ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ៖ សកម្មភាព​គឃ្លើន ប្រមាថមើលងាយ​កំហែង​របស់ថៃ កន្លង​មក គឺជា​ការ បញ្ឆេះ​នូវ​កំហឹង បញ្ឆេះ​នូវ​ស្មារតី​ជាតិនិយម​ក្នុង​ប្រទេស​កម្ពុជា

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បានចាត់​ទុក​សកម្ម​ភាព​គឃ្លើន និង​ប្រមាថមើលងាយ​កម្ពុជា រួម​ទាំង​ការ​គំរាមកំហែង​របស់​ថៃ កន្លង​មក…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បានចាត់​ទុក​សកម្ម​ភាព​គឃ្លើន និង​ប្រមាថមើលងាយ​កម្ពុជា រួម​ទាំង​ការ​គំរាមកំហែង​របស់​ថៃ កន្លង​មក គឺជាការ​បញ្ឆេះ​នូវ​កំហឹង បញ្ឆេះ​នូវ​ស្មារតី​ជាតិនិយម​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រទេស​នេះ មិន​អាចឱ្យ​គេ​មើលងាយ​រហូត ឬ​បន្ទោស​រហូត​បែប​នេះនោះ​ទេ​ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល សហភាព​សហព័ន្ធ​យុវ​ជ​កម្ពុជា នៅ​សណ្ឋាគារ​សុខា​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ ថា​ ស្មារតី​ស្នេហាជាតិ និង​ឆន្ទៈ​គាំទ្ររបស់​ពលរដ្ឋ​ខ្មែរ ដែល​ផុស​ឡើងខ្ពស់ ​នាពេល​នេះ មិន​បាន​កើតឡើង ដោយសារ​តែរាជរដ្ឋាភិបាល​កម្ពុជា ប្រើ​ល្បិច​កល ឬ​រៀបគម្រោង​អ្វីមួយ ដើម្បី​ចំណេញ​គោ​លនយោ​បាយ​ផ្ទៃក្នុង​របស់​ខ្លួន​ឡើយ ​គឺ​ផុស​ឡើង​ដោយស្មារតី​ជាតិនិយម​ពិតប្រាកដ ដែល​កើត​ចេញពី​ការ​រង​នូវ​ការ​ប្រមាថ និង​មើលងាយ ពី​សំណាក់ភាគី​ថៃ រាប់​ចាប់ពី​ចុងឆ្នាំ​មុន និង​ដើមឆ្នាំ​នេះ រហូត​ដល់​ពេល ​ដែល​កើត​មាន​បញ្ហា​ព្រំដែន ២៨ ឧសភា ។

សម្តេច​ធិ​បតី បាន​រំលឹក​ថា ភាគី​ថៃ បាន​បំផុស​ជាតិនិយម​ខ្លួនឯង ក្នុង​ប្រទេស ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ក្នុង​ប្រទេស​របស់​ខ្លួន ប៉ុន្តែ​ប្រទេស​ថៃ បាន​ដើរ​ហួស​បន្ទាត់​ក្រហម ឈាន​ដល់​ការ​ប្រកាស​ចង់​ប្រើ​កងកម្លាំង ដើម្បី​កាន់កាប់​ទឹកដី​កម្ពុជា ជា​ពិសេស​តំបន់​រសើប ដែល​កំពុង​កើត​មាន​នោះ បាន​ធ្វើ​ឱ្យ​កម្ពុជា ត្រូវ​តែ​ឆ្លើយ​តប​វិញ ដោយ​មិន​អាច បណ្តោយ​ឱ្យ​ប៉ះពាល់​កិត្តិយស​ជាតិ​របស់​ខ្មែរ​ឡើយ ជា​ពិសេស​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​ខ្លួន ។

សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ​៖ «ទាំង​ជាតិនិយម និង​រឿង​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ ជា​ពិសេស​អ្នក​ជ្រុលនិយម បាន​បង្កើត​នូវ​ស្មារតី​ជាតិនិយម ដែល​បន្ទោស​បង្អាប់​មក​លើ​កម្ពុជា ក៏​រដ្ឋាភិបាល​កម្ពុជា បន្ត​អត់ធ្មត់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ បានឃើញ​សកម្មភាព​ទាំងនេះ តាម បណ្តាញសារព័ត៌មាន ទើប​កើតការ​ឈឺចាប់ និង​ក្តៅក្រហាយ ជា​ពិសេស​កាលពី​ថ្ងៃ​២៨ ខែ​ឧសភា កងកម្លាំង​ថៃ បាន​ចូល​មក​បាញ់​កងទ័ព​ខ្មែរ​ក្នុង​លេ​ដ្ឋា​ន ដែល​ជា​ដែន​អធិបតេយ្យ​ភា ព​របស់​ខ្លួន ហើយ​ភាគី​ថៃ បែរជា​ចោទប្រកាន់​កម្ពុជា​ទៀត ថា​ជា​អ្នក​បាញ់​មុន ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី​ បានចាត់​ទុក​សកម្មភាព​គឃ្លើន និង​ប្រមាថមើលងាយ​កម្ពុជា រួម​ទាំង​ការ​គំរាមកំហែង​កន្លង​មក គឺជា​ការ​បញ្ឆេះ​នូវ​កំហឹង បញ្ឆេះ​នូវ​ស្មារតី​ជាតិនិយមក្នុង​ប្រទេស​កម្ពុជា ដែល​ប្រទេស​នេះ មិន​អាច​ឱ្យ​គេ​មើលងាយ​រហូត ឬ​បន្ទោស​រហូត​បែបនេះនោះ​ទេ ខណៈ​ដែល​ស្មារតី​ជាតិនិយម​របស់​ពលរដ្ឋជា​ច្រើន​លើសលប់ មិនមែន​ទើបតែមាន​ពេល ដែល ស​.​ស​.​យ​.​ក រៀបចំ​ថ្ងៃ កាលពី​១៨ មិថុនា​នោះ​ទេ ។

សម្តេច​ធិ​បតី ​បាន​គូសបញ្ជាក់​ថា អ្នកវិភាគ​នយោបាយ អ្នកនយោបាយ​មួយ​ចំនួន​នៅ​ថៃ ព្រមទាំង​សារព័ត៌មាន​មួយ​ចំនួន បាន​ចោទប្រកាន់​កម្ពុជា ថា ជា​អ្នក​ផ្តួចផ្តើម​រឿង ICJ ដើម្បី​បំផុស​ចលនា​ជាតិនិយម​ខាងក្នុង​ប្រទេស ដើម្បី​លើក​ប្រជាប្រិយភាព​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​អត់​មាន​ប្រជាប្រិយ​ទេ ហើយ​ខំ​ដុត​កំ​ដៅ​ជាតិនិយម​ដើម្បី​ឡើង ។

ក្នុង​នោះ​សម្តេច​ធិ​បតី អះអាង​ថា កម្ពុជា មិន​បាន​ទៅ​បញ្ឆេះ​កំហឹង​ជាតិនិយម​ទេ ហើយ​ក៏ មិន​បាន​ចង់ទៅ​រករឿង ឬ​ទៅ​មានរឿង​ដែរ ស្រប​ពេល​ដែល​រាប់​សិប​ខែ​មក​ហើយ ដែលរ​ដ្ឋា ភិ​បាល​កម្ពុជា ប្រើប្រាស់​ការ​អត់ធ្មត់ សូ​ម្បី​តែ​ពេល​ខ្លះ រាជរដ្ឋាភិបាល ត្រូវ​បាន​មតិ​ខ្មែរ​គ្នា​ឯង មួយ​ចំនួន មជ្ឈដ្ឋាន​នយោបាយ​មួយ​ចំនួន ចោទ​ថា អន់ ឬ​ខ្លាច​យ៉ាងណា​ក៏​ដោយ ។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​បាន​គូសបញ្ជាក់​ថា​៖« “​ដើមចម​នៃ​ការ​បំផុស នូវ​ស្មារតី​ជាតិនិយម​របស់​កម្ពុជា គឺ​មិនមែន​ដោយសារ​កម្ពុជា បំផុស​ដើម្បី​យក​ទៅ​វៃ​អ្នក​ណា ចំណេញ​នយោបាយ​ផ្ទៃក្នុង​ទេ ប៉ុន្តែ​ដោយសារ​កត្តា​ខាងក្រៅ ដែល​ប្រទេស​មួយ អ្នកនយោបាយ​មួយ ចង់​ចំណេញ​ខ្លួនឯង បំផុស​នយោបាយ​ផ្ទៃក្នុង​ខ្លួនឯង ហើយ​យក​កម្ពុជា ធ្វើ​ជា​ប៉ាវ​សាក់ នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ជាតិខ្មែរ​របស់​យើង ត្រូវ​ឆ្លើយ​តប​ទៅ​វិញ

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​អះ​អា​ថា​នេះ​គឺជា​ស្មារ តី​ដែល​ដុត​បញ្ឆេះ តើ​រដ្ឋាភិបាល សម្តេច​តេ​ជោ ក្នុង​នាម​ជា​ប្រធាន​គណបក្សកាន់អំណាច ខ្ញុំ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី ដឹកនាំ​ប្រទេស តើ​យើង​ចាំបាច់​បំផុស តើ​យើង​បំផុស​ធ្វើ​អី​ទេ អត់​ទេ អ្វី​ដែល​យើង​ធ្វើ​គ្រា ន់​តែ​បំពេញភារកិច្ច​របស់​យើង ដឹកនាំ​តែ​ប៉ុណ្ណឹង ដឹកនាំ​ប្រទេស​មួយ ដាក់​ចេញ​គោ​លន យោ​បាយ​ប្រទេស​មួយ គោលដៅ​វិធានការ​ប្រទេស​មួយ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ដើម្បី​ការពារ​ផលប្រយោជន៍ ឧត្តម​ប្រយោជន៍​ជាតិ​តែ​ប៉ុណ្ណោះ យើង​ធ្វើ តែ​ប៉ុណ្ណឹង ចលនា​ជាតិនិយម​របស់​ខ្មែរ ចេញ​មក​ក្រោយ​រាជរដ្ឋាភិបាល វា​តែ​ប៉ុណ្ណឹង ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ