រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់សង្គ្រាមពីរថ្ងៃ ដែលបង្កដោយភាគីថៃធ្វើការវាយប្រហារមកលើកម្ពុជាបានបង្ហាញកាន់តែច្បាស់ថា ថៃបានរៀបចំគម្រោងទុកជាមុនក្នុងការរំលោ.ភយកទឹកដីកម្ពុជា ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងក្នុងសន្នីសីទសារព័ត៌មាន នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា ៖ ថៃបានធ្វើការវាយប្រហារមកលើកម្ពុជា រយៈពេល២ថ្ងៃហើយដែលធ្វើឲ្យកម្ពុជាប្រើសិទ្ធិ ដើម្បីការពារបូរណភាពទឹកដីរបស់យើងពីព្រោះថាថៃ មានបំណងចង់ឈ្លានពានគ្រប់គ្រងទឹកដីរបស់កម្ពុជា ។
ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា ៖«ក្នុងការប៉ះទង្គិចគ្នារវាងពេលពីរថ្ងៃនេះ វាស្តែងឲ្យច្បាស់ឃើញពីព្រិត្តិការណ៍សំខាន់មួយចំនួនដូចជា ៖ ១.ជាមហិច្ឆតាពីការឈ្លានពានយកទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃដែលមានការរៀបចំទុកជាមុនតាមរយៈការចូលមកបាញ់សម្លា.ប់ទាហានខ្មែរនៅថ្ងៃ២៨ ឧសភា ឆ្នាំ២០២៥ ។

២.ឲ្យកងទ័ពរុលចូលមកក្នុងទឹកដីកម្ពុជា និងពង្រាយបញ្ហារហូតដល់ទីបំផុតធ្វើការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ដោយប្រដាប់អាវុធធន់ធ្ងរក្នុងគោលបំណងរុកយកដែនដីជាអធិបតេយ្យភាពកម្ពុជាតែម្តង» ។
ឯកឧត្តមបានបន្តថា ថៃបានបើកការវាយប្រហារមកលើកកម្ពុជាបានប្រើអាវុធធន់ធ្ងន់ និងទម្លាក់គ្រាប់បែកដោយប្រើប្រាស់យន្តហោះប្រភេទ F16 ហើយចុងក្រោយនេះបានប្រើប្រាស់គ្រាប់បែកចង្កោម ដូច្នេះគោលបំណងនេះច្បាស់លាស់ណាស់ គឺជាការឈ្លានពានទឹកដីកម្ពុជា ។
ទោះជាយ៉ាងណាក្តី ឯកឧត្តមបានលើកឡើងក្នងការរផ្ទុះអាវុធនេះក៏ស្តែងឲ្យឃើញថា កងទ័ពកម្ពុជាមានភាពក្លាហានគួរឲ្យកោតសរសើក្នុងការតស៊ូទប់ទល់ជាមួយចោរឈ្លានពាន់ទឹកដីរបស់យើងបាន ។ នេះជាវីរៈភាពដ៏អត់អាចក្លាហានដែលគួរឲ្យសរសើរបស់កងទ័ពគ្រប់ប្រភេទ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលមានយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅ ។

ចំណែកលោក ជំទាវ ឧត្តមសេនីយ៍ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើថា នៅថ្ងៃទី២ នៃការធ្វើសង្គ្រាមរំលោ.ភយកដែនអធិបតេយ្យភាពកម្ពុជា ភាគីថៃបានធ្វើការវាយលុកចំនួន៧ទីតាំងមាន ៖ តំបន់ភ្នំទ្រព្យ តំបន់តាថាវ តំបន់ភ្នំខ្មោច តំបន់អូកាស្នេហ៍ តំបន់មុំបី តំបន់ប្រាសាទមាន់ធំ និងតំបន់ប្រាសាទតាក្របី។
លោកជំទាវបានលើកឡើងថា សម្រាប់ការវាយប្រហាររបស់កងទ័ពថៃបានប្រើប្រាស់កាំំភ្លើងធំផ្លោង ប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ផ្លោង F16 ប្រើប្រាស់រថក្រោសបាញ់សង្គប់ ប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ និងជាងនេះ គឺប្រើប្រាប់គ្រាប់បែបចង្កោម ។
នៅក្នុងសកម្មភាពប្រើ ប្រាស់ធន់ធ្ងន់មកលើកម្ពុជាថៃបានប្រើប្រាស់យន្តហោះF16 ទម្លាក់គ្រាប់បែបចំនួន៤លើកមាន ៖ ១លើកនៅប្រាសាទព្រះវិហារមួយគ្រាប់ និងនៅវត្តកែវសិក្ខាគិរីស្វារៈចំនួន៣លើក ៕
ចែករំលែកព័តមាននេះ