ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​អនាថា​ម្នាក់ ​ផឹក​ស្រវឹងដួល​ស្លា.ប់​នៅ​តាម​ដងផ្លូវ​នៅ​ទឹកថ្លា

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអនាថា​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​ស្លាប់​នៅ​តាម​ដងផ្លូវ​ បន្ទាប់​ពី​ផឹក​ស្រវឹង​យ៉ាង​ជោកជាំ​ ។ ការ​ប្រទះ​ឃើញ​បុរស​រូប​នោះ ​ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ជា​ជនអនាថា​ ដួល​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង​៤​ទៀប​ភ្លឺ ​ថ្ងៃ​ទី​០៩…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអនាថា​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​ស្លាប់​នៅ​តាម​ដងផ្លូវ​ បន្ទាប់​ពី​ផឹក​ស្រវឹង​យ៉ាង​ជោកជាំ​ ។

ការ​ប្រទះ​ឃើញ​បុរស​រូប​នោះ ​ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ជា​ជនអនាថា​ ដួល​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង​៤​ទៀប​ភ្លឺ ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៥​ នៅ​ចំណុច​លើ​ផ្លូវ​បេតុង មុខ​ផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​។

តាម​សន្តិសុខ ​ដែល​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​រូប​នោះ​ដួល​ស្លាប់​នៅ​លើ​ដងផ្លូវ​ រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​រាយការណ៍​បន្ត​ទៅ​នគរបាលជំនាញ ​ដើម្បី​ចុះ​ត្រួតពិនិត្យ​។ ​ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា ​បុរស​រូប​នោះ​ដួល​ស្លាប់​តាំងពី​ពេល​ណា​នោះ​ឡើយ​។​ នៅ​កន្លែង​កើត​ ហើយ​សមត្ថកិច្ច​រក​ឃើញ​នៅ​លើ​ឃឿ​ន​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​មាន​សំបក​កំប៉ុង​ស្រា​បៀរ​ ចំនួន​៣, នំ​ប៉ាវ​ចំនួន​២, ផ្លែ​ឈើ​១​ថង់​, សំបក​ដប​ទឹក​សុទ្ធ និង​ស្បែកជើង​ស៊ក​ជ័រ​ ១​គូរ​របស់​ជន​រង​គ្រោះ​ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បុរស​អនាថា​រូប​នោះ​ តែងតែ​ចូល​ចិត្ត​ផឹកស្រា​ជា​ប្រចាំ​មិន​នឹក​ស្មានថា ផឹក​ស្រវឹង ដួល​ស្លាប់​បែប​នេះ​។​បន្ទាប់​ពី​ត្រួតពិនិត្យ​សាកសព លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន ​គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា​ បុរស​រូប​នោះ ស្លាប់​ដោយ​គាំងបេះដូង អាច​បណ្ដាល​មក​ពី​ជំងឺ​បេះដូង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ