព​អរិភាព​ជា​បន្ទាន់ ហើយ​ប្រកាន់ខ្ជាប់​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ​។ ខណៈ​ពេល​ដែល​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​អនុលោម​តាម​ច្បាប់​អន្តរជាតិ កម្ពុជា​រក្សា​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​ដូច​មាន​ចែង​ក្នុង​មាត្រា ៥១ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។

ជាមួយ​គ្នា​នោះ ​ក្រសួង​ក​ហារ​ពារ​ជាតិ​បាន​អះអាង​ថា ​កង​យោធពលខេមរភូមិន្ទ ប្តេជ្ញា​ចិត្ត​ឥត​ងាករេ ក្នុង​ការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សុវត្ថិភាព​របស់​ប្រជាជន ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​ដ៏​សាហាវឃោរឃៅ​របស់​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ