ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ការពារធម្មជាតិ​ជា​កន្លែង​គោលដៅ​លំហែ​បែ​តង ​កំពុង​ពេញ​និយម​សម្រាប់​អ្នកទេសចរ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ បាន​កំពុង​តែ​ពេញ​និយម ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​លេង​តំបន់ការពារធម្មជាតិ​ ដែល​ជា​កន្លែង​គោលដៅ​លំហែ​បៃតង ជាក់ស្តែង​នៅ​ពេល​ចុង​ថ្ងៃ ស​ប្តា​ហ៍​ឬ ថ្ងៃ​ឈប់​សម្រាក ឬ​ថ្ងៃ​ពិធីបុណ្យ​ធំ​ៗ​របស់​ជាតិ…

រាជធានី​ភ្នំពេញ ​៖ ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ បាន​កំពុង​តែ​ពេញ​និយម ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​លេង​តំបន់ការពារធម្មជាតិ​ ដែល​ជា​កន្លែង​គោលដៅ​លំហែ​បៃតង ជាក់ស្តែង​នៅ​ពេល​ចុង​ថ្ងៃ ស​ប្តា​ហ៍​ឬ ថ្ងៃ​ឈប់​សម្រាក ឬ​ថ្ងៃ​ពិធីបុណ្យ​ធំ​ៗ​របស់​ជាតិ ​។

ពលរដ្ឋ​កម្ពុជា ​ដែល​អ្នកទេសចរ​ជាតិ ​រួម​ទាំង​អ្នកទេសចរ​បរទេស ​តែងតែ​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​នៅ​ឧស្សា​ន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុស​មៈ​គិរី​រម្យ ស្ថិត​នៅ​ខេត្ត​កំពង់​ស្ពឺ, ​ទឹកធ្លាក់​រមាស ស្ថិត​នៅ​ក្នុងសហគមន៍​តំបន់​ការពារជាតិ​«​ភូមិ​ស្លែង​» ក្នុងភូមិ​ភូមិ​ស្លែង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង និង​តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល​ ។

ពាក់ព័ន្ធ​នឹង​តំបន់​ទេសចរណ៍ធម្មជាតិ​នេះ​ដែរ​ លោក ខ្វៃ អាទិ​ត្យា មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ពលរដ្ឋ​កម្ពុជា ​កំពុង​តែ​ពេញ​និយម​ក្នុង​ការ​ធ្វើ​ដំណើ​រកម្សា​ន្ត​តំបន់ការពារធម្មជាតិ ដូច្នេះ​ហើយ​តំបន់​ការ​ពារ​ធនធានធម្មជាតិ​របស់​យើង​មាន​សក្តា​នុ​ពល​ច្រើន​សម្រាប់ពង្រីក​គោលដៅ​លំហែ​បៃតង​ ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថានលោកបន្ត​ថា ​ក្រសួងបរិស្ថាន​តាម​រយៈ​ដៃគូ​ផ្សេង​ៗ​ទៀត​ បាន​ជួយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​នេះ​មាន​ទាំង​ទឹកស្អាត បង្គន់​អនាម័យ ជួយ​រៀបចំ​កន្លែង​បោះ​តង់ សម្រាប់​សម្រាកក​ម្សាន្ត​នៅ​តាម​តំបន់​សហ​គមន៍​ក្នុង​គោលដៅ​សម្រាប់​គោលដៅ​កម្សាន្ត​លំហែ​បៃតង ឬ​ទីលំហែ​បៃតង​។ ​តាម​រយៈ​ជំរុញនេះ​ដែរ ​ប្រជា​សហគមន៍​មាន​ចំណូល​កាន់តែ​ប្រសើរ​ឡើង ​។

លោក ខ្វៃ អាទិ​ត្យា បាន​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍ ក្នុង​ការ​ចូលរួម​ចំណែក ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស អភិរក្ស​ធនធានធម្មជាតិ និង​ដាំ​ដើមឈើ​ឱ្យ បាន​ច្រើន ដើម្បី​ស្តារ​ព្រៃឈើ ការពារ​អភិរក្ស​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ ដែល​ជា​គ​ម្រប​ព្រៃឈើ ក្នុង​ការ​បង្កើន​រក​ប្រាក់​ចំ ណូ​ល​ពីអត្ថប្រយោជន៍​ពី​ព្រៃឈើ​ ។

លោកបាន​លើក​ឡើង​ដូចនេះ ក្នុង​ដំណើរ​ទស្សនកិច្ច​គម្រោង​និរន្តរភាព​បរិស្ថាន និង​អេកូ​ទេស​ចរណ៍ ដើម្បី​ជំរុញ​ចលនា​បណ្តុះ​គំនិត​ពន្លក​បៃតង តាម​រយៈ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័​យ​បរិស្ថាន ដោយ​ក្នុង​នោះ​មាន​សសរស្តម្ភ ៣ គឺ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។ ក្នុង​សសរស្តម្ភ​ទី​២ ភាព​បៃតង គឺ​ក្រសួងបរិស្ថាន​ត្រូវ​អនុវត្ត​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ មាន​ចលនា​បណ្តុះ ដាំ និង​ចែក​កូន​ឈើ​ឱ្យ​បាន​ច្រើន​ជា​អតិបរិមា ដោយ​កំណត់​គោលដៅ​យ៉ាងតិច​ឱ្យ​បាន ១​លាន​ដើម​។ អ្វី​ដែល​សំខាន់ ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជា​សហគមន៍ ត្រូវ​ចូលរួម​បណ្តុះកូន​ឈើ​ដោយ​ខ្លួនឯង គឺ​មាន​អត្ថន័យ​យ៉ាង​ធំធេង​។ ជាក់ស្តែង​កាលពី​ពួក​គាត់​បាន​ចូលរួម​បណ្តុះ​កូន​ឈើ​នៅ​តាម​សហគមន៍ គាត់​យក​ទៅ​ដាំ ស្តារ​ព្រៃ​សហគមន៍​របស់​គាត់ បណ្តុះ​គំនិត​ឱ្យ​គាត់​ស្រឡាញ់​ដើមឈើ និង​កូនចៅ​គាត់ ស្រឡាញ់​ដើមឈើ​។ ដូច្នេះ​ពួក​គាត់​អាច​គេច​ចេញពី​អ្វី​ដែល គាត់​ធ្លាប់​ប្រកប​មុខរបរ​បរបាញ់​សត្វ ឬ​ចូល​ព្រៃ ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ទាក់ទង​នឹង​ព្រៃឈើ ​។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បន្ត​ថា តាម​រយៈ​ប្រតិបត្តិការ​ជំរុញ​លើកទឹកចិត្ត ឱ្យ​សហគមន៍​បណ្តុះ​ព្រៃឈើ ដាំ​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​របស់​គាត់​នេះ ពិតជា​មាន​សារៈ សំខាន់ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ គាត់​មានការ​ប្រែប្រួល​ជីវភាព ដោយ​បាន​ចំណូ​ល​ពី​ការ​បណ្តុះ​កូន​ឈើ ដូច​នៅ​ក្នុង​ថ្នាល​ នៃ​សហគមន៍​ការពារ​ធម្មជាតិ​ស្លែង គឺ​មាន​គម្រោង ស៊ី​ស្លឹក ដែល​ចូលរួម​ជួយ​គាំទ្រ​ជំរុញ លើកទឹកចិត្ត​ឱ្យ​សហគមន៍​បណ្តុះ​កូន​ឈើ ក្នុង​នោះ ឃើញ​មានកូន​ឈើ​មាន​គ្រប់​ប្រភេទ ទាំង​ឈើ​ព្រៃ ឈើ​ហូប​ផ្លែ និង​ដើម​ត្នោត ដែល​៣​ប្រភេទ​នេះ ក្រសួងបរិស្ថាន​គ្រោង​ចែក​ជូន​ប្រជាពលរដ្ឋ​ដាំ​ជា​បណ្តើរ​ៗ​ហើយ​ ។

លោក ខ្វៃ អាទិ​ត្យា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ​៖ «អ៊ីចឹង​ពួក​គាត់​ទី​១ អាច​ទទួល​បាន​នូ វ​ចំណូល​ ឬ​ប្រាក់​ឧបត្ថម្ភ​តាម​រយៈ​ការ​បណ្តុះ ទី​២ បាន​បណ្តុះ​គំនិត​ស្រឡាញ់​បរិស្ថាន ហើយ​គាត់​បាន​ប្រកប​មុខរបរ​ផ្សេង​ក្រៅពី​ការ​ចូល​ព្រៃ​ប៉ះពាល់​ដល់​ធនធានធម្មជាតិ ឬ​ការ​ប្រព្រឹត្ត​មិនល្អ​ដល់​ធនធានធម្មជាតិ​របស់​យើង ឬ​បរបាញ់​សត្វព្រៃ​ជាដើម ទី​៣ គឺ​គាត់​មាន​ស្បៀងអាហារ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ហូប​ចុក​ដោយសារ​តែ​គាត់​បាន​ដាំ គាត់​បាន បណ្តុះ​នូវ​ដើមឈើ​ហូប​ផ្លែ​នៅ​ជុំវិញ​ផ្ទះ​គាត់​ផង និង​សហគមន៍​របស់​គាត់​ផង​។ អីចឹង​គាត់​អាច ដកហូត​អនុ​ផល​ធនធានធម្មជាតិ​ក៏​ដូច​ជា បន្លែ ផ្លៃ​ឈើ ដែល​គាត់​បាន​ដាំ​នៅ​ជុំវិញ​ផ្ទះ​របស់​គាត់​» ​។

លោក ខ្វៃ អាទិ​ត្យា បានឱ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក៏​មានមុខ​របរ​ផ្សេង​បន្ថែម​ទៀត តាម​រយៈ​គម្រោង គឺ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​នូវ​មុខរបរ​ផ្សេង​ក្រៅពី​ចូល​ព្រៃ ក្នុង​នោះ​ក្រសួងបរិស្ថាន​គាំទ្រ​ដល់​សហគមន៍ ដូច​ជា ការ​ចែក​ពូជ​សត្វ ពូជ​បន្លែ ដើម្បី​ដាំ​នូវ​តាម​សហគមន៍ ក៏​ដូច​ជា​ការ​រុញ​បង្កើត​នូវ​គោលដៅ លំហែ​បៃតង​ដែ ល​គាត់​អាចរក​ចំណូល​បាន​តាម​រយៈ​ទេសចរណ៍ធម្មជាតិ​។ ជាក់ស្តែង​បច្ចុប្បន្ន​នេះ​ អ្នកទេសចរ​ចាប់អារម្មណ៍​ស្រឡាញ់​ទឹកដី ស្រឡាញ់​មាតុភូមិ ស្រឡាញ់​ព្រៃឈើ ស្រឡាញ់​បរិស្ថាន អាច​ចូល​ទស្សនា​តំបន់​ដែល​មាន​សក្តានុពល ដូច​ជា​ទឹកធ្លាក់ ផ្កា​ព្រៃ សត្វព្រៃ​ជាដើម ដែល​ជា​ការ​ទាក់ទាញ​ទេសចរណ៍ធម្មជាតិ​ ។

ចំណែក ​លោក ឃិ​ន ម៉េ​ង​ឃាង ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ នៃ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន គម្រោង​និរន្ត​ភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា (CSLEP) បានឱ្យ​ដឹង​ថា សហគមន៍​តំបន់ការពារធម្មជាតិ ​បច្ចុប្បន្ន​មាន​ចំនួន​១៩៤​សហគមន៍ ក្នុង​នេះ​មាន​៥៣សហគមន៍ ​ដែល​មានដំណើរ​ការ​ផ្តល់​សេវា​ទេសចរណ៍ធម្មជាតិ ហើយ​ក្នុង​ចំណោម សហគមន៍ ទាំង ៥៣​នេះ​ដែរ​គឺ​មាន​ចំនួន​១៥​សហគមន៍​ ដែល​ទទួល​បានការ​គាំទ្រ​ទាំង​ទេសចរណ៍ ការដាំ​ស្តា​ព្រៃឈើ ការ​រក​អនុ​ផល​ព្រៃឈើ ការ​កែ​ច្នៃ​ឫ​ស្សី ក្រ​វ៉ា​ញ ។
លោក​ក៏​បាន​លើក​ឡើង​ថា ​តាម​រយៈ​គម្រោង​នេះ​គឺ​ឆ្លើយ​តប​នឹង យុទ្ធសាស្ត្រ​វិស័យ​ច​ក្រា​វិ​ស័ យ​បរិស្ថាន​របស់​ក្រសួង​ប រិ​ស្ថាន​២០២៣-២០២៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ