ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកពិការដេកនឹងកន្ទេល ម្ដាយវ័យជាង៧០ឆ្នាំ​កាន់រូបថតកូនប្រុសគរ ដើរស្វែងរក ក្រោយបា.ត់ខ្លួនច្រើនថ្ងៃ

1 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​ម្នាក់ឈ្មោះតី ខុម អាយុ៧២ឆ្នាំ រស់​នៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុក

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​ម្នាក់ឈ្មោះតី ខុម អាយុ៧២ឆ្នាំ រស់​នៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត បានកាន់រូបថតកូនប្រុសម្នាក់​ឈ្មោះហេង ឆាយ អាយុ​៣៥ឆ្នាំ ជាមនុស្សគរបានបាត់ខ្លួន កាលពី​វេលាម៉ោង៣រសៀលថ្ងៃទី២ ឧសភា ឆ្នាំ២០២៤ ។

ការបាត់ខ្លួនកូនប្រុសគរបស់ស្ត្រីចំណាស់ខាងលើ​នោះ បាន​ធ្វើឱ្យមានការចាប់អារម្មដល់មន្ត្រីនគរច្រកទ្វារទ្វេភាគីតន់ហន់ ដោយសារតែស្ត្រីចំណាស់​រូបនោះបាននិយាយរៀបរាប់គួរឱ្យអាណិតពាក់ព័ន្ធនិងកូនប្រុសដែលជាមនុស្សគរ រស់នៅជាមួយម្ដាយចាស់ជរា និងឪពុកឈ្មោះហេង វឿន អាយុ៦៦ឆ្នាំពិការជើងរយៈពេល៣ឆ្នាំហើយដេកនៅតែលើកន្ទេល ។

​ដោយសារតែចង់ដឹងព័ត៌មានកាន់តែជ្រាបច្បាស់ អ្នកយកព័ត៌មានបានចុះតាមមកដល់ផ្ទះ ទើបដឹងពិតប្រាកដថាគ្រួសារខាងលើ​ពិតជាមានរឿងរ៉ាវដូចការរៀបរាប់របស់ស្ត្រីចំណាស់​មែន។

កាលពីព្រឹក​ថ្ងៃទី​៧ ឧសភា ស្ត្រី​ចំណាស់​ដែលត្រូវជាម្ដាយកូនប្រុសគរ បាននិយាយប្រាប់ថា បុរសជាប្ដីពិការជើង ដែលគេរកឃើញថាជាជំងឺលើសឈាម ដេកនឹងកន្ទេលអស់រយៈពេល៣ឆ្នាំហើយ និង​រូបគាត់​ជាម្ដាយរបស់កូនប្រុស​គរនោះក៏ជរាដែរ សង្ឃឹមតែលើ​កូនប្រុសគរ​ធ្វើការសំណង់ចិញ្ចឹមឪពុកម្ដាយតែប៉ុណ្ណោះ ​ប៉ុន្តែ​ឥឡូវបាត់ខ្លួនទៀត មិនដឹងជាទៅកន្លែងណា។

ស្ត្រី​ចំណាស់​រូបនោះ​បាន​និយាយប្រាប់បន្តថា គ្រួសារគាត់ក៏មានបណ្ណ័ក្រីក្រដែរ ប៉ុន្តែត្រូវបានចប់អាណត្តិ ហើយត្រូវធ្វើថ្មីឡើងវិញ ។

ស្ត្រីចំណាស់ដែល​បាត់កូនប្រុសជាមនុស្សគរជាទីស្រឡាញ់របស់គាត់ និងបាន​ដើរស្វែងរកគ្រប់ច្រកល្ហកនាប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏នៅតែគ្មានដំណឹង បើបងប្អូនណាបានប្រទះឃើញ សូមជួយផ្ដល់ដំណឹងឱ្យ​គាត់​ផង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ