ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរជួយខ្មែរ! កងទ័ព និងប្រជាពលរដ្ឋ រួមគ្នាបង្ហាញស្មារតីស្នេហាជាតិ តាមរយៈការបរិច្ចាគឈាម

1 ខែ មុន

រាជធានីភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថាក្រោមស្មារតីស្នេហាជាតិ នៃខឿនការពារជាតិប្រជាជន ថ្ងៃនេះយុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ មាតុភូមិ…

រាជធានីភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថាក្រោមស្មារតីស្នេហាជាតិ នៃខឿនការពារជាតិប្រជាជន ថ្ងៃនេះយុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ មាតុភូមិ រួមគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី បានទទួលការស្ម័គ្រចិត្តចូលរួមយ៉ាងច្រើនលើសលប់។

យោងតាមសំណេរក្នុងបណ្ដាញសង្គមផ្លូវការបស់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានឱ្យដឹងថាឯកឧត្តមពិតជាមានក្តីរំភើបយ៉ាងក្រៃលែងដែលបានឃើញសំទុះចូលរួមដ៏ខ្លាំងក្លានេះ។

«កម្លាំងមហាសាមគ្គីរបស់កូនខ្មែរ នៅចំពោះការគំរាមកំហែង និងការប៉ុនប៉ងឈ្លានពានរបស់ខ្មាំងសត្រូវបានក្លាយជាថាមពលដ៏មហិមាផ្តល់កម្លាំងចិត្តដល់សមរភូមិមុខជាបន្តបន្ទាប់»។ នេះជាប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា យើងនៅជួរក្រោយ មិនឱ្យបងៗកងកម្លាំងរងានោះទេ។ យើងនឹងផ្ញើការគាំទ្រ និងកម្លាំងចិត្តជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ​ជំរុញលើកទឹកចិត្តឱ្យបងប្អូន កូនខ្មែរគ្រប់រូបបន្តចូលរួមបរិច្ចាគឈាមតាមដែលអាចធ្វើទៅបាន។ យើងមិនបានលះបង់សាច់ស្រស់ឈាមស្រស់នៅលើសមរភូមិ ក៏យើងអាចផ្តល់ឈាមរបស់យើងដើម្បីសង្រ្គោះជីវិតបានដូចគ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ