ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​កម្ពុជា ៖ ថៃ​មិន​ទទួលយក​ការ​សម្របសម្រួល​ពី​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ចំពោះ​ការ​ស្នើ​ឲ្យ​បញ្ចប់​តាម​ព្រំដែន​នោះ​ទេ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ភាគី​ថៃ មិន​បាន​ទទួល​ការ​សម្របសម្រួល​ពី​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ជា​ប្រធាន​ប្តូរ​អាស៊ាន ដែល​បាន​ស្នើ​ឲ្យ​បញ្ចប់​ជម្លោះ​នៅ​តាម​តំបន់​ព្រំដែន​នោះ​ទេ ផ្ទុយ​ទៅ​វិញ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ភាគី​ថៃ មិន​បាន​ទទួល​ការ​សម្របសម្រួល​ពី​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ជា​ប្រធាន​ប្តូរ​អាស៊ាន ដែល​បាន​ស្នើ​ឲ្យ​បញ្ចប់​ជម្លោះ​នៅ​តាម​តំបន់​ព្រំដែន​នោះ​ទេ ផ្ទុយ​ទៅ​វិញ ធ្វើការ​ទម្លាក់​កំហុស​ដាក់​កម្ពុជា ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជុំ សុន្ទរី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិប្តិការ​អន្តរជាតិ ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើការ​សម្របសម្រួល​ពី​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​កម្ពុជា និង​ថៃ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រធាន​ប្តូរ​វេន បច្ចុប្បន្ន​របស់​អាស៊ាន ដើម្បី​ទាមទារ​ឲ្យ​បញ្ចប់​ករា​ឈ្លានពាន​ពី​សំណាក់​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា ។

ឯកឧត្តម អ្នកនាំពាក្យ បាន​លើក​ឡើង​ថា បន្ទាប់​ពី​ទទួល​លិខិត​រួច នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី បាន​ធ្វើការ​ទាក់ទង​ដោយ​ផ្ទាល់​មក​សម្តេច​បវរ​ធិ​បតី និង​នាយក​រដ្ឋមន្ត្រី​ស្តីទី​ប្រទេស​ថៃ ដោយ​ធ្វើការ​សម្របសម្រួល​កាលពី​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០២៥ ដោយ​ស្នើ​ឲ្យ​ប្រទេស​ទាំង​ពីរ មានការ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន ក៏​ប៉ុន្តែ​ជា​ការ​គួរ​ឲ្យ​សោកស្តាយ ក្នុង​រយៈពេល​១​ម៉ោង បន្ទាប់​មក​ភាគី មានការ​ផ្លាស់​ប្តូរ​ជំហរ ហើយ​នៅ​ម៉ោង​៦​ព្រឹក ថ្ងៃនេះ ថៃ​បាន​ធ្វើការ​បាញ់​មក​លើ​តំបន់​ឈរជើង​របស់​កម្ពុជា​ទៀត ។

ឯកឧត្តម ជុំ សុន្ទរី បាន​បញ្ជាក់​ថា ៖ «​អន្តរាគមន៍​របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី មិន​សម្រេច​បាន​លទ្ធផល មិនមែន​ដោយ​កម្ពុជា​ខ្វះ​ឆន្ទៈ​ទទួលយក​ដំណោះស្រាយ​នោះ​ទេ ដូចដែល​នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ លើក​ឡើង​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ធាតុ​ពិត គឺ​ថៃ​ធ្វើការ​ផ្លាស់​ប្តូរ មិន​ទទួលយក​ការ​សម្របសម្រួល​ពី​នាយ​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ