ថៃប្រើគ្រា.ប់បែកចង្កោមទម្លា.ក់ពីលើយន្តហោះមកលើទឹកដីកម្ពុជា
- ភ្នំពេញ
អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយនៅថ្ងៃនេះថា កងទ័ពថៃបានប្រើគ្រាប់បែកចង្កោមវាយប្រហារយ៉ាងកម្រោលមកលើទឹកដីកម្ពុជា ដែលទង្វើនេះខុសនឹងច្បាប់អន្តរជាតិ ។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្សក្រសួងការពារជាតិបាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃនេះថា ការប្រើគ្រាប់បែកចង្កោមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងអំពីការឈ្លានយ៉ាងកម្រោលនិងឃៅរឃៅរបស់ថៃប៉ុណ្ណោះទេ វាថែមទាំងបង្ហាញថា កងទ័ពថៃមិនខ្លាចរអានិងរំលោភដល់ច្បាប់អន្តរជាតិទៀតផង ។
ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃបានឈានចូលដល់ថ្ងៃទី២ ដោយកងទ័ពថៃបង្កើនការវាយប្រហារមកលើកម្ពុជា ប៉ុន្តែកងទ័ពកម្ពុជានៅតែអាចរក្សាបានទីតាំងឈរជើងរបស់ខ្លួននិងការពារទឹកដីការឈ្លានពាន ៕

ចែករំលែកព័តមាននេះ