ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វា.យ​ប្រ.ហារ​ថ្មី​ៗ​នេះ​អាច​ទប់​ស្កាត់​នុយ​ក្លេរអ៊ែរ​អ៊ីរ៉ង់​ត្រឹម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ

5 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​អាច​ពន្យារ​ពេល​ប្រទេស​នេះ​មិន​​ឱ្យ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ត្រឹម​តែ​រាប់​ខែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​ប្រភព​ពី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​។ របាយ​ការណ៍​នេះ​រៀប​ចំ​ដោយ​ទី​ភ្នាក់ងារ​សម្ងាត់​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​​ដែល​​រក​ឃើញ​ថា​អ៊ីរ៉ង់​អាច​នឹង​ចាប់​ផ្ដើម​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ ប្រភព​ខ្លះ​ថា​អ៊ីរ៉ង់​អាច​ចាប់​ផ្ដើម​ត្រឹម​មួយ​ ឬ​ពីរ​ខែ​ទៀត​។​​ ការ​វាយ​តម្លៃ​នេះ​ផ្ទុយ​ពី​ការ​អះ​អាង​របស់​លោក​ត្រាំ​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ដែល​ថា​ការ​វាយ​​ប្រហារ​នោះ​បាន​បោស​សម្អាត​កម្មវិធី​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​ទាំង​ស្រុង​។ រដ្ឋាភិបាល​របស់​លោក​ត្រាំ​​​ថ្លែង​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថា​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​បាន​កាត់​បន្ថយ​សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ច្រើន​ណាស់​។ ​លោកត្រាំ​ហ៊ាន​​​អះ​អាង​ថា​​​បាន​បំផ្លាញ​ទំាង​ស្រុង​តែ​ម្ដង​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​អាច​ពន្យារ​ពេល​ប្រទេស​នេះ​មិន​​ឱ្យ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ត្រឹម​តែ​រាប់​ខែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​ប្រភព​ពី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​។ របាយ​ការណ៍​នេះ​រៀប​ចំ​ដោយ​ទី​ភ្នាក់ងារ​សម្ងាត់​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​​ដែល​​រក​ឃើញ​ថា​អ៊ីរ៉ង់​អាច​នឹង​ចាប់​ផ្ដើម​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ ប្រភព​ខ្លះ​ថា​អ៊ីរ៉ង់​អាច​ចាប់​ផ្ដើម​ត្រឹម​មួយ​ ឬ​ពីរ​ខែ​ទៀត​។​​

ការ​វាយ​តម្លៃ​នេះ​ផ្ទុយ​ពី​ការ​អះ​អាង​របស់​លោក​ត្រាំ​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ដែល​ថា​ការ​វាយ​​ប្រហារ​នោះ​បាន​បោស​សម្អាត​កម្មវិធី​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​ទាំង​ស្រុង​។ រដ្ឋាភិបាល​របស់​លោក​ត្រាំ​​​ថ្លែង​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថា​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​បាន​កាត់​បន្ថយ​សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ច្រើន​ណាស់​។ ​លោកត្រាំ​ហ៊ាន​​​អះ​អាង​ថា​​​បាន​បំផ្លាញ​ទំាង​ស្រុង​តែ​ម្ដង​។​

​អ្នក​សារ​ព័ត៌​មាន​បាន​ព្យាយាម​សាក​សួរ​សេត​វិមាន​អំពី​ការ​វាយ​តម្លៃ​ខាង​លើ​នេះ​។ សេត​វិមាន​បាន​​រំលឹក​បទ​សម្ភាស​រវាង​អ្នក​នាំ​ពាក្យ​សេត​វិមាន​លោកស្រី​លេវីត ជា​មួយ​ទូរទស្សន៍​ស៊ី​អឹន​អឹន​ដែល​ថា​នោះ​ជា​ការ​​​វាយ​តម្លៃ​ខុស​។ គ្រប់​គ្នា​យល់​ច្បាស់​ណាស់​ថា​ការ​ទម្លាក់​​គ្រាប់​បែក​ទម្ងន់​៣​ម៉ឺន​ផោន​ ឬ​ស្មើ​នឹង​ជាង​១៣​តោន​​ចំនួន​១៤​គ្រាប់​ទៅ​លើ​ទីតាំង​នោះ​ដោយ​ឥត​មាន​ខុស​គោល​ដៅ​បន្តិច​ណា​សោះ​​សួរ​ថា​តើ​មាន​អ្វី​កើត​ឡើង​? គឺ​ខ្ទេច​ទាំងស្រុង​។​

ក្រុម​អ្នក​វិភាគ​យល់​ថា​បើ​សិន​ការ​វាយ​តម្លៃ​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​រូប​ភាពពី​ផ្កាយ​រណប គេ​មិន​អាច​មើល​ដឹង​ច្បាស់​ថា​តើ​ការ​ខូច​ខាត​ទៅ​លើទី​តាំង​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ាញ៉ូម​នៅ​ហ្វ័រដូ (Fordow) មាន​កម្រិត​ណា​ទេ​ព្រោះ​វា​ស្ថិត​នៅ​ជ្រៅ​ក្រោម​រូង​ភ្នំ​។ ការ​វាយ​តម្លៃ​ទៅ​លើ​ទំហំ​ខូច​ខាត​នៅ​ហ្វ័រដូ, អ៊ីស​ហ្វា​ហាន​ និង​ណា​ថាន់ (Fordow, Isfahan & Natanz) ពិត​ជា​ពិបាក​ខ្លាំង​ណាស់​​។

មិន​មែន​តែ​ភ្នាក់​ងារ​សម្ងាត់​របស់​ក្រសួង​ការ​ពារ​ជាតិ​មួយ​ប៉ុណ្ណោះ​ទេ​ដែល​រ៉ាប់​រង​ធ្វើ​ការ​ងារខាង​វាយ​តម្លៃ​​ទំហំ​ខូច​ខាត​របស់​អ៊ីរ៉ង់​នោះ​។​ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​ប្រាប់​ថា​អាមេរិក​មិន​បាន​ទាន់​ដឹង​ច្បាស់​ថា​​តើ​ទំហំ​នៃ​ការ​ខូច​ខាត​ដោយ​សារ​វាយ​​ប្រហារ​នោះ​មាន​កម្រិត​ណា​ទេ​។ លទ្ធផល​វាយ​តម្លៃ​បឋម​បង្ហាញ​ថា​ការ​វាយ​ប្រហារ​នោះ​មិន​ប្រាកដ​ជា​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ដូច​ការ​អះ​អាង​របស់​លោក​ត្រាំ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ