ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ ករណីឆេះហាង​លក់​ចំណី​សត្វ​សុនខមួយកន្លែង ជា.ប់​ស្ត្រី​ពោះធំ​ម្នាក់ ក្នុង​ហាងនោះ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ពោះធំ​ជិត​គ្រប់​ខែ​ម្នាក់ ជាប់​ក្នុង​ហាង​លក់​ចំណី​សត្វ​ឆ្កែ បន្ទាប់​ពី​ភ្លើង​ឆេះ តែ​សំណាងល្អ​ត្រូវ​បានពលរដ្ឋ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៧​ព្រឹក​ថ្ងៃ​ទី ២៥…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ពោះធំ​ជិត​គ្រប់​ខែ​ម្នាក់ ជាប់​ក្នុង​ហាង​លក់​ចំណី​សត្វ​ឆ្កែ បន្ទាប់​ពី​ភ្លើង​ឆេះ តែ​សំណាងល្អ​ត្រូវ​បានពលរដ្ឋ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៧​ព្រឹក​ថ្ងៃ​ទី ២៥ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ហាងលក់ចំណីសត្វ​សុនខយីហោ « VVV PET MART » តាម​បណ្តោយ​ផ្លូវ commercial បុរី​ជីប​ម៉ុង​២៧១ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​តាម​ការ​បញ្ជាក់​ពី​ប្រជា​ពលរដ្ឋបានអោយ​ដឹង​ថា មុន​កើតហេតុ គេ​បាន​ឭ​សម្លេង​ផ្ទុះ មួយ​ដង​ទៅពីរ​ដង ចេញពី​ខាងក្នុង​ហាង​លក់​ចំណី​សត្វនោះ ។ ភ្លាម​ៗ មានផ្សែង​ហ៊ុយ​ខ្មៅខ្មួល​ខ្មាញ់ លាយ​ឡំអណ្តាតភ្លើង រួម​ទាំង​មាន​សម្លេង​ស្រែក​ឆោ​រ​ឡោរ ថា « មាន​ជាប់​ស្ត្រី​ពោះធំ​ម្នាក់ នៅ​ខាងលើ » ខណៈនោះ​ប្រជាពលរដ្ឋ ក្បែរ​ខាង​ក៏​ដូច​ជា​បុគ្គលិក បាន​នាំ​គ្នា​ឡើង​ទៅ​ជួយ​ស្ត្រី​ពោះធំ​ខាងលើ ចុះ​មក​ក្រោម​បាន​ដោយ​សុវត្ថិភាព មិន​បង្ក​អោយរ​ងរ​បួស​នោះ​ឡើយ ។ ស្រប​ពេល​ដែរ អគ្គិភ័យ​ឆាបឆេះ​កាន់តែ​ខ្លាំង មិន​អាច​គ្រប់គ្រង​បាន ពលរដ្ឋ​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ ពន្លត់​អគ្គិភ័យ មក​អន្តរាគមន៍​ជៀសវាង​មានការ​រាលដាល ។

អគ្គិភ័យ​នេះ​ដែរ​បាន​បង្ក​ការ​ខូចខាត ចំណី​សត្វ នឹង សម្ភារៈ​អស់​មួយ​ចំនួន សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់ អគ្គី​ភ័យ​ចំនួន​១០​គ្រឿង មក​កាន់​ទីតាំង បាញ់​អោយរ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ