ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមចូលរួមផ្តល់ឈា.ម ដើម្បីភ្ជាប់ឈា.មការពារទឹកដីជាមួយកងទ័ព

2 ម៉ោង មុន

លោក ជំទាវ ពេជ្រ ចន្ទ​មុន្នី ភរិយា​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប អោយ​ចូលរួម​ផ្តល់​ឈាម ដើម្បី​ត្រៀម​សម្រាប់​ភាព​ចាំបាច់…

លោក ជំទាវ ពេជ្រ ចន្ទ​មុន្នី ភរិយា​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប អោយ​ចូលរួម​ផ្តល់​ឈាម ដើម្បី​ត្រៀម​សម្រាប់​ភាព​ចាំបាច់ ខណ​:​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ បាន​ឈាន​ដល់​ថ្ងៃ​ទី​២ ។

ក្នុង​បុព្វហេតុ​មនុស្សធម៌ និង​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ រួម​ទាំង​ការ​គាំទ្រ​ដល់​យុទ្ធ​ជន​កម្ពុជា​ដែល​កំពុង​ការពារ​បូរណភាព​ទឹកដី សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​បរិច្ចាគ​ឈាម​ឱ្យ​បាន​ច្រើន​គ្នា ដើម្បី​ត្រៀម​នៅ​ពេល​បន្ទាន់​ណាមួយ​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃ​ទី ២៥ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៩.០០​ព្រឹក រហូត​ដល់​ម៉ោង​១៧.០០​ល្ងាច នៅ​កោះ​ពេជ្រ អគារ JKL ។

គេ​ក៏​សង្កេត​ឃើញ​ប្រជាជន​កម្ពុជា​ជា​ច្រើន បាន​ស្ម​គ្រ​ចិត្ត​ផ្តល់​ឈាម​តាម​ការ​អំពាវនាវ ដើម្បី​ត្រៀម​ស្រ​មា​ប់​ជួយ​ដល់​កងទ័ព​ដែល​កំពុង​ប្រយុទ្ធ​ការពារ​ទឹកដី​នៅ​ចំពោះ​មុខការ​ឈ្លានពាន​របស់​ថៃ ។

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ​បាន​បណ្តាល​អោយ​មាន​មនុស្ស​ស្លា​.​ប់ និង​របួស​ទាំង​សងខាង ហើយ​ប្រជាជន​ជា​ច្រើន​បាន​ជម្លៀស​ចេញពី​តំបន់​ជម្លោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ