រាជធានីភ្នំពេញ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឱ្យដឹងថា គិតត្រឹមព្រឹកនេះ មានប្រជាពលរដ្ឋជាជនស៊ីវិលស្លូតត្រង់ម្នាក់បានរងគ្រោះថ្នាក់ដល់អាយុជីវិត និង៥នាក់ទៀតរងរបួស បង្កដោយការឈ្លានពានរបស់ទ័ពថៃ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ម៉េត មាសភក្តី។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ខណៈកងទ័ពកម្ពុជាប្រើសិទ្ធិវាយបកដើម្បីទប់ទល់ការឈ្លានពាន។
អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥ថា ក្រោយមក ការវាយប្រហារក៏រីករាលដាលដល់ទីតាំងសរុបចំនួន៨នៅតាមបណ្ដោយព្រំដែន ៕
ចែករំលែកព័តមាននេះ