ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​កម្ពុជា​អំពាវនាវ​ដល់​សហគមន៍​អន្តរ​ជាតិ UN អាស៊ាន និង​ប្រទេស ស្រលាញ់​សន្តិ​ភាព សូម​ចាត់វិធានការ​ជា​បន្ទាន់​និង​ដាច់ខាត​ចំពោះ​ថៃ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលោ.ភ បំពាន​ដ៏​ធ្ងន់ធ្ងរ​មក​លើ​កម្ពុជា

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ព្រឹទ្ធ​ស​ភ​កម្ពុជា​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ រួម​ទាំង​អង្គការសហ​ប្រជា​ជាតិ អាស៊ាន និង​ប្រទេស ដែល​ស្រលាញ់​សន្តិភាព សូម​ចាត់វិធានការ​ជា​បន្ទាន់​និង​ដាច់ខាត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលោភ បំពាន​ដ៏​ធ្ងន់ធ្ងរ​នេះ​ពី​សំណាក់​ប្រទេស​ថៃ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​។…

រាជធានី​ភ្នំពេញ ​៖​ ព្រឹទ្ធ​ស​ភ​កម្ពុជា​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ រួម​ទាំង​អង្គការសហ​ប្រជា​ជាតិ អាស៊ាន និង​ប្រទេស ដែល​ស្រលាញ់​សន្តិភាព សូម​ចាត់វិធានការ​ជា​បន្ទាន់​និង​ដាច់ខាត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលោភ បំពាន​ដ៏​ធ្ងន់ធ្ងរ​នេះ​ពី​សំណាក់​ប្រទេស​ថៃ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​។

សេចក្តីថ្លែងការណ៍​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤​កក្កដា ឆ្នាំ​២០២៥​ប​នា​ថ្កោល​ទោស​អំពើ​ឈ្លានពាន​របស់ យោធា​ថៃ​មក​លើ​ដែន​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តែង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ចំពោះ​ទ​ង្វើ ឈ្លានពាន​ដោយ​ចេតនា និង​ខុសច្បាប់ ដែល​បង្ក​ឡើង​ដោយ​កងកម្លាំងប្រដាប់អាវុធ​នៃ​ព្រះរាជា​ណា ចក្រ​ថៃ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​។

ទ​ង្វើ​ប្រកបដោយ​អរិភាព ដែល​បាន​កើតឡើង​នៅ​ជិត ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទ​តា​ក្របី តំបន់​មុំ​បី និង​តំបន់​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ ក្នុង​ព្រំដែន​កម្ពុជា​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ គឺជា​ការ​រំលោភ​បំពាន​ដោយ​ផ្ទាល់​លើ អធិបតេយ្យ​របស់​កម្ពុជា និង​ជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ រួម​ទាំង​ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ​ផង​ដែរ​។

ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​ប្រកាស​ដូច​តទៅ​៖

១. ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​ឈ្លានពាន​ប្រដាប់​ដោយ​អាវុធ​របស់​កងកម្លាំង យោធា​ថៃ ដែល​បណ្តាល​ឱ្យ​មានការ​ប្រយុទ្ធ​គ្នា​និង​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ ទ​ង្វើ​នេះ​គឺជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យ​របស់​កម្ពុជា គំរាមកំហែង​ដល់​សន្តិភាព​ក្នុង​តំបន់ និង​រំលោភ​លើ​មាត្រា ២(៤) នៃ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ដែល​ហាមឃាត់​ការ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​បូរណភាព​ទឹកដី​នៃ​រដ្ឋ​ណាមួយ​។

២. គូសបញ្ជាក់​សា​ជា​ថ្មី​ពី​សិទ្ធិ​ការពារ​ខ្លួន​របស់​កម្ពុជា ស្រប​តាម​មាត្រា ៥១ នៃ​ធម្មនុញ្ញ អង្គការសហប្រជាជាតិ​។ កង​យោធពលខេមរភូមិន្ទ​ធ្វើ​សកម្មភាព​ប្រកបដោយ​វិជ្ជាជីវៈ និង​អត់ធ្មត់​បំផុត នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នេះ សំដៅ​ការពារ​ទឹកដី​ដ៏​ពិសិដ្ឋ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

៣. សូម​ធ្វើការ​អះអាង​ថា តំបន់​ជុំវិញ​ប្រាសាទ​មាន់​តូច ប្រាសាទតាមាន់ធំ ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​មី គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ដូចដែល​មាន​គូសបញ្ជាក់​នៅ​ក្នុង​សន្ធិសញ្ញា ផែនទី​ដែល ទទួលស្គាល់​ជា​អន្តរជាតិ និង​ការ​កំណត់​តាម​ផ្លូវច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​។ វត្តមាន​យោធា​កម្ពុជា​នៅ​ក្នុង តំបន់​ទាំង​អស់នេះ គឺ​ស្រប​តាម​ច្បាប់ និង​ស្ថិត​ក្នុង​សិទ្ធិ​អធិបតេយ្យ​ពេញលេញ​របស់​កម្ពុជា​។

៤. ក្នុង​កាលៈទេសៈ​ដ៏​សំខាន់​នេះ សូម​ប្រកាស​ជា​ឱឡារិក​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ ភាព​ជា​អ្នកដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​ចក្ខុវិស័យ​របស់​សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា ស្ថាបនិក សន្តិភាព​របស់​មាតុភូមិ​កម្ពុជា និង​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​ភាព​ស្វាហាប់​និង​ម៉ឺងម៉ាត់​របស់ សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៅ​ចំពោះ​មុខ​អំពើ​ឈ្លានពាន​ដ៏​គ​ឃ្លី​ន​នេះ​។ អនុសាសន៍ ដឹកនាំ​របស់ សម្តេច ទាំង​ទ្វេ ពិតជា​មាន​ភាព​ចាំបាច់​បំផុត​និង​មិន​អាច​ខ្វះ​បាន នៅ​ក្នុង​បុព្វហេតុ​ការ ការពារ​អធិបតេយ្យ​ជាតិ ថែរក្សា​សន្តិភាព ព្រមទាំង​ការពារ​ជំហរ​ដ៏​ត្រឹមត្រូវ​របស់​កម្ពុជា​នៅ​ក្នុង​សហគមន៍ អន្តរជាតិ​។

៥. សូម​សម្តែង​នូវ​ការ​គោរព​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ភាព​អង់អាច​ក្លាហាន និង បទ​វិន័យ​របស់​កង​យោធពលខេមរភូមិន្ទ ដោយ​ភាព​មោះមុត​និង​កិត្តិយស​បំផុត នៅ​ចំពោះ​មុខការ​ឈ្លានពាន​ពី​បរទេស​។ ដែល​បាន​បំពេញ​កាតព្វកិច្ច​ស្រប​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ប្រកប​។

៦. អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ រួម​ទាំង​អង្គការសហប្រជាជាតិ អាស៊ាន និង​ប្រទេស ដែល​ស្រលាញ់​សន្តិភាព សូម​ចាត់វិធានការ​ជា​បន្ទាន់​និង​ដាច់ខាត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលោភ បំពាន​ដ៏​ធ្ងន់ធ្ងរ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ