ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានក្លិនមិនសូវល្អកំពុងជះចំហាយក្នុងមន្ទីរព័ត៌​មាន​ខេត្តកំពង់ធំ

1 នាទី មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោកស្រី​ប្រធាន​មន្ទីរ​ព័​ត៍​មាន​ខេត្តកំពង់ធំ រង​កា​រិះ​គន់ឥតសំចៃ​ពី​មន្ត្រី​ក្រោម​ឱសាទ​មួយចំនួនធំ​​នាំ​គ្នា​ខ្សឹប​ប្រាប់​ដល់​អ្នក​សារ​ព័​ត៍​មាន​ថា​! បច្ចុប្បន្ន​នេះ​មន្ទីរ​ព័​ត៍​មាន​ខេត្តកំពង់ធំ ដែល​ដឹកនាំ​ដោយ​អ្នកស្រី ង៉ែត ណា​រី​ន កំពុង​តែ​រង​ការ​រិះគន់​ថា ក្នុង​នាម​អ្នកស្រី​ជា​ប្រធាន​មន្ទីរ​ព័​ត៍​មាន​មួយ​រូប​ដែល​មាន​មន្ត្រី​ក្រោម​ឱវាទ​រាប់​ទាំង​មន្ត្រី​កិច្ចសន្យា​៩​រូប​ផង​នោះ…

ខេត្តកំពង់ធំ ៖ លោកស្រី​ប្រធាន​មន្ទីរ​ព័​ត៍​មាន​ខេត្តកំពង់ធំ រង​កា​រិះ​គន់ឥតសំចៃ​ពី​មន្ត្រី​ក្រោម​ឱសាទ​មួយចំនួនធំ​​នាំ​គ្នា​ខ្សឹប​ប្រាប់​ដល់​អ្នក​សារ​ព័​ត៍​មាន​ថា​! បច្ចុប្បន្ន​នេះ​មន្ទីរ​ព័​ត៍​មាន​ខេត្តកំពង់ធំ ដែល​ដឹកនាំ​ដោយ​អ្នកស្រី ង៉ែត ណា​រី​ន កំពុង​តែ​រង​ការ​រិះគន់​ថា ក្នុង​នាម​អ្នកស្រី​ជា​ប្រធាន​មន្ទីរ​ព័​ត៍​មាន​មួយ​រូប​ដែល​មាន​មន្ត្រី​ក្រោម​ឱវាទ​រាប់​ទាំង​មន្ត្រី​កិច្ចសន្យា​៩​រូប​ផង​នោះ សរុប​មាន​ចំនួន​ជិត​៤០​នាក់។

ក្រោម​ការ​ដឹកនាំ​របស់​លោក​ស្រីប្រធាន​ ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រោម​ឱវាទ​និយាយ​ថា ​លោក​ស្រី​ដឹកនាំ​មានការ​រើសអើង ប្រកាន់​បក្សពួក​និយមហួសហេតុពេក ។ ការងារ​ចុះ​បេស​កកម្ម​ដែល​អាច​បាន​ចំណូល​ខ្លះ​ៗ​​លោក​ស្រី​ប្រើ​តែ​ខ្សែខាង​ខ្លួនឯង​តែ​ប៉ុណ្ណោះ សូ​ម្បី​តែ​អស់លោក​ជា​អនុប្រធាន​មន្ទីរ​ដែល​ទទួល​ផ្នែក​ជំនាញ​ក៏​លោក​ស្រី​ផ្តាច់​ផ្លូវ​ពួក​គាត់​ដែរ ។ នៅ​ពេល​មាន​អ្វី​កើតឡើង ​លោក​ស្រី​រំលង​អនុប្រធាន​មន្ទីរ​ហើយ​ទៅ​ទំនាក់ទំនង​ជាមួយ​ប្រធាន​ការិយាល័យ​ដោយ​ផ្ទាល់ ។ ពួកអ្នករិះគន់ថា រឿង​របប​សាំង​វិញ​នោះ​ចែក​ឱ្យ​តិចតួច​ស្ទើ​រ​តែ​អត់ ដោយ​ក្នុង​មន្ត្រី​ថ្នាក់​ក្រោម​បាន​ទទួល​សាំង​ចំនួន​១០​លី​ត្រ ថ្នាក់​អនុប្រធាន​ការិយាល័យ​១៥​លី​ត្រ ប្រធាន​ការិយាល័យ​ម្នាក់​២០​លី​ត្រ និង​អនុប្រធាន​មន្ទីរ​ចំនួន​ពីរ​នាក់​ក្នុង​ម្នាក់​ៗ​ទទួល​បាន​សាំង២៥​លី​ត្រ​ក្នុង​រយៈពេល​១​ឆ្នាំ ខណៈ​របប​សាំង​ក្នុង​១​ឆ្នាំ​ៗ​ខាង​មន្ទីរ​ទទួល​បាន​ប្រមាណ​ជិត​២០០០​លី​ត្រ ឃើញ​ថា​ក្រោយ​ពី​បែងចែក​ដល់​ម​ន្ទ្រី​ថ្នាក់​ក្រោម​ហើយ​នោះ សាំង​មិន​ទាន់​អស់​ពាក់កណ្តាល​ផង​នោះ​ ។

ចំណែក​រឿង​ដែល​សំខាន់​​នោះ ក្រោម​ការ​ដឹកនាំ​របស់​​លោក​ស្រី គឺ​គ្មាន​ទេ​វប្ប​ធ​ម៍​នៃ​ការ​ចែករំលែក​ដល់​កូនចៅ​ថ្នាក់​ក្រោម​បាន​គ្រប់​ៗ​គ្នា នូវ​ករណី​ថវិកា​ដែល​ផ្នែក​សោ​ទស្សន៍​ទទួល​បាន​ពី​ការ​ប្រមូល​ចំណូល​ការ​ដាក់​តាំង​ស្លាក​សញ្ញា​ធំ​ៗ​របស់​ក្រុម​ហ៊ុន​ផ្សេង​ៗ​រួម​និង​ការ​ជួល​បង្គោល​អង់​តែ​ន​វិទ្យុ​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​យក​អង់​តែ​ន​របស់​គេ​ទៅ​បំពាក់​ជាមួយនឹង​អង់​តែ​ន​វិទ្យុ​ផង​នោះ ដោយ​ក្នុង​១​ឆ្នាំ​ៗ ទទួល​បាន​មិន​ក្រោម​២​ម៉ឺន​ដុល្លា​នោះ​ទេ ។ ពួកគេថា ចំពោះ​ថវិកា​ទាំងនេះ ​លោក​ស្រី​ប្រធាន​បែងចែក​តែ​ជាមួយនឹង​បក្សពួក​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ហើយ​មន្ត្រី​ជា​ច្រើន​ទៀត​ពុំដែល​បាន​ទទួល​នោះ​ទេ ធ្វើឱ្យមានការខកចិត្ត និងបែកបាក់គ្នាយ៉ាងធំស្ទើរពេញមន្ទីរទៅហើយ ។

ម្យ៉ាងវិញទៀត​នៅ​រៀង​រាល់​ពិធីបុណ្យ​ដែល​ជា​បុណ្យ​ជាតិ​ធំ​ៗ មាន​ដូច​ជា​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ជាដើម ។ល។​…​មន្ត្រី​ក្រោម​ឱវាទ​មិន​ដែល​បាន​ទទួល​ប្រាក់​​លើកទឹកចិត្ត​ពី​មេ​ដែល​ជា​ប្រធាន​មន្ទីរ​ចំនួន​៤​ឬ​ក៏​១០​ម៉ឺន​រៀល​ទេ ជួន​ពេល​ខ្លះ​យូរ​ៗ​មន្ត្រី​ក្រោម​ឱវាទ​ធ្លាប់​បាន​ទទួល​ស្រោម​សំបុត្រ​ម្តងម្កាល​ដែរ ដោយនៅ​ក្នុង​ស្រោមសំបុត្រ​នោះ​បើក​ទៅ​ពួក​គាត់​ឃើញ​មាន​​ប្រាក់​​ចំនួន​២០០០០៛(​ពីរ​ម៉ឺន​រៀល​)ប៉ុណ្ណោះ ។ ស្រប​ជាមួយនឹង​ស្រោមសំបុត្រ​នេះ​ផង​ដែរ ​លោក​ស្រី​ប្រធាន​មន្ទីរ​ក៏​មិន​ភ្លេច​ពោល​ពាក្យ​ប្រាប់​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ផង​ដែរ​ថា ​ប្រាក់​បន្តិចបន្តួច​នេះ​គឺជា​ថវិការ​ផ្ទាល់ខ្លួន​របស់​​លោក​ស្រី ក្រោម​ច​ម្ង​ល់​ថា​ចុះ​ថវិកា​ដែល​បាន​មក​ពី​ផ្នែក​សោ​ទស្សន៍​ក្នុង​១​ឆ្នាំ​ៗ​រាប់​ម៉ឺន​ដុល្លា​បាត់​ទៅ​ណា​អស់​?​

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ ​លោក​ស្រី សេក សា​វ៉េ​ត ប្រធាន​ការិយាល័យ​វិទ្យុ​នៃ​មន្ទីរ​ព័​ត៍​មាន​ប្រាប់​ថា​សព្វ​ថ្ងៃនេះ​ខាង​វិទ្យុ​របស់​​លោក​ស្រី​អត់​មាន​ចំណូល​ចូល​អ​ញ្ចឹ​ង​ហ្មង ហើយ​រឿង​ថវិការ​ដែល​បាន​មក​ពី​ផ្នែក​សោ​ទស្សន៍​លោក​ស្រី​អត់​ដឹង​ទេ ។

​លោក​ស្រី អ៊ូ​ជ សុ​ជាតិ ប្រធាន​ការិយាល័យ​រដ្ឋបាល​មន្ទីរ នៅ​ពេល​ខាង​សារ​ព័​ត៍​មាន​យើង​សូម​សួរ​ពី​រឿង​របប​សាំង និង​រឿង​ថវិការ​ដែល​បាន​មក​ពី​ខាង​សោ​ទស្សន៍ ​លោក​ស្រី​ប្រាប់​ថា ​អត់​ដឹង​ទេ ។​

ចំណែក​លោក អ៊ុំ ញ៉ឹ​ប ប្រធាន​ការិយាល័យ​ផ្នែក​ទូរទស្សន៍​បាន​ប្រាប់​ថា​បញ្ហា​ករណី​ថវិកាសោ​ទស្សន៍ លោក​បាន​ទទួល​ជា​ភាគរយ​ខ្លះ​ដែរ ហើយ​វា​ជា​ការងារ​របស់​មេ​អ្នក​ណា​បាន អ្នក​ណា​អត់ ​លោក​អត់​ដឹង​ទេ ។

លោក សូ​ហ៊ាន ឆេ​ង​អាន អនុប្រធាន​មន្ទីរ​ព័​ត៍​មាន​ប្រាប់​ថា ករណី​រឿង​ថវិកា​ដែល​បាន​មក​ពី​ផ្នែក​សោ​ទស្សន៍ និង​ការ​ជួល​អង់​តែ​ន​វិទ្យុ​ឱ្យ​គេ​បំពាក់​អង់​តែ​ន​ផ្សេង​ៗ​នោះ រូប​លោក​មិន​ដែល​បាន​ទទួល​នោះ​ទេ បច្ចុប្បន្ន​លោក​កំពុង​ជាប់​សិក្សា​នៅ​សាលា​​ខេមរៈ​ភូមិ​ន្ត​បន្ត ។

លោក ប៉ាត ពន្នរាយ អនុប្រធាន​មន្ទីរ​ប្រាប់​ថា ក្នុង​នាម​អនុប្រធាន​មន្ទីរ​១​រូប​ទទួល​ខាង​ជំនាញ​នឹង​គេ​ដែរ មានការ​ងារ​អី​ពាក់ព័ន្ធ ត្រូវ​បាន​មេ រំលង​លោក​ចោល បែរជា​មេ​មក​ជួបនឹង​ប្រធាន​ការិយាល័យ​ផ្ទាល់​ទៅ​វិញ ហើយ​ចំពោះ​ថវិការ​បាន​មក​ពី​ផ្នែក​សោ​ទស្សន៍​រូប​លោក​ក៏​មិន​ដែល​បាន​ទទួល​នោះ​ដែរ។

ជុំវិញ​រក​ណី​ខាងលើ ​លោក​ស្រី លឹ​ម ពី​យ៉ា​លី​ន ប្រធាន​ការិយាល័យ​ផ្នែក​សោ​ទស្សន៍ នៅ​ពេល​អ្នក​សារ​ព័​ត៍​មាន​យើង​ខ​ល​សុំ​សួរ​តាម​ទូរស័ព្ទ​អំពី​រឿង​ថវិការ​ដែល​ទទួល​បាន​ពី​ខាង​សោ​ទស្សន៍​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ អ្នកស្រី​ប្រាប់​ថា អ្នកស្រី​ជាប់​ទៅ​វត្ត​ជាមួយ​សាច់ញាតិ​ស្តាប់​អត់​បាន​ទេ
រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា នៅ​ពេល​ខាង​សារ​ព័​ត៍​មាន​យើង​សួរ​សំនួរ​ដដែល អ្នកស្រី​មាន​ប្រសា​ន៍​ថា អ្នកស្រី​ជាប់រវល់​ហើយ​ជាប់​ណាត់​ជាមួយ​ពេទ្យ​ទៀត សូម​បងអ​ញ្ជើ​ង​មក​ជួប​នៅ​មន្ទីរ​មក​ ។​

ជុំវិញ​បញ្ហា​ដ៏​ច​ម្រូង​ចម្រាស​ខាងលើ​នេះ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ អ្នក​សារ​ព័​ត៍​មាន​យើង​បាន​សុំ​ប្រសាសន៍​បំភ្លឺ​ពី​​លោក​ស្រី ង៉ែត ណា​រី​ន ប្រធាន​មន្ទីរ​ព័​ត៍​មាន​ខេត្ត​តាម​ទូរស័ព្ទ​ដែរ តែ​ត្រូវ​បាន​​លោក​ស្រី​ប្រាប់​ថា ជាប់រវល់​នៅ​សៀម​រាប​ស្តាប់​អត់​បាន​ទេ ហើយ​ក៏​បិទ​​ទូរស័ព្ទ​ទៅ ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា នៅ​ពេល​អ្នក​សារ​ព័​ត៍​មាន​យើង​ខ​ល​ចូល​អ្នកស្រី​ទទួល​ថា​អា​ឡូ​ហើយ​ក៏​បិទ​​ទូរស័ព្ទ​ទៅ ខាង​សារ​ព័​ត៍​មាន​យើង​ព្យាយាម​ខ​ល​ទៅ​​លោក​ស្រី​ទៀត ​តែ​គ្មាន​អ្នក​ទទួល ពុំ​អាច​សុំ​សេចក្តី​បំភ្លឺ​បាន​នោះ​ទេ ទើប​សារ​ព័​ត៍​មាន​យើង​សម្រេច​​ផ្សាយត្រឹមតែម៉ាដឹងប៉ុណ្ណោះ ។ ប្រសិនលោក​ស្រីសុំបំភ្លឺនៅពេលណាមួយ យើងនឹងសម្រេចចុះផ្សាយតាមក្រោយទៀត ។​

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ