ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងប្រធានធនាគារ M.G.N ចាយសែកស្អុ.យ​បែ.ក​ធ្លាយរត់ការសុំនៅក្រៅឃុំ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ក្រៅរបង​តុលាការ​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃនេះ​មានការ​បែកធ្លាយ​មាន​អ្នក​រត់ការ​ឆ្វេ​ច​ឆ្វាច​ទៅ​ថ្នាក់ លើ​ថ្នាក់​ក្រោម ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​មានការ​លើកលែង​”​ការ​ចោទ ប្រកាន់​”​លើ​ជនសង្ស័យ​ប្រធាន​ធនាគារ M.G.N ដែល​ជាប់​ពាក់​ពន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ ចេញ​សែក​ស្អុយ​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ក្រៅរបង​តុលាការ​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃនេះ​មានការ​បែកធ្លាយ​មាន​អ្នក​រត់ការ​ឆ្វេ​ច​ឆ្វាច​ទៅ​ថ្នាក់ លើ​ថ្នាក់​ក្រោម ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​មានការ​លើកលែង​”​ការ​ចោទ ប្រកាន់​”​លើ​ជនសង្ស័យ​ប្រធាន​ធនាគារ M.G.N ដែល​ជាប់​ពាក់​ពន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ ចេញ​សែក​ស្អុយ​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន មុន​ជំនុំជម្រះ​លើ​អង្គសេចក្តី​។

ប៉ុន្តែ​បើសិន​សំណុំរឿង​នេះ​ត្រូវ​បាន​លើកលែង​ការ ចោទប្រកាន់​មែន​នោះ មហាជន​បាន​និង​កំពុង​តាមដាន​មើល ឃើញ​ថា កន្លង​មក​បទល្មើស​ព្រហ្មទណ្ឌ​ចេញ​សែក​ស្អុយ ទោះបី​លុយកាក់​តិចតួច​ក៏​ជាប់​ពន្ធនាគារ​ដែរ ខ្លះ​សង​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​រួច​ហើយ ជនសង្ស័យ​នៅ​ជាប់​ពន្ធនាគារ​មិន​ទាន់​រួចខ្លួន​ទេ ចុះ​ទំ​រាំ​សំណុំរឿង​មួយ​នេះ​មាន​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​អា​មេ រិ​ក​អត់​ទាន់​សង​គេ​ផង ដូច្នេះ​បើសិនជា​តុលាការ​សម្រេច​ឲ្យ​ជនសង្ស័យ​ប្រធាន​ធនាគារ​M.G.N​រួច​ផុត​ពី​ការ​ចោទប្រកាន់​មែន នោះ តើ​មាន​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ដែរ​ឬទេ?

តែ​ទោះជាយ៉ាងណា​ក្តី ការ​បែកធ្លាយ​ព័ត៌មាន​ខាងលើ​នេះ ដើមបណ្តឹង​រដ្ឋប្បវេណី​ជា​ច្រើន បាន​និង​កំពុង​សង្ឃឹមលើ​ប្រពន្ធ​យុ​ត្តិ​ធ​ម៍​នៃ​សាលា ដំបូង​រាជធានី​ភ្នំពេញ ប្រាកដជា​មិន​អនុញ្ញាតិ​ឲ្យ​បុគ្គល​ប្រធាន​ធនាគារ​M.GN​រូប​នេះ​រួច​ពី​សំណាញ់​ច្បាប់​នោះ​ឡើយ​។

អ្នកវិភាគនិយាយថា សម័យនេះហើយ កុំដេកសង្ឃឹមបាននៅក្រៅឃុំឱ្យសោះ ។​

សូម​ជម្រាប​ថា ៖ តុលាការ​ភ្នំពេញ បាន​និង​កំពុង​បន្ត​ចំណាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ពាក់​ពន្ធ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ មាន​តួនាទី​ជា​ប្រធាន​ធនាគារឯកជន កំពុង​ជាប់ ឃុំ​នៅ​ក្នុង​ពន្ធនាគារ ដែល​បាន​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ ប្រាក់​”​សែក​ស្អុយ​”​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។ សំណុំរឿង​នេះ​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ គង់ វិ​រ​សិង្ហ ហៅ ហ៊ួ​ញ គី​មហា​វ ភេទ​ស្រី អាយុ​៤៤ ឆ្នាំ មុខរបរ មុន​ចាប់ខ្លួន ជា​ប្រធាន​ធនាគារ M.G.N Emperor Bang ទីលំនៅ​ផ្ទះ​លេខ E2 បុរី​ទន្លេបាសាក់ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​អាសយដ្ឋាន​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។

ជន​ត្រូវ​ចោទ​ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ ម​២ ​ព្រៃ​ស ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ បទល្មើស​ដែល​មាន​បញ្ញត្តិ​និង​ផ្តន្ទាទោស​តាម​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​ប្រាក់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​រង​នូវ​បណ្តឹង​២ ដាច់​ដោយឡែក​ពី​គ្នា ដែល​ជន​រង​គ្រោះ​សុទ្ធតែ​ជា​ជន​ស្លូតត្រង់​ត្រូវ​បាន​ចាញ់បោក​ប្រធាន​ធនាគារឯកជន​រូប​នេះ ដែល​មាន​ជំនាញ​ខាង​បោក​ជន​រង​គ្រោះ អស់ប្រាក់​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​ជន​រង​គ្រោះ​សុទ្ធតែ​បាន​ខាតបង់​នូវ​ទឹកប្រាក់​យ៉ាង​ធ្ន​ន់​ធ្ង​រ​ដូច​គ្នា ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៦ ស្ត្រី​ជនជាតិ​វៀត​ខាងលើ​នេះ បាន​មក​បើក​ធនាគារឯកជន​មួយ​មានឈ្មោះ​ថា M.G.N Emperor Bang នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​គៀងគរ​ប្រ​ម៉ែ​ប្រមូល​អតិថិជន​ជា​ច្រើន ឲ្យ​ដាក់​ទុក​វិនិយោគ​ដើម្បី​បានការ​ប្រាក់​។ ដោយ​ឃើញ​សកម្មភាព​ដំបូង​អាច​ជឿ​ទុកចិត្ត​បាន ជន​រង​គ្រោះ​ម្នាក់​ៗ​បាន​យក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ទៅ​ដាក់​ធនាគារ​នោះ ហើយ​នាយិការ​ប្រធាន​ធនាគារ ក៏​បាន​ចេញ​មូលប្បទានប័ត្រ​”​សែក​”​ឲ្យ​ទៅ​ជន​រង​គ្រោះ​តាម​ទឹកប្រាក់​រៀង​ៗ​ខ្លួន សម្រាប់​តម្រូវការ​បើកប្រាក់​ឲ្យ​វិញ​។ ប៉ុន្តែ​ក្រោយ មក​នៅ​ពេល​ជន​រង​គ្រោះ​ទៅ​ដក​ប្រាក់​នោះ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​ថា មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ពោល​គឺ​”​សែក​ស្អុយ​” ។

អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ ជន​រង​គ្រោះ​ក៏​បាន​រក​ការ​ច​ចារ​ជាមួយ​ប្រធាន​ធនាគារ​នោះ​ជា​ច្រើន​លើក​ដែរ ប៉ុន្តែ​ចុង​ក្រោយ​នាយិការ​ប្រធាន​ធនាគារ បាន​គេចវេស​មិន​ព្រម​ជួប​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​ទេ ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ត​កិច្ច​ឲ្យ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ ដូច្នេះ​ជន​រង គ្រោះ​សង្ឃឹមថា តុលាការ​និង​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ មក​បើក​សវនាការ​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ ដើម្បី​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ដែល​បាន​ចេញ​សែក​ស្អុយ​រាប់​សិប​លាន​ដុលា​រអា​មេ​រិ​ក ដើម្បី​ជា​ប្រយោជន៍​និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ