ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​ហក់​ឡើង​ខ្លាំង បន្ទាប់​ពី​អា​មេ​រិ​ក​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់​ៗ​អ៊ី​រ៉​ង់

4 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៥​ខែ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ ខណៈ​ដែល​សហរដ្ឋអាមេរិក​បាន​ចូលរួម​ជាមួយ​អ៊ី​ស្រា​អែ​ល​ក្នុង​ការ​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ី​រ៉​ង់ បង្កើត​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ផ្គត់ផ្គង់​សកល ហើយ​អ្នក​វិនិយោគ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ដើម្បី​មើល​ថា តើ​អ៊ី​រ៉​ង់​នឹង​សងសឹក​នឹង​ការ​វាយប្រហារ​របស់​អា​មេ​រិ​កលើ​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន…

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៥​ខែ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ ខណៈ​ដែល​សហរដ្ឋអាមេរិក​បាន​ចូលរួម​ជាមួយ​អ៊ី​ស្រា​អែ​ល​ក្នុង​ការ​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ី​រ៉​ង់ បង្កើត​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ផ្គត់ផ្គង់​សកល ហើយ​អ្នក​វិនិយោគ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ដើម្បី​មើល​ថា តើ​អ៊ី​រ៉​ង់​នឹង​សងសឹក​នឹង​ការ​វាយប្រហារ​របស់​អា​មេ​រិ​កលើ​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន ឬ​យ៉ាងណា? នេះ​បើ​តាម​ប្រភព​ពី​ទី​ភ្នា​ក់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥​។

តម្លៃ​ប្រេង​ឆៅ Brent ដែល​ជា​ប្រេង​ស្តង់ដារ​ពិភពលោក​បាន​កើនឡើង​ដល់ ៨១,៤០​ដុល្លារ​ក្នុង​១​បារ៉ែល​។ ស្រប​ពេល​ប្រេង​ឆៅ​អា​មេ​រិ​ក West Texas Intermediate (WIT) ឡើង​ដល់ ៧៨,៤០​ដុល្លារ​ក្នុង​១​បារ៉ែល​។ មុន​ពេល​ធ្លាក់​ចុះ​បន្តិច​មក​ត្រឹម​តម្លៃ ៧៧,៥១​ដុល្លារ​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង​០៣:០០​នាទី​រសៀល ម៉ោង​នៅ​កម្ពុជា សម្រាប់​ប្រេង​ឆៅ Brent និង ៧៤,៣០​ដុល្លារ​ក្នុង​១​បារ៉ែល សម្រាប់​ប្រេង​ឆៅ​អា​មេ​រិ​ក WIT​។

ការ​កើនឡើង​តម្លៃ​កើតឡើង​ក្រោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា លោក​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់​ៗ​របស់​អ៊ី​រ៉​ង់​នៅ​ក្នុង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា កន្លង​ទៅ ដោយ​បន្ថែម​កម្តៅ​លើ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ខណៈ​ដែល​អឺ​រ៉ុ​ង​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​ការពារ​ខ្លួន​។

អ៊ី​រ៉​ង់ គឺជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ធំ​ទី​បី​របស់​អង្គការ OPEC​។ អ្នកជំនាញ​ទីផ្សារ​រំពឹង​ថា តម្លៃ​ប្រេង​ឆៅ​នឹង​កើនឡើង​ខ្លាំង​បន្ថែម​ទៀត ចំ​ពេល​មានការ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង​ថា ការ​សងសឹក​របស់​អ៊ី​រ៉​ង់​អាច​រួម​បញ្ចូល​ទាំង​ការ​បិទ​ច្រក​សមុទ្រ Hormuz ដោយ​ការ​ដឹក​ជញ្ជូន​តាម​រយៈ​ច្រក​សមុទ្រ​មួយ​នេះ​មាន​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​លំហូរ​ផ្គត់ផ្គង់​ប្រេង​សកល​។

តម្លៃ​ប្រេង​ឆៅ Brent បាន​កើនឡើង ១៣% ចាប់តាំងពី​ជម្លោះ​រវាង​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ខណៈ​ពេល​ដែល​ប្រេង​ឆៅ​អា​មេ​រិ​ក WTI បាន​កើនឡើង​ប្រហែល ១០% ។ អ្នកជំនាញ​បាន​លើក​ឡើង​ថា ដោយសារ​ច្រក​សមុទ្រ Hormuz មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​នាំ​ចេញ​ប្រេង​ឆៅ​ផ្ទាល់​របស់​អ៊ី​រ៉​ង់ ដែល​ជា​ប្រភព​សំខាន់​នៃ​ប្រាក់​ចំណូល​ជាតិ​របស់​ខ្លួន​នោះ ការ​បិទ​ច្រក​សមុទ្រ​នេះ នឹង​ធ្វើ​ឱ្យ​ខូចខាត​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​លើ​អ៊ី​រ៉​ង់​ខ្លួនឯង ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​អាវុធ​មុខ​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ