ស៊ីម៉ាក់កម្ពុជា បញ្ជាក់ថា កងទ័ពថៃប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារលើទឹកដីខ្មែរ ដែលរំលោ.ភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
រាជធានីភ្នំពេញ ៖ អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានបញ្ជាក់ថា ៖…
រាជធានីភ្នំពេញ ៖ អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានបញ្ជាក់ថា ៖…
រាជធានីភ្នំពេញ ៖ អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានបញ្ជាក់ថា ៖ «
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសមរភូមិមុខ នៃសង្គ្រាមឈ្លានពានរបស់សៀមលើព្រំដែនបូរណភាពទឹកដីខ្មែរនោះ ពួកទ័ពសៀមបានប្រើប្រាស់គ្រាប់បែកចង្កោម តាមរយៈគ្រាប់កាំភ្លើង១៥៥មម ដែលបាញ់ពីកាំភ្លើងធំប្រភេទ (M758 ATMG 155 mm) បាញ់បានចម្ងាយប្រមាណ៤០ គីឡូម៉ែត្រ។ ក្នុងគ្រាប់ផ្លោង ១៥៥ មីលីម៉ែត្រ មួយគ្រាប់ មានកូនគ្រាប់បែកចង្កោមចំនួន ៥៦គ្រាប់ ដែលគ្រាប់កាំភ្លើងធំប្រភេទនេះ ស្ថិតនៅក្រោមការហាមឃាត់ នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ ។
អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ មានប្រទេស១២៤ ជាសមាជិករដ្ឋភាគី ទង្វើរបស់សៀមនេះ ជាការរំលោភអនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត ។
ខាងក្រោមនេះ ជារូបភាព ដែលអង្គភាព CMAC ធ្លាប់ធ្វើការស៊ើបអង្កេតកាលសង្គ្រាមជាមួយសៀម ក្នុងឆ្នាំ២០០៨ នៅទិសប្រាសាទព្រះវិហារ ៕
ចែករំលែកព័តមាននេះ