ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ ទាហាន​ខ្មែរ​៥​រូប​បាន​ស្លា.ប់ របួ.ស​២១​រូប ប្រជាពលរដ្ឋ​ស្លា.ប់​៨​រូប និង​របួ.ស​៥០​រូប

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ ចាប់ពី​ថ្ងៃ​ផ្ទុះ​សង្គ្រាម ​ដែល​បង្កដោយ​ភាគី​ថៃ​បាញ់ប្រហារ​មក​លើ​ទាហាន​កម្ពុជា​បាន​ធ្វើ​ឲ្យ​ទាហាន​ខ្មែរ​ចំនួន​៥​រូប​បាន​ស្លាប់​បាត់បង់​ជីវិត និង​របួស​២១​រូប និង​ធ្វើ​ឲ្យ​ប្រជា​ពលរ ដ្ឋ​ស្លាប់​៨​រូប និង​របួស​៥០​រូប​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។ លោក​ជំទាវ​ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖​ ចាប់ពី​ថ្ងៃ​ផ្ទុះ​សង្គ្រាម ​ដែល​បង្កដោយ​ភាគី​ថៃ​បាញ់ប្រហារ​មក​លើ​ទាហាន​កម្ពុជា​បាន​ធ្វើ​ឲ្យ​ទាហាន​ខ្មែរ​ចំនួន​៥​រូប​បាន​ស្លាប់​បាត់បង់​ជីវិត និង​របួស​២១​រូប និង​ធ្វើ​ឲ្យ​ប្រជា​ពលរ ដ្ឋ​ស្លាប់​៨​រូប និង​របួស​៥០​រូប​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។

លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី​សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង នៅ​ក្នុង ស​ន្នី​សី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ ថា​បន្ទាប់​ពី​ទាហាន​ថៃ​បាញ់ប្រហារ ដោយ​ប្រើ​ប្រាប់​អាវុធ​គ្រប់​ធន់​មក​លើ​ទាហាន​កម្ពុជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វត្ត​អារាម​ទាំងស្រុង មន្ទី​ពេទ្យ និង​ប៉ះពាល់​អាយុជីវិត​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា​៖« ទាហាន​កម្ពុជា​៥​រូប របួស​២១​រូប ប្រជាពលរដ្ឋ​បាន​បាត់បង់ ជីវិត​៨​រូប និង​របួស​៥០​រូប​នៅ​ខេត្តឧត្តរមានជ័យ​។ ទ​ង្វើ​ដែល​បង្ករ​ដោយ​ថៃ​នេះ​បាន​បង្ករ​ឲ្យ​មាន​ជនភៀសខ្លួន​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​៖ ខេត្តឧត្តរមានជ័យ​ចំនួន​៩៥ ៧៧​គ្រួសារ ស្មើនឹង ២៣៣២៨​នាក់ ខេត្តព្រះវិហារ​ចំនួន៣១១២​គ្រួសារ ស្មើនឹង ១៤២០​រូប ខេត្តពោធិ៍សាត់​ចំនួន​៩៤​គ្រួសារ ស្មើនឹង ២០១​រូប ខេត្តបន្ទាយមានជ័យ​៥២៤ គ្រួសារ ស្មើនឹង ១៨៨០​រូប ។ ជា​សរុប គ្រួសារ​ដែល​ត្រូវ​ជម្លៀស​ចេញពី​ទីលំនៅ​ដែល​ខ្លួន​ធ្លាប់​រស់នៅ និង​ជាទី​កន្លែង​សុខសាន្ត និង​សុវត្ថិភាព​ត្រូវ​ទៅ​កាន់​ទីកន្លែង​ផ្សេង​ៗ​មាន​ចំនួន ៣៥៨២៩​នាក់ »​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ជំទាវ​បាន​អះអាង​ថា​ ភាគី​ថៃ​បាន​កាន់តែ​ធ្វើការ​វាយប្រហារ​មក​លើ​កម្ពុជា​កាន់តែ​ខ្លាំង​ឡើង​ដោយ​មិន​បាន​ចាត់វិធានការ​ក្នុង​ការ​កាត់​បន្ថយ​ជម្លោះ​មួយ​ណា​ឡើយ​។ ជាង​នេះ​ខេត្ត​បាន​ដាក់​ខេត្ត​ត្រា​ត ចន្ទ​បុរី ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ខេត្តកោះកុង ពោធិ៍ សាត់ របស់​កម្ពុជា​ក្រោម​ច្បាប់​អ​ញា​សឹក ហើយ​បាន​ចាប់ផ្តើម​ពង្រាយ​ទ័ព សភា​វុ​ធ និង​ពង្រា យ​ទ័ព​នៅ​តាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ ដោយ​តាម​ផែនការ​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា​ សកម្មភាព​របស់​ថៃ​បាន​បង្ហាញ​ថា ​ថៃ​មាន​បំណង​ពង្រីក​ការ​វាយប្រហារ​មក​លើ​កម្ពុជា​ទាំង​កម្រោល និង​រំលោភ​អធិបតេយ្យភាព​របស់​
កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ