រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងក្រសួងការពារជាតិបានប្រកាសច្រានចោលចំពោះសារព័ត៌មានថៃថា កងទ័ពថៃបានធ្វើការវាយរហូតកាន់កាប់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈរបស់កម្ពុជាជាព័ត៌មានមិនពិតនោះទេ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់យ៉ាងដូច្នេះថា៖ នៅមុននេះបន្តិច សារព័ត៌មានថៃបានផ្សាយកងទ័ពថៃបានធ្វើការវាយកាន់កាប់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ ត្រង់ចំណុចនេះ ក្រសួងការពារជាតិសូមច្រានចោលទាំងស្រុង ចំពោះប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ គឺយើងនៅគ្រប់គ្រងរក្សាបានទីតាំងនេះស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជាដដែល។ មិនដូចអ្វីដែលសារព័ត៌មានថៃលើកឡើងនោះទេ អីញ្ចឹងសារព័ត៌មានថៃ ជាសារព័តប្រឌិត និងបំភ្លៃតែប៉ុណ្ណោះ» ។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា ចំពោះការវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជាគឺជាអំពើដែលមិនអាចទទួលយកបាននោះទេ ។ ចំពោះជំហររបស់កងយោធពលខេមរភូមិន្ទ និងកងកំលាំងប្រដាប់អាវុធរបស់កម្ពុជានៅតែប្តេជ្ញាការពាររក្សាឲ្យបាននូវដែនអធិបតេយ្យភាព និងដែនដីកម្ពុជាឲ្យបាន ៕
ចែករំលែកព័តមាននេះ