ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើនការប្រយ័ត្ន ! បាក់​ដើម​អំពិល​មួយ​ដើម​រលំ​សង្កត់​ទៅ​លើ​បង្គោល​ភ្លើង​នៅតាម​ណ្ដោ​យ​ផ្លូវ​លេខ​២៤០ ខណ្ឌដូនពេញ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ផ្តើមភ្លៀងប៉ុន្មានមេនៅភ្នំពេញ ស្រាប់តែបាក់​ដើម​អំពិល​មួយ​ដើម​រលំ​សង្កត់​ទៅ​លើ​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​បាក់​បន្ត​ទៀត តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​រង​របួស​នោះ​ឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង ​នៅ​វេលា​ម៉ោង​០១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ចាប់ផ្តើមភ្លៀងប៉ុន្មានមេនៅភ្នំពេញ ស្រាប់តែបាក់​ដើម​អំពិល​មួយ​ដើម​រលំ​សង្កត់​ទៅ​លើ​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​បាក់​បន្ត​ទៀត តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​រង​របួស​នោះ​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង ​នៅ​វេលា​ម៉ោង​០១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែឧសភា ​ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​ណ្ដោ​យ​ផ្លូវ​លេខ​២៤០ ក្បែរ និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា មូលដ្ឋាន​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ប្រាប់​អោយ​ដឹង​ថា គាត់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវ​២៤០​នេះ​ទៅ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ខណៈ​ពេល​មក​ដល់​វេលា​ម៉ោង​កើតហេតុ ស្រប​ពេល​នោះ​គាត់​បាន​ឆ្លងកាត់​ចំណុច​បាក់​ដើម​អំពិល​ខាងលើ​ផុត​បាន​បន្តិច ក៏​ស្រាប់តែ​ឮ​សំឡេង​បាក់​ដើមឈើ​យ៉ាង​ខ្លាំង ភ្លាម​ៗ​នោះ​គាត់​បាន​ឈប់​ម៉ូតូ ដើម្បី​មើល​និង​បានឃើញ​ដើម​អំពិល​មួយ​ដើម​បាន​រលំ​មក​សង្កត់ និង​ខ្សែភ្លើង​បណ្តាល​បាក់​បង្គោល​ភ្លើង​មួយ​ដើម​បន្ថែម​ទៀត ។ ក្នុង​ហេតុការណ៍​នោះ​ដែរ មិន​បាន​បង្ក​អោយ​មាន​មនុស្ស​រង​របួស​នោះ​ឡើយ ។

បន្ទាប់​ពី​បាក់​ដើមឈើ​ក៏​ឃើញ​មាន​វត្តមាន​លោក ជា ខេ​មា អភិបាល​ខណ្ឌដូនពេញ​បាន​ចុះ​មក​ដល់ទី​តាំង​ផ្ទាល់​តែ​ម្តង ។ ភ្លាម​ៗ​លោក អភិបាល បាន​ទំនាក់ទំនង​ទៅ​ក្រសួង​សាធារណការ​អោយ​ជួយ​ចុះ​មក​ទីតាំង​កើតហេតុ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចុះ​មក​ដល់ រួច​ធ្វើការ​កាត់​ដើម​អំពិល​ចេញ និង​ជួសជុល​បង្គោល​ភ្លើង​ឡើង​វិញ កុំអោយ​មានការ​កកស្ទះ​ចរាចរណ៍​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ