ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ថា​អាមេរិក​វា.យ​អ៊ីរ៉ង់​រុញ​ច្រាន​ពិភព​លោក​ដល់ចំណុច​គ្រោះ​ថ្នាក់

2 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែងថា​ករណី​ដែល​អាមេរិក​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទីតាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​ទង្វើ​មិន​ត្រឹម​ត្រូវ​ទេ​ ហើយ​អាច​នឹង​រុញ​ច្រាន​ពិភពលោក​ឱ្យ​ធ្លាក់​ទៅ​ក្នុង​មហន្តរាយ​។ លោកពូទីន​សន្យា​ថា​នឹង​ជួយ​ប្រជា​ជន​អ៊ីរ៉ង់​។ លោក​ត្រាំ និង​អ៊ីស្រាអែល​ធ្លាប់​បាន​និយាយ​ជា​ចំហ​ថា​ពួក​គេ​ចង់​ធ្វើ​ឃាត​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​ អាយ៉ា​តូឡា​ អាលី ខា​មេនី​ និង​ដូរ​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង់​។…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែងថា​ករណី​ដែល​អាមេរិក​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទីតាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​ទង្វើ​មិន​ត្រឹម​ត្រូវ​ទេ​ ហើយ​អាច​នឹង​រុញ​ច្រាន​ពិភពលោក​ឱ្យ​ធ្លាក់​ទៅ​ក្នុង​មហន្តរាយ​។ លោកពូទីន​សន្យា​ថា​នឹង​ជួយ​ប្រជា​ជន​អ៊ីរ៉ង់​។ លោក​ត្រាំ និង​អ៊ីស្រាអែល​ធ្លាប់​បាន​និយាយ​ជា​ចំហ​ថា​ពួក​គេ​ចង់​ធ្វើ​ឃាត​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​ អាយ៉ា​តូឡា​ អាលី ខា​មេនី​ និង​ដូរ​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង់​។ រុស្ស៊ី​ចាត់​ទុក​ថា​វិធាន​ការ​ទាំង​នេះ​អាច​នឹង​រុញ​ច្រាន​តំបន់​មជ្ឈិម​បូព៌ា​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អន្លង់​ជ្រៅ​នៃ​សង្គ្រាម​។​​

លោក​ពូទីន​ថ្លែង​ប្រាប់​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ថា​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​ហាក់​ដូច​ជា​​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ​។ លោក​ចង់​និយាយ​អំពី​ការ​ធ្វើ​ឱ្យ​សភាព​ការណ៍​ស្ងប់​ស្ងាត់​ឡើង​វិញ​។ ជា​ជំហរ​របស់​រុស្ស៊ី​ រុស្ស៊ី​ចង់​ជួយ​ប្រជា​ជន​អ៊ីរ៉ង់​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ត្រៀម​ប្រគល់​លិខិត​មួយ​ច្បាប់​ដែល​សរ​សេរ​ដោយ​អគ្គ​មគ្គុទ្ទេសក៍​ផ្ញើ​ជូន​លោក​​ពូទីន​ដើម្បី​ស្នើ​សុំ​ជំនួយ​ពី​រុស្ស៊ី​។​

នៅ​ក្នុង​កិច្ច​ជំនួប​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​យោធា​ក្រោយ​នមក​ទៀត​ លោក​ពូទីន​កត់​សម្គាល់​ថា​ស្ថាន​ការណ៍​នៅ​មជ្ឈិម​បូព៌ា​កាន់​តែ​ឡើង​កម្ដៅ​ដោយ​សារ​មាន​ប្រទេស​មហា​អំណាច​ជ្រៀត​ជ្រែក​។ ប៉ុន្តែ​លោក​​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​អាមេរិក​ទេ​។ លោក​ពូទីន​ថ្លែង​ថា​ប្រទេស​មហា​អំណាច​ក្រៅ​តំបន់​ត្រូវ​បាន​អូស​ទាញ​ឱ្យ​ចូល​ទៅ​ក្នុង​ជម្លោះ​នេះ​ដែរ​។ សកម្មភាព​ទាំង​នេះ​ហើយ​ដែល​​នាំ​មក​នូវ​គ្រោះ​ថ្នាក់​សម្រាប់​ពិភព​លោក​។​

គួរ​កត់​សម្គាល់​ថា​អ៊ីរ៉ង់​ហាក់​ដូច​ជា​មិន​សូវ​ពេញ​ចិត្ត​ប៉ុន្មាន​ទេ​ដែល​រុស្ស៊ី​​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ជា​មួយ​គ្នា​បែរ​ជា​មិន​សូវចេញ​មុខ​គាំទ្រ​អ៊ីរ៉ង់​​ឱ្យ​បាន​ពេញ​ទំហឹង​។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​។ អ៊ីរ៉ង់​ចង់​ឃើញ​លោក​ពូទីន​ខិត​ខំ​ឱ្យបាន​ច្រើន​ជាង​នេះ​ដើម្បី​ទប់​ទល់​នឹង​អាមេរិក និង​អ៊ីស្រា​អែល​។ រុស្ស៊ី​ទិញ​អាវុធ​ពី​អ៊ីរ៉ង់ និង​ចុះ​ហត្ថ​លេខា​លើ​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​ម្ភៃ​ឆ្នាំ​។ ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​មិន​បាន​និយាយ​អំពី​​កិច្ច​សហ​ការ​ខាង​វិស័យ​ការ​ពារ​ជាតិ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ