ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពពលរដ្ឋរស់នៅជាប់ជើងភ្នំដងរែក ជាប់ព្រំដែនកម្ពុជា.ថៃ នៅស្រុកថ្មពួក និងស្រុកបន្ទាយអំពិល មានអ្នកខ្លះរស់នៅជាធម្មតា និងអ្នកខ្លះទៀត ត្រូវចាកចេញ
គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។

គេសង្កេតឃើញថា ពលរដ្ឋកម្ពុជាដែលរស់នៅជាប់ជើងភ្នំដងរែក ក្រោយស្ថានភាពព្រំដែនកម្ពុជា-ថៃ មានស្ថានភាពតានតឹង ក្រោយមានការផ្ទុះអាវុធនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី និងភូមិសាស្គ្រផ្សេងទៀតក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅតំបន់ជួរភ្នំដងរែក នៅពេលមានការផ្ទុះអាវុធ មានធុនធំនិងតូច រវាងកងទ័ពកម្ពុជានិងកងទ័ពសៀម ពេលព្រឹករហូតល្ងាច ទើបស្ងប់ស្ងាត់ ។
គួរបញ្ជាក់ថា ពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនជួរភ្នំដងរែក ក្នុងភូមិសាស្គ្រឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គេឃើញផ្ទះពលរដ្ឋមួយចំនួនតូច ត្រូវបានបិទទ្វារទៅរកកន្លែងសុវត្ថិភាព ។

តែពលរដ្ឋមួយចំនួនធំនៅផ្ទះធ្វើការ និងលក់ដូរជាធម្មតា ដូចគ្មានអ្វីកើតឡើង តែស្ថានភាពពលរដ្ឋរស់នៅតាមបន្ទាតព្រំដែន ស្របតាមដងផ្លូវជាតិលេខ៥៨ ត្រង់ចំណុចរង្វង់មូលចូលច្រកជប់គគីរ ដល់រង្វង់មូលច្រកចូលប្រាសាទតាមាន់ធំ ត្រូវបានបិទទ្វារផ្ទះ ។
អាជ្ញាធរបានជម្លៀសដាក់កន្លែងសុវត្ថិភាព តែឃើញមនុស្សប្រុសមួយចំនួនតូចនៅចាំផ្ទះ ។ នៅចំណុចប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ត្រូវបានទាហានសៀមបាញ់គ្រាប់ផ្លោងចូលភូមិប្រជាពលរដ្ឋ និងធ្លាក់គ្រាប់ផ្លោងលើផ្លូវជាតិលេខ៥៨ ចន្លោះពីរង្វង់មូលជប់គគីរ ដល់រង្វង់មូលឡើងប្រាសាទតាមាន់ធំឃើញមានធ្លាក់លើដងផ្លូវ៥ ទៅ៦គ្រាប់ដែរ ៕




ចែករំលែកព័តមាននេះ