ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃបា.ញ់កាំភ្លើ.ងធំ និងយន្តហោះចម្បាំងមកលើទីតាំង៧កន្លែងនៅកម្ពុជា

1 ថ្ងៃ មុន

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​២ នៃ​ដំណើរការ​ទាហាន​ឈ្លានពាន​ថៃ​មក​លើ​កម្ពុជា ថៃ​បាន​បាញ់ប្រហារ​មក​លើ​កម្ពុជា ចំនួន​៧​ទីតាំង ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ យន្តហោះ​ចម្បាំង និង​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ផង​ដែរ ខណៈ​ការ​ប្រើប្រាស់​អាវុធ​បែប​នេះ…

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​២ នៃ​ដំណើរការ​ទាហាន​ឈ្លានពាន​ថៃ​មក​លើ​កម្ពុជា ថៃ​បាន​បាញ់ប្រហារ​មក​លើ​កម្ពុជា ចំនួន​៧​ទីតាំង ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ យន្តហោះ​ចម្បាំង និង​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ផង​ដែរ ខណៈ​ការ​ប្រើប្រាស់​អាវុធ​បែប​នេះ គឺ​ប្រឆាំង​នឹង​ច្បាប់​អន្តរជាតិ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​និយាយ​នៅ​ថ្ងៃនេះ​ថា កងទ័ព​ថៃ​បាន​ប្រើ​គ្រាប់បែក​ចង្កោម​វាយប្រហារ​យ៉ាង​កម្រោល មក​លើ​ទឹកដី​កម្ពុជា ដែល​ទ​ង្វើ​នេះ​ខុស​នឹង​ច្បាប់​អន្តរជាតិ ។

ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នក​នាំពា​ក្ស​ក្រសួងការពារជាតិ​បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃនេះ​ថា ការ​ប្រើ​គ្រាប់បែក​ចង្កោម​នេះ​មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ឈ្លា​ន​យ៉ាង​កម្រោល និង​ឃៅ​រ​ឃៅ​របស់​ថៃ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បង្ហាញ​ថា កងទ័ព​ថៃ​មិន​ខ្លាចរអា និង​រំ​លោ​.​ភ​ដល់​ច្បាប់​អន្តរជាតិ​ទៀត​ផង ។

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២ ដោយ​កងទ័ព​ថៃ​បង្កើន​ការ​វាយប្រហារ​មក​លើ​កម្ពុជា ប៉ុន្តែ​កងទ័ព​កម្ពុជា​នៅ​តែ​អាច​រក្សា​បាន​ទីតាំង​ឈរជើង​របស់​ខ្លួន និង​ការពារ​ទឹកដី​ការ​ឈ្លានពាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ