ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិនឹងប្រជុំរកវិធីជួយបញ្ឈប់ការប្រយុទ្ធគ្នានៅព្រំដែនកម្ពុជា និងថៃ នៅម៉ោង២ព្រឹកថ្ងៃសៅរ៍

19 ម៉ោង មុន

ខណ​:​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា និង​ថៃ បាន​ធ្វើការ​អោយ​មានការ​ព្រួយបារម្ភ​ជា​លក្ខណ​:​អន្តរជាតិ​នោះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN) គ្រោង​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​រក​វិធី​ដោះស្រាយ​នៅ​ម៉ោង​២​ព្រឹក ថ្ងៃ​សៅរ៍ ទី​២៦ ខែកក្កដា…

ខណ​:​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា និង​ថៃ បាន​ធ្វើការ​អោយ​មានការ​ព្រួយបារម្ភ​ជា​លក្ខណ​:​អន្តរជាតិ​នោះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN) គ្រោង​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​រក​វិធី​ដោះស្រាយ​នៅ​ម៉ោង​២​ព្រឹក ថ្ងៃ​សៅរ៍ ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ ម៉ោង​នៅ​ប្រទេស​កម្ពុជា ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​យ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ​។

បើ​តាម AFP កិច្ចប្រជុំ​បន្ទាន់​នេះ ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហើយ​កិច្ចប្រជុំ​ធ្វើ​ឡើង​ដោយ​បិទទ្វារ ។

សូម​ជម្រាប​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ បាន​លិខិត​ផ្ញើ​ជូន​លោក Asim Iftikhar Ahmad ប្រធាន​ប្តូរ​វេន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​ខែកក្កដា ឆ្នាំ​២០២៥ ស្នើ​សុំ​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជា​បន្ទាន់ ដើម្បី​សុំ​ការ​អន្តរាគមន៍​បញ្ចប់​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ មក​លើ​ដែន​អធិបតីភាព​របស់​កម្ពុជា ។

លិខិត​របស់​សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង​ថា ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្តម ក៏​ដូច​ជា​សមាជិក​ដទៃ​ទៀត​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជ្រាប​ជា​បន្ទាន់ អំពី​ការ​ឈ្លានពាន​ដោយ​អាវុធ​មក​លើ​ប្រទេស​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ ដោយ​កង​កម្លាំងយោធា​ថៃ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ដូច​តទៅ ៖

ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​បើក​ការ វាយប្រហារ​ដោយ​មានការ​គិត​ទុកជា​មុន និង​ចេតនា​បង្កហេតុ​មក​លើ​ទីតាំង​របស់​កម្ពុជា​តាម​បណ្តោយ​តំបន់​ព្រំដែន រួម​មាន​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទ​តា​ក្របី តំបន់​មុំ​បី ដែល​ស្ថិត​ក្នុង​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ