ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ទាក់​ចាប់​រថយន្ត​០២​គ្រឿង រក​ឃើញ​ស៊ុតមាន់ ៧​ម៉ឺ​ន៥​ពាន់​គ្រាប់ ​ដឹក​ពី​វៀតណាម ចូល​កម្ពុជា

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កម្លាំង​ដេញចាប់​បានរថយន្ត​០២​គ្រឿង ​ដឹក​ស៊ុតមាន់ ៧​ម៉ឺ​ន៥​ពាន់​គ្រាប់ ដែល​បម្រុង​ចូល​រាជធានី​ភ្នំពេញ គោលដៅ​លក់​បន្ត​ចែកចាយដោយ​មិន​មាន​លិខិត​ប​ព្ជា​ក់​អ្វី​នោះ​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កម្លាំង​ដេញចាប់​បានរថយន្ត​០២​គ្រឿង ​ដឹក​ស៊ុតមាន់ ៧​ម៉ឺ​ន៥​ពាន់​គ្រាប់ ដែល​បម្រុង​ចូល​រាជធានី​ភ្នំពេញ គោលដៅ​លក់​បន្ត​ចែកចាយដោយ​មិន​មាន​លិខិត​ប​ព្ជា​ក់​អ្វី​នោះ​ឡើយ ។

ប្រតិបត្តិ​ការណ៍​ស្ទាក់​ចា​ប់​នេះ​ដែរ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០៨​និង​៣០​នាទី​យប់ នា​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅ​គោលដៅ​ចំនួន​០២​ផ្សេង​គ្នា ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​បញ្ចា​ក់​ពី​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ចុះ​ឃាត់​ចាប់​រថយន្ត ២​គ្រឿង ម៉ាក ​SSANGYONG ISTANA ដូច​គ្នា ។

ប្រភព​ដដែល​បន្ត​ថា រថយន្តម៉ាកសាំ​យ៉ុ​ង ទាំង​០២​គ្រឿង​នេះ បាន​ដឹក​ស៊ុតមាន់ ចេញពី​ប្រទេស​វៀតណាម តាម​ច្រក​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះ​មក​លក់​ចែកចាយនៅ​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​លិខិត​ប​ព្ជា​ក់​អ្វី​នោះ​ឡើយ ។

ក្នុង​នោះ រថយន្ត​ទាំង​០២​គ្រឿង ​ត្រូវ​បាន​កម្លាំង​ជំនាញ ​ឃាត់​បាននៅ​ខណ្ឌ​ច្បារ​អំពៅ ១​គ្រឿង និងខណ្ឌដង្កោ ១​គ្រឿង ហើយ​ដកហូត​បាន​ស៊ុតមាន់ ២៥០​ដុំ​ស្មើ ៧៥,០០០​គ្រាប់ ។

ក្រោយ​ឃាត់​រួច​មក មន្ត្រី​ជំនាញ ​បាន​នាំ​យក​វត្ថុ​តាង​នៃ​បទល្មើស ទៅ​រក្សា​ទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ