ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​តំបន់​បឹង​ត្រកួន​​មានសភាព​​ស្ងប់ស្ងាត់​ខណៈ​​​​កម្លាំង​កម្ពុជា​ត្រៀម​​​​ការពារ​ទឹកដី​កម្ពុជា​​

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ស្ថានភាព​ច្រក​តំបន់​បឹង​ត្រកួន​ ដូច​ជា​មាន​សភាព​ស្ងប់ស្ងាត់​ ខណៈ​ពេល​កម្លាំង​កម្ពុជា​ត្រៀម​ជើង​ប្រួល​ការពារ​ទឹកដី​កម្ពុជា​ មិនឱ្យ​​ប្រទេស​ជិតខាង​​ឈ្លានពាន​ គិតត្រឹម​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​​​កក្ក​ដា ឆ្នាំ​២០២៥​ ​ក្នុងភូមិ​សា​ស្គ្រ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ស្ថានភាព​ច្រក​តំបន់​បឹង​ត្រកួន​ ដូច​ជា​មាន​សភាព​ស្ងប់ស្ងាត់​ ខណៈ​ពេល​កម្លាំង​កម្ពុជា​ត្រៀម​ជើង​ប្រួល​ការពារ​ទឹកដី​កម្ពុជា​ មិនឱ្យ​​ប្រទេស​ជិតខាង​​ឈ្លានពាន​ គិតត្រឹម​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​​​កក្ក​ដា ឆ្នាំ​២០២៥​ ​ក្នុងភូមិ​សា​ស្គ្រ​ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ​។

ជាក់ស្តែង ​ឃើញ​ស្ថានភាព​នៅ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ ស្រុក​ថ្មពួក ដែល​ឈម​ច្រក​តា​ប្រា​យ៉ា​ស្ថិត​ក្នុងស្រុក​តាម​ប្រា​យ៉ា​ ប្រទេស​ថៃ​ ឃើញ​ថា ​ពិត​មាន​ស្ថានភាព​ស្ងប់ស្ងាត់ តែ​កម្លាំង​ដែល​កំពុង​ឈ​ជើងការ​ពារ​មាតុភូមិ​កម្ពុជា​ បាន​ប្តេជ្ញា​ចិត្ត​ការពារ​មិន​អោយ​ប្រទេស​ជិតខាង​ឈ្លានពាន​បាន​ឡើយ​ ។

គួរ​បញ្ជាក់​ថា ​ទោះជា​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ​មាន​ភាព​តានតឹង ​និង​មានការ​ផ្ទុះអាវុធ​ដាក់​គ្នា​រវាង​ទាហាន​កម្ពុជា​និង​ទាហាន​សៀម​ នៅ​ក្នុងភូមិ​សា​ស្គ្រ​ខេត្តឧត្តរមានជ័យ​ និង​ខេត្ត​ព្រះវិ​ហារ តែ​ប្រជាពលរដ្ឋ​ក្នុងភូមិ​សា​ស្គ្រ​ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក ​ឃើញ​ថា​ ដូច​ជា​ធម្មតា​ដូច​គ្មាន​អ្វី​កើតឡើង​ផ្សា​របើក​លក់​ធម្មតា ​ទោះ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ