ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ជាប់គុក​១៥​ឆ្នាំ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អតី​ត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ LEE MYUNG BAK កាលពី​ថ្ងៃ​ទី​៥ ​តុលា ទទួល​ការ​កាត់ទោស​ដោយ​តុលាការក្រុង​សេ​អ៊ូ​​ល​មួយ…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អតី​ត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ LEE MYUNG BAK កាលពី​ថ្ងៃ​ទី​៥ ​តុលា ទទួល​ការ​កាត់ទោស​ដោយ​តុលាការក្រុង​សេ​អ៊ូ​​ល​មួយ ឲ្យ​ជាប់​ពន្ធនាគារ​ដល់​១៥​ឆ្នាំ​ពី​បទ​ពុក​រលួយ​។

លោក​ LEE MYUNG BAK អាយុ​៧៦​ឆ្នាំ ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ពី​ឆ្នាំ​២០០៨​ដល់​២០១៣ ទទួល​ការ​ចោទប្រកាន់​ជា​ពិសេស​ពី​រឿង​ពុក​រលួយ​ និង​ការ​ពង្វាង​យក​ប្រាក់​នោះ នៅ​ត្រូវ​កាត់​ឲ្យ​បង់ប្រាក់​ពិន័យ​ដល់​ទៅ​១៣​ពាន់​លាន​វ៉ុ​ន ប្រមាណ​ជា​១១,៥​លាន​ដុល្លារ​។ ​លោក​ក្លាយជា​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ទី​៤​ដែល​ជាប់ចោទ​រឿង​ឧក្រិដ្ឋ​។

ក្នុង​សវនាការ​កាត់ទោស​ដែល​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ តុលាការ​កណ្ដាល​ក្រុង​សេ​អ៊ូ​ល​ បាន​សន្និដ្ឋាន​ថា លោក​LEE​តាម​ពិតជា​ថៅកែ​ក្រុមហ៊ុន​DAS​ជា​សហគ្រាស​គ្រឿង​បន្លាស់​រថយន្ត ដែល​ថា ​ជា​របស់​បងប្រុស​លោក​នៅ​លើ​ក្រដាស​។ ​តុលាការ​ប្រកាស​ថា លោក​LEE​បាន​ស្នើ​ដល់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ក្រុមហ៊ុន​DAS​ឲ្យ​បង្កើត​បណ្ដា​មូលនិធិ​សម្ងាត់ ហើយ​ប្រព្រឹត្ត​រឿង​មិន​ប្រក្រតី​ទាំងឡាយ​។

លោក​LEE​កាលពី​ខែមេសា​កន្លង​ទៅ​នេះ ​ទទួល​បទចោទប្រកាន់​ដល់​ទៅ​១៦​ករណី រាប់​តាំងពី​រឿង​ពុក​រលួយ​ដល់​រឿង​រំលោភ​បំពាន​អំណាច និង​រហូត​ដល់​រឿង​ពង្វាង​យក​ប្រាក់​ពី​មូលនិធិ​នានា​។​លោក​ជាប់​ការ​ឃុំឃាំង​បណ្ដោះអាសន្ន​តាំងពី​ដំណាច់​ខែមីនា​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ