ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ដាច់ខ្យល់​ស្លា​.​ប់​លើ​កង់​បី ហើយ​អ្នកបើកបរ​ បើក​ចូល​សាលាសង្កាត់​ភ្នំពេញ​ថ្មី​អោយ​ប៉ូលិស​ជួយ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់ នៅ​លើ​កង់​បី បន្ទាប់​ពី​ធ្វើ​ដំណើរ​ចេញពី​មន្ទីរពេទ្យ​ក្នុង​គោលបំណង​ទៅ​ផ្ទះ​វិញ ហើយ​ត្រូវ​បាន​អ្នក​បើក​ម៉ូតូ​កង់​បី ដឹក​ចូល​ទៅ​សាលាសង្កាត់​ភ្នំពេញ​ថ្មី ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់ នៅ​លើ​កង់​បី បន្ទាប់​ពី​ធ្វើ​ដំណើរ​ចេញពី​មន្ទីរពេទ្យ​ក្នុង​គោលបំណង​ទៅ​ផ្ទះ​វិញ ហើយ​ត្រូវ​បាន​អ្នក​បើក​ម៉ូតូ​កង់​បី ដឹក​ចូល​ទៅ​សាលាសង្កាត់​ភ្នំពេញ​ថ្មី ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​សាលាសង្កាត់​ភ្នំពេញ​ថ្មី ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ស្ត្រី​រូប​នោះ​ភ្លាម​ៗ ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ដែល​បាន​ចេញពី​មន្ទីរពេទ្យ​ហៅ​ម៉ូតូ​កង់​បី​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​១ KZ.6543 ដើម្បី​ជិះ​ទៅ​ផ្ទះ​វិញ ។

បើ​តាម​អ្នក​រត់​កង់​បី បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ដឹក​ស្ត្រី​រូប​នោះ ចេញពី​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុស​មៈ គោលបំណង​ទៅ​ផ្ទះ នៅ​ក្នុង​ខណ្ឌ​សែន​សុខ តែ​គេ​ពុំ​ដឹង​ថា នៅ​សង្កាត់​ណា​នោះ​ឡើយ​។ ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ មក​ដល់​ជិត​សាលាសង្កាត់​ភ្នំពេញ​ថ្មី ក៏​បាន​ដាច់ខ្យល់​ស្លាប់ រួច​គាត់​ក៏​បាន​ដឹក​ចូល​សាលាសង្កាត់​តែ​ម្ដង ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ដឹង​ឮ និង​អន្តរាគមន៍ ។

បន្ទាប់​ពី​ដឹក​ស​.​ពស្ត្រី​រូប​នោះ ចូល​សាលាសង្កាត់​ហើយ អ្នក​រត់​កង់​បី​រូប​នោះ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​សាកសួរ និង​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ស​.​ព ព្រមទាំង​ទាក់ទង​ទៅ​នគរបាល​ជំនាញ ដើម្បី​ចុះ​ត្រួតពិនិត្យ​រក​មូលហេតុ នៃ​ការ​ស្លា​.​ប់​ស្ត្រី​រូប​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ