ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកម្ពុជានិងថៃ បានបង្ខំអោយប្រជាជនកម្ពុជា និងប្រជាជនថៃ ត្រូវជម្លៀសខ្លួនចេញពីតំបន់ដែលមានការផ្ទុះអាវុធ ។

ប្រជាជនកម្ពុជានៅខេត្តឧត្តរមានជ័យជាង២៤០០គ្រួសារ ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះក្នុងខេត្តឧត្តរមានជ័យ ។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យបាននិយាយប្រាប់ទូរស្សន៍ជាតិកម្ពុជា ។

ចំណែកនៅប្រទេសថៃវិញ សារព័ត៌មានក៏មានសេចក្តីរាយការណ៍ទាក់ទងនឹងការជម្លៀសប្រជាជនទៅរកកន្លែងសុវត្ថិភាពដូចគ្នាដែរ ។

ការប្រយុទ្ធគ្នាដែលចាប់ផ្តើម កាលពីថ្ងៃទី២៤ កក្កដា បានបង្កជាផលលំបាកដល់ប្រជាជននៅតាមព្រំដែនកម្ពុជានិងថៃ ៕


ចែករំលែកព័តមាននេះ