ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២​ ថៃ​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា ​៧​ទីតាំង ​ហើយ​ប្រើ​គ្រាប់​បែប​ចង្កោម​ ​រំលោ.ភ​លើ​ច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែកក្កដា​ ឆ្នាំ​២០២៥ ​ជា​ថ្ងៃ​ទី​២ ​នៃ​ការ​ធ្វើសង្គ្រាម​កងទ័ព​ថៃ​ បាន​ធ្វើការ​វាយប្រហា​រមក​លើ​កម្ពុជា​ ចំនួន​៧​ទីតាំង និង​បាន​ប្រើ​គ្រាប់​បែប​ចង្កោ​ម…

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែកក្កដា​ ឆ្នាំ​២០២៥ ​ជា​ថ្ងៃ​ទី​២ ​នៃ​ការ​ធ្វើសង្គ្រាម​កងទ័ព​ថៃ​ បាន​ធ្វើការ​វាយប្រហា​រមក​លើ​កម្ពុជា​ ចំនួន​៧​ទីតាំង និង​បាន​ប្រើ​គ្រាប់​បែប​ចង្កោ​ម ​ធ្វើការ​វាយ​ប្រហារ​មក​លើ​ដែន​អ​ធីប​តេ​យ្យ​របស់​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់ ​និង​រំលោភ​លើ​ច្បាប់​អន្តរ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ។

លោក​ជំទាវ ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ​បានថ្លែង​ក្នុងស​ន្នី​សី​ទ​សារព័ត៌មាន​ ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ ​យ៉ាង​ដូច្នេះ​ថា ​នៅ​ថ្ងៃ​ទី​២ ​នៃ​ការ​ធ្វើសង្គ្រាម​ពី​សំណាក់​ភាគី​ថៃ​ មក​លើ​កម្ពុជា ថៃ​បាន​ប្រើ​ធ្វើការ​បាញ់​គ្រាប់​បែក​ចង្កោម​មក​លើ​ទឹក​ដី​កម្ពុជា ​ដែល​ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ ​។

លោក​ជំទាវ ​បាន​លើក​ឡើង​ថា​ ចាប់តាំងពីរ​ធ្វើសង្គ្រាម​មក​លើ​កម្ពុជា ​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកក្កដាមក​ ថៃ​បាន​ធ្វើការ​វាយប្រហារ​យ៉ាង​កំរោល​មក​លើ​កងទ័ព​កម្ពុជា ​ហើយ​បាន​ប្រើប្រាស់​គ្រាប់​ប្រភេទធន់​ធ្ង​រ និង​បាន​ប្រើ​យន្តហោះ​ F16​ ដើម្បី​ទម្លាក់​គ្រាប់បែក​ មក​លើក​ទឹកដី​កម្ពុជា​ ផង​ដែរ ​។

លោក​ជំទាវ​ អ្នកនាំពាក្យ​ បាន​លើក​ឡើង​ថា​ សម្រាប់​ថ្ងៃ​ទី​២៥ ខែកក្កដា ជា​ថ្ងៃ​ទី​២ ​នៃ​សង្គ្រាម​វេលាម៉ោង​៣​និង​២០​នាទី​ ទាហាន​ថៃ​ បាន​ធ្វើការ​វាយប្រហារ​នៅ​តំបន់​ភ្នំ​ខ្មោច តា​ថាវ និង​ភ្នំ​៣៣៣ ។ នៅ​វេលា​ម៉ោង​៥​ និង​២៥​នាទី ថៃ​បាន​ប្រើ​គ្រាប់បែក​ច​ង្កោ ម​ វាយប្រហារមក​លើ​ភ្នំ​ខ្មោច ម៉ោង០៥​និង​៣០​នាទី ​ថៃ​បាន​ធ្វើការ​វា​ប្រហារ​នៅ​តំបន់​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី នៅ​វេលាម៉ោង​៥និង​៤០​នាទី ​ថៃ​បាន​ធ្វើការ​វាយប្រហារ​នៅ​តំបន់​មុំ​បី នៅ​វេលាម៉ោង​៦​និង ៥០​នាទី ថៃ​បាន​ចាញ់​គ្រាប់​ចង្កោម​លើក​ទី​២​ មក​ភូមិ​តេ​ជោ​សន្តិ​ភាព ​ក្នុងស្រុក​ជាំ​សាន្ត​ ខេត្ត​ព្រះវិហារ និង​ម៉ោង​០៧និង​៣​នាទី​ ថៃ​បាន​បាញ់​ចូល​គោលដៅ​នៅ​តំបន់​ជាំ​តែ នៅ​វេលា​ម៉ោង ៨ ថៃ​បាន​ព្យា​យាម​វៃ ​យក​ប្រាសាទ​តា​ក្របី​វិញ ប៉ុន្តែ​កងកម្លាំង​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ​និង​ប្តេ​ជ្ញាការពារ​ខាន​តែ​បាន ​មិន​ឲ្យ​មានការ​រំលោភ​ដែន​អ​ធិ​តេ​យ្យ​ភាព​កម្ពុជា​វិញ​បាន​នោះ​ទេ ​។

លោក​ជំទាវ ​បាន​គូសបញ្ជាក់​ថា ​៖ «​នៅ​ថ្ងៃ​ទី​២៥ កក្កដានេះ​ មាន​ទីតាំង​ចំនួន​៧ ត្រូវ​បាន​ថៃ​បើកធ្វើការ​វាយប្រហារ មក​ដែន​អធិបតេយ្យភាព​កម្ពុជា ។ នៅ​ក្នុង​ទិស​ទី​១ ​មាន​ចំនួន​៥​ទីតាំង និងទិស​ទី​៣ ​មាន​ចំនួន​២​ទីតាំង​» ​។

បើ​តាម​លោក​ជំទាវ​ អ្នកនាំពាក្យ​ បាន​អះអាង​ថា​ ថៃ​មាន​ចេតនា​ធ្វើការ​វាយប្រហារ​មក​លើ​កម្ពុជា​ ដោយ​ប្រើ​គ្រាប់​បែក​ចង្កោម ដែល​ជាអំពើ​ខុសច្បាប់អន្តរជាតិ​។ អំពើ​ឈ្លានពាន​ដោយក​ម្រោល​នេះ ​បាន​បំពាន​ច្បាប់​អន្តរជាតិ និង​អនុសញ្ញា​ស្តី​ពី​គ្រាប់​បែប​ចង្កោម។ ហើយ​ការ​ប្រើប្រាស់អាវុធ​បែប​នេះ​ បង្ហាញ​ពី​ភាពឃោរ​ឃៅ អមនុស្សធម៌​របស់​ថៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ឲ្យ មើលឃើញ​ថា ថៃ​គ្មាន​ការ​ខ្លាចរអា​ ចំពោះ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​បទដ្ឋាន​ជា​មូល​ដ្ឋាន​បំផុត ដែល​គ្រប់គ្រង​ពី​អរិយ​ភាព​របស់​ថៃ ​។

លោក​ជំទាវ ​អ្នកនាំពាក្យ​ បាន​អះអាងទៀត​ថា ​ការ​ពង្រាយ​គ្រាប់​បែប​ចង្កោម​ ជា​ការ​គំរាមកំហែង​យូរអង្វែង​ដល់​ជន​ស៊ី​វិល បរិស្ថាន គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ក្រោម​ច្បាប់​អន្តរជាតិ និង​បំផ្លិចបំផ្លាញ​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ ​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក​ជំទាវ ​បាន​លើក​ឡើង​ថា ​គិត​ចាប់ពី​ម៉ោង ​៣​រំលង​អា​ត្រា​ធ្រ ​មក​ដល់​ពេល​នេះ​ ក៏​មាននៅ​មានការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​ថៃ​ មក​លើក​កងទ័ព​កម្ពុជា​ ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ