១៥ ថ្ងៃនៃការឈ្លានពាន ៖ កម្ពុជាបង្ហាញទិន្នន័យជនរងគ្រោះ និងការរំលោ.ភច្បាប់អន្តរជាតិដោយយោធាថៃ
រាជធានីភ្នំពេញ ៖ លោកនេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ អស់រយៈពេល១៥…
រាជធានីភ្នំពេញ ៖ លោកនេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ អស់រយៈពេល១៥…
រាជធានីភ្នំពេញ ៖ លោកនេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ អស់រយៈពេល១៥ ថ្ងៃជាប់ៗគ្នា យោធាថៃបានអនុវត្តសកម្មភាពឈ្លានពានយោធាដោយខុសច្បាប់មកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងគោលការណ៍ទំនាក់ទំនងល្អរវាងប្រទេសជិតខាង ។

រាជរដ្ឋាភិបាលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសកម្មភាពឈ្លានពានទឹកដីកម្ពុជានេះ ។ ការឈ្លានពានរបស់យោធាថៃបានមិនវាយប្រហារមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលឈរជើងការពារអធិបតេយ្យជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយោធាថៃ បានយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាគោលដៅក្នុងការវាយប្រហារ ។
រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយសារតែការវាយប្រហាររបស់ទាហានឈ្លានពានថៃ ជនស៊ីវិលកម្ពុជាចំនួន១៩ នាក់បានស្លា.ប់ ហើយរបួស ៧៩ នាក់ និងមានជនភៀសខ្លួនជាង ៥១៨ ៦៥១ នាក់៕



ចែករំលែកព័តមាននេះ