ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់ដូរ​និង​អ្នក​ថតរូប​នៅ​រមណីយដ្ឋាន​អង្គ​រថា​ភ្ញៀវ​ខ្មែរ​ថយ​ចុះ

14 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជីវករ​លក់ដូរ​នៅ​តាមស្តង់ និង​អ្នក​ថតរូប​រក​កម្រៃ​ប្រចាំ​ថ្ងៃ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរវត្ត បានឱ្យ​ដឹង​ថា មួយ​រយៈនេះ​មិនសូវ​មាន​ភ្ញៀវ​ខ្មែរ​ចូល​មក​ទស្សនា​នៅប្រាសាទអង្គរវត្ត​ទេ ដោយសារ​សង្គ្រាម​ឈ្លា​នពាន​របស់​ចោរ​សៀម បាន​បាញ់​មក​លើ​កង​កម្លាំងយោធា​ខ្មែរ​យើង​និង​ជនភៀសសឹក ធ្វើ​ឱ្យ​ពួក​គាត់​បាត់បង់​ផ្ទះសម្បែង ប្រពន្ធ​កូន…

ខេត្តសៀមរាប ៖ អាជីវករ​លក់ដូរ​នៅ​តាមស្តង់ និង​អ្នក​ថតរូប​រក​កម្រៃ​ប្រចាំ​ថ្ងៃ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរវត្ត បានឱ្យ​ដឹង​ថា មួយ​រយៈនេះ​មិនសូវ​មាន​ភ្ញៀវ​ខ្មែរ​ចូល​មក​ទស្សនា​នៅប្រាសាទអង្គរវត្ត​ទេ ដោយសារ​សង្គ្រាម​ឈ្លា​នពាន​របស់​ចោរ​សៀម បាន​បាញ់​មក​លើ​កង​កម្លាំងយោធា​ខ្មែរ​យើង​និង​ជនភៀសសឹក ធ្វើ​ឱ្យ​ពួក​គាត់​បាត់បង់​ផ្ទះសម្បែង ប្រពន្ធ​កូន ឪពុក​ម្តាយ រហូត​ឈាន​ដល់​ស្លាប់​បាត់បង់​ជីវិត​ថែម​ទៀត ។

លោក សំណាង ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​អង់គ្លេស រស់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ប្រាប់ភ្នាក់ងារ​កោះសន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​មក​ថា កាលពីមុនភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មានការ​កើនឡើងលុះ​ពេល​មាន​សង្គ្រាម​រវាង​កម្ពុជា​និង​ថៃ​មួយ​រយៈ​នេះ មានការ​ថយ​ចុះ​បន្តិច ។ ប៉ុន្តែ ចំពោះ​ភ្ញៀវ​បទេស​វិញ ពួក​គាត់​មក​តាម​ផ្លូវជើង​គោក អត់​មាន​ផ្អាក​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​ទេ ។

រីឯ​ភ្ញៀវ​ទេសចរ​ចាស់​ៗ​ដែល​ពួក​គាត់​បាន​បុ​៊​ក​ឃី​ង​យូរ​ខែ​មក​ហើយ ដែល​គាត់​មក​តាម​ជើង​យន្ត
ហោះ និង​ភ្ញៀវ​ខ្លះមក​តាម​កប៉ាល់ គឺ​គ្មាន​ការ​រំខាន​ពី​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​និង​ថៃ នៅ​តាម​ព្រំដែន​នោះ​ទេ ។ ការ​ចែក​ព័ត៌មាន​របស់​យើង​បាន​ច្បាស់លាស់ តំបន់​គ្រោះថ្នាក់ និង​តំបន់​អត់​មាន​គ្រោះថ្នាក់ គឺ​យើង​បាន​បែងចែក​ច្បាស់លាស់​ជូន​ទៅ​ភ្ញៀវ ។ ដូច្នេះ ពួក​គាត់​នៅ​តែ​ចង់​មក​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត ដែល​ជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​យើង​ពី​ជំនាន់​មុន ព្រោះ​ពួក​គាត់មក​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត​នៅ​ក្នុង​ខេត្តសៀមរាប​នេះ មានការ​រៀបចំ​ការពារ សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​បរទេស​បាន​ល្អ​ណាស់ ។

លោក សំណាង បន្ត​ថា ចំពោះ​ភ្ញៀវ​បរទេស​ដែល​លោក​នាំ​មក​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត​នេះ គឺជា​ភ្ញៀវ​ជនជាតិ​អា​មេ​រិ​ក ដែល​ចូល​មក​ប្រទេស​កម្ពុជា​តាម​កប៉ាល់ ។ លោក​សំណូមពរ​ដល់​ភ្ញៀវ​បរទេស​ទាំងអស់ ដែល​មាន​បំណង​មក​ទស្សនា​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​យើង គឺ​យើង​ការពារ​សុវត្ថិភាព​ជូន​ពួក​គាត់​១០០% អត់​មានបញ្ហា​អ្វី​ទេ ទោះបី​កម្ពុជា​យើង​មាន​សង្គ្រាម ជាមួយ​ថៃ ដោយសារ​រាជរដ្ឋាភិបាល​យើង កំពុងព្យាយាម​ដោះស្រាយ​តាម​រយៈ​ការទូត ។

លោក ភិ​រម្យ ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​កូរ៉េ រស់នៅ​ក្នុង​ក្រុង​សៀមរាប និយាយ​ថា លោក​នាំភ្ញៀវ​ជនជាតិ​កូរ៉េ ហើយ​ភ្ញៀវ​ជនជាតិ​កូរ៉េ​ភាគច្រើន​មក​តាម​ជើង​យន្តហោះ​បន្ត​ពី​ក្រុង​ហូ​ជី​មិ​ញនៃ​ប្រទេស​វៀតណាម ចូល​មក​ប្រទេស​កម្ពុជា ។ ភ្ញៀវ​ខ្លះ​ចុះ​ដើរ​លេង​នៅ​ប្រទេស​វៀតណា​ម រួច​បន្ត​មក​លេង​នៅ​ប្រទេស​កម្ពុជា ហើយ​ភាគច្រើន​ជនជាតិ​កូរ៉េ​មក​លេង​នៅ​ខេត្តសៀមរាប​ប្រមាណ​៣០% ។ ពួក​គាត់​មក​លេង​នៅ​ប្រទេស​កម្ពុជា​ភាគច្រើន​នៅ​ក្នុង​ខែធ្នូ ខែមករា និង​ខែកុម្ភៈ ព្រោះ​នៅ​ខែ​នោះ​ជា​រដូវ​វិស្សមកាល និង​រដូវ​ធ្លាក់​ទឹកកក​នៅ​ប្រទេស​របស់​គេ ។ ជនជាតិ​កូរ៉េ​ភាគច្រើន​ចូល​ចិត្ត​មក​តំបន់​អង្គរវត្ត ខេត្តសៀមរាប ហើយ​ពួក​គាត់​ចង់​ដឹង​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​យើង​ដូច​ជា ខេត្តសៀមរាប រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ​ជាដើម ។ កាលពី​ឆ្នាំ​មុន ដោយសារ​មាន​បញ្ហា​ខ្លះ​ទើប​ធ្វើ​ឱ្យ​ភ្ញៀវ​ជនជាតិ​កូរ៉េមានការ​ធ្លាក់​ចុះ រីឯ​ភ្ញៀវ​អឺរ៉ុប​មានការ​កើនឡើង ។

លោក គឹ​ម ហ៊ុយ ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​អេស្ប៉ា​ញ រស់នៅ​ក្នុងស្រុក​ប្រាសាទបាគង និយាយថា តំបន់​រមណីយដ្ឋាន​អង្គរ​ចាប់ពី ២០០១ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​រយៈពេល​២៤​ឆ្នាំភ្ញៀវ​ដែល​លោក​នាំ​មក​ទស្សនា​តាម​ប្រាសាទអង្គរវត្ត​នេះ ចូល​មក​ប្រទេស​កម្ពុជា​តាម​ជើង​យន្តហោះ ព្រោះ​នៅ​តាម​ព្រំដែន​ត្រូវ​បាន​បិទ ។ ចំពោះ​ភ្ញៀវ​របស់​លោក​មិន​មានការ​ព្រួយបារម្ភ​អ្វី​នោះ​ទេ ដោយសារ​កម្លាំង​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត យាមកាម​ការពារ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ បាន​១០០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ