ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​ខូចខាត​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ ​បង្ក​ឡើង​ដោយ​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អញ្ជើញ​តំណាង​ស្ថានទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា តំណាង​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជា​សហ​ប្រធាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ដើម្បី​ការពារ​និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​(ICC-Preah Vihear)…

រាជធានី​ភ្នំពេញ​ ៖​ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អញ្ជើញ​តំណាង​ស្ថានទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា តំណាង​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជា​សហ​ប្រធាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ដើម្បី​ការពារ​និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​(ICC-Preah Vihear) និង​ប្រធាន​តំណាង​ការិយាល័យ​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​ភ្នំពេញ ដើម្បី​ជម្រាប​ជូន​អំពី​ស្ថានភាព​ខូចខាត​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ​បង្ក​ឡើង​ដោយ​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ តាម​រយៈ​ការ​ប្រើប្រាស់​កាំភ្លើង​ផ្លោង​ធុន​ធ្ងន់ និង​ការ​ទម្លាក់​គ្រាប់បែក​ដោយ​យន្តហោះ F-16 ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នា​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥​។

ក្នុង​កិច្ចប្រជុំ​នេះ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​ផលវិបាក ចេញពី​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់​អាវុធ ដែល​កំពុង​បង្ក​ការ​ខូចខាត​ជាក់ស្តែង​ដែល​មាននៅ​តាម​គោ​បុ​រៈ​ទី​១ ទី​២ ទី​៣ និង​ទី​៥ តំបន់​រចនាសម្ព័ន្ធ​ផ្ទាល់​របស់​ប្រាសាទ ខណៈ​ដែល​ប្រាសាទព្រះវិហារ​ស្ថិត​ក្រោម​ការ​ការពារ​របស់​អនុសញ្ញា​អន្តរជាតិ​នានា ស្តី​ពី​កិច្ចការ​ការពារ​បេតិកភណ្ឌ ជា​ពិសេស​អនុសញ្ញា​ទីក្រុង​ឡា​អេ ឆ្នាំ​១៩៥៤​។

លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ បាន​ស្នើ​សុំ​សហ​ប្រធាន ICC-Preah Vihear និង​តំណាង​អង្គការ​យូ​ណេ​ស្កូ ប្រចាំ​ភ្នំពេញ ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​ការពារ​ប្រាសាទព្រះវិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក ពី​សកម្មភាព របស់​យោធា​ថៃ​និង​ស្នើ​សុំ​អង្គការ​យូ​ណេ​ស្កូ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ ជា​ពិសេស​ស្ថាប័ន​ពិគ្រោះ​យោបល់​នានា របស់​អង្គការ​នេះ សិក្សា​វាយតម្លៃ​ផល​ប៉ះពាល់​ក្នុង​ទិស​ដៅ​បញ្ចូល​របាយការណ៍​នេះ​ទៅ​ក្នុង​កិច្ច​ពិភាក្សា​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​ខាង​មុខ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ