ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​ វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្ត ដែល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា និង​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​វិល​ត្រឡប់​ពី​ថៃ

41 នាទី មុន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៥ ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៦ អាណត្តិ​ទី​៤ របស់​ខ្លួន ស្ថិត​ក្រោម​អធិបតីភាព…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៥ ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៦ អាណត្តិ​ទី​៤ របស់​ខ្លួន ស្ថិត​ក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ សមាជិក​ក្រុម ប្រឹក្សា​ខេត្ត​, គណៈ​អភិបាលខេត្ត នាយក នាយករង​រដ្ឋបាល​ខេត្ត នាយក​ទីចាត់ការ លោក​-​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​-​ស្រុក ជា​ច្រើន​នាក់​ផង​ដែរ ។

ក្នុង​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូច​ជា ៖ ១.​ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៥ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៤ ២.​ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង​របាយការណ៍ ស្តី​ពី​ការ​អនុវត្ត​ការងារ​ប្រចាំ​ខែសីហា ឆ្នាំ​២០២៥ និង​ទិស​ដៅ​ការងារ​បន្ត របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ៣. បញ្ហា​ផ្សេង​ៗ​។

ក្រោយ​ពី​បាន​ស្តាប់​ការ​លើក​ឡើង​ពី​របៀបវារៈ និង​បញ្ហា​សំខាន់​ៗ​ក្នុង​កិច្ចប្រជុំ​រួច​មក លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ក្រើនរំលឹក​មន្ទីរ​ជំនាញ​ស្ថាប័ន​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​/​ស្រុក ត្រូវ​មើល​ឡើង​វិញ​នូវ​រាល់​បញ្ហា នា​ពេល​កន្លង​មក មិន​ត្រូវ​ទុក​ចោល​នោះ​ទេ គឺ​ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា ដោយ​មិន​ត្រូវ​រើសអើង ប្រកាន់​បក្សពួក​និយម និង​គ្រួសារ​និយម ជា​ពិសេស​ត្រូវ​ខិតខំ​ដុសខាត់​ទាំង​ចំណេះដឹង និង​សមត្ថភាព ក្នុង​នាម​ជា​តំណាង​សាធារណៈ ស្វ័យភាព​របស់​មូលដ្ឋាន ដើម្បី​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​សមធម៌ បរិ​យា​ប័ន្ន និង​មាន​ចីរភាព ឈាន​ឆ្ពោះទៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។

លោក​ជំទាវ អភិបាលខេត្ត ក៍បាន​មាន​ប្រសាសន៍​កោតសរសើរ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ ដែល​កន្លង​មក​បាន​សហការ​គ្នា​ធ្វើ​ការងារ តាម​តួរ​នាទី​ភារៈកិច្ច​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​បាន​ចូលរួម​ក្នុង​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការ​បម្រើសេវា​សាធារណៈ​នានា​បាន​ល្អ​ប្រសើ និង​បាន​កសាង​សមិទ្ធផល​នានា នៅ​តាម​មូលដ្ឋាន​ឱ្យ​លេច​ឡើងជា​រូបរាង ដែល​ជា​ការ​រួមចំណែក​ឲ្យ​ខេត្ត​ប៉ៃលិន​យើង មាន​ភាព​រីក​ចម្រើន ស្រប​តាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

មាន​ប្រសាសន៍​បូក​សរុប​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដែល​មាន​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ជា​អភិបាលខេត្ត បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ជូន​ដល់​ប្រជាពលរដ្ឋ និង​ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុ​វត្តិភាព នៅ​តាម​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​បាន​ធ្វើការ​អភិវឌ្ឍ​ខេត្ត ឱ្យ​មានការ​រីក​ចំរើន​ជា​បន្តបន្ទាប់​គួរ​ជាទី​មោ​ទ​ន ដែល​ធ្វើ​អោយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត មានការ​ស្ងើច​ស​សើរ​មិន​ដាច់​ពី​មាត់ ចំពោះ​ការ​កែប្រែ​មុខមាត់​ថ្មី​របស់​ខេត្ត​ប៉ៃលិន ជា​ពិសេស បាន​ជួយ​សម្របសម្រួល ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ពលករ ដែល​វិញ​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ និង បាន​ស្វះស្វែង​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​រក​ការងារ​ជូន​បងប្អូន​ពលករ​ទាំងនោះ​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា ក៍បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​បន្ថែម​ទៀត ក្នុង​ន័យ​បម្រើ​ដល់​ផលប្រយោជន៍ និង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក៍​ដូច​ជា​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​ឆាប់រហ័ស​ទាន់សភាពការណ៍ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​ទៅ​នឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ