ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ណឺតាន់​យ៉ាហ៊ូ​ប្រកាស​ទទួល​យក​បទ​ឈប់​បា.ញ់​តាម​សំណើ​របស់​ត្រាំ

3 ម៉ោង មុន

ទី​ក្រុង​យេរូ​សាឡឹម៖ នៅ​ទី​បំផុត​ ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ​ ប្រកាស​ទទួល​​យក​​បទឈប់​បាញ់​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ត្រាំ​ហើយ​។ ការ​ទទួលយក​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​អ៊ីស្រា​អែល​អះ​អាង​ថា​ខ្លួន​ធ្វើ​បាន​សម្រេច​​នូវ​ផែន​ការ​បោស​សម្អាត​អ្វី​ដែល​ជា​ការ​គំរាម​កំហែង​ចំពោះ​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​។ នោះ​គឺ​កម្ម​វិធី​នុយ​ក្លេអ៊ែរ និង​មីស៊ីល​របស់​អ៊ីរ៉ង់​។ ​ ប៉ុន្មាន​ម៉ោង​មុន​ពេល​បទ​ឈប់​បាញ់​ចូល​ជា​ធរ​មាន…

ទី​ក្រុង​យេរូ​សាឡឹម៖ នៅ​ទី​បំផុត​ ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ​ ប្រកាស​ទទួល​​យក​​បទឈប់​បាញ់​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ត្រាំ​ហើយ​។ ការ​ទទួលយក​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​អ៊ីស្រា​អែល​អះ​អាង​ថា​ខ្លួន​ធ្វើ​បាន​សម្រេច​​នូវ​ផែន​ការ​បោស​សម្អាត​អ្វី​ដែល​ជា​ការ​គំរាម​កំហែង​ចំពោះ​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​។ នោះ​គឺ​កម្ម​វិធី​នុយ​ក្លេអ៊ែរ និង​មីស៊ីល​របស់​អ៊ីរ៉ង់​។ ​

ប៉ុន្មាន​ម៉ោង​មុន​ពេល​បទ​ឈប់​បាញ់​ចូល​ជា​ធរ​មាន គេ​ស្ដាប់​ឮ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​​ស្រែក​កង​រំពង​ពាស​ពេញ​​​ប្រទេស​អ៊ីស្រា​អែល​។ មីស៊ីល​មួយ​គ្រាប់​របស់​អ៊ីរ៉ង់​ផ្លោង​ត្រូវ​ចំ​ទី​ក្រុង​បៀ​ស៊ីបា (Beersheba) បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់​។ នៅ​ម៉ោង​៥:០៩​ ម៉ោង​សាកល​​នៃ​ថ្ងៃ​អង្គារ​ លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​បញ្ជាក់​ថា​បទ​ឈប់​បាញ់​ចាប់​ផ្ដើម​ចូល​ជា​ធរ​មាន​ហើយ​។ ​​លោក​សូម​ជំរុញ​ឱ្យ​ភាគី​ទាំង​២​ អ៊ីរ៉ង់ និង​អ៊ីស្រា​អែល​កុំ​រំលោភ​លើ​បទ​ឈប់បាញ់​នេះ​ឱ្យ​សោះ​​។​​

ទី​ភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់​ផ្សាយ​ថា​អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​គ្រាប់​ចុង​ក្រោយ​មុន​ពេល​បទ​ឈប់​បាញ់​ចូល​ជា​ធរ​មាន​។ ខុទ្ទ​កាល័យ​របស់​លោក​​ណឺតាន់​យ៉ាហ៊ូ​អរគុណ​​លោក​​ត្រាំ​ដែល​ជួយ​ជ្រោម​ជ្រែង​ផ្នែក​យោធា​ និង​ចូលរួម​ចំណែក​បោស​សម្អាត​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ បន្ទាប់​ពី​​អ៊ីស្រាអែល​សម្រេច​តាម​ផែន​ការ​របស់​ខ្លួន និង​​តប​ទៅ​តាម​សំណើ​របស់​លោក​ត្រាំ អ៊ីស្រា​អែល​ឯក​ភាព​​ទទួល​បទ​ឈប់​បាញ់​នេះ។​​

លោក​ណឺតាន់​យ៉ាហ៊ូ​ត្រៀម​ថ្លែង​សុន្ទរ​កថា​ទៅ​កាន់​ជន​រួម​ជាតិ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​។ លោក​ព្រមាន​ទុក​ជា​មុន​ថា​បើ​សិន​អ៊ីរ៉ង់​រំ​លោភ​បទ​ឈប់បាញ់​នេះ លោក​នឹង​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ក្លា​បំផុត​។ អ៊ីស្រាអែល​បាន​រួម​កម្លាំង​គ្នា​ជា​មួយ​អាមេរិក​វាយ​ប្រហារ​ទី​តាំង​ដែល​សង្ស័យ​ថា​មាន​លាក់​ទុក​វត្ថុ​ធាតុ​ផ្សំ​សម្រាប់​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​។

កាល​ពី​ថ្ងៃ​អាទិត្យ​ ត្រាំ​បញ្ជា​ឱ្យ​ទម្លាក់​គ្រាប់​បែក​ និង​បាញ់​មីស៊ីល​ដាក់​ទី​តាំង​បី​កន្លែង។ អ៊ីរ៉ង់​តែង​តែ​បដិសេធ​ជា​និច្ច​ថា​ខ្លួន​គ្មាន​មហិច្ឆតា​ផលិត​នុយ​ក្លេអ៊ែរ​ទេ​។ អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​បញ្ជាក់​ថា​បើ​សិន​អ៊ីរ៉ង់​ចង់​ធ្វើ​ដូច្នេះ​មែន​ គ្មាន​នរណា​អាច​ហាម​ឃាត់​បាន​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ