ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពពលីក្នុងជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍​ ដោយ​សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត…

រាជធានីភ្នំពេញ៖ ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍​ ដោយ
​សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត ហើយប្រទេសបារាំងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។

យោងតាមស្ថានទូតបារាំងប្រចាំកម្ពុជា បានឱ្យដឹងថាប្រទេសបារាំងអំពាវនាវឱ្យប្រទេសកម្ពុជា និងប្រទេសថៃបញ្ឈប់ការប្រយុទ្ធ​គ្នាជាបន្ទាន់ និងដោះស្រាយជម្លោះដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ ប្រទេសបារាំងអំពាវនាវឱ្យពលរដ្ឋបារាំងចៀសវាងធ្វើដំណើរទៅកាន់តំបន់ព្រំ​ដែន។ ​អ្នកដំណើរបារាំងដែលអាចស្ថិតនៅតំបន់ព្រំដែន ចាកចេញ​ឱ្យបានឆាប់ពីតំបន់ទាំងនោះ ហើយអាចជូនដំណឹងទៅស្ថានទូតបារាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ