ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈពលករ​មកពី​ថៃ​បន្ត​បន្ទាប់ ក្រុមការងារ​ខេត្តកោះកុងក៏ចាំសម្រួលដល់​បងប្អូនណា​​ចង់​​ធ្វើការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

5 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥ នេះ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង បាន​បិទ​មិន​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ទំនិញ​ចេញចូល​នោះ​ទេ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​ក​កម្ពុជា​បាន​បង្ហោះ​មុន​នេះ…

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥ នេះ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង បាន​បិទ​មិន​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ទំនិញ​ចេញចូល​នោះ​ទេ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​ក​កម្ពុជា​បាន​បង្ហោះ​មុន​នេះ ។

ដោយឡែក ពលករ​ដែល​បាន​ធ្វើការ​នៅ​ខេត្ត​ត្រា​ត ប្រទេស​ថៃ បាន​បន្ត​ចេញ​មក​ជា​បន្តបន្ទាប់ ដោយ​មានការ​ទទួល​ពី​ក្រុមការងារ​របស់​ខេត្តកោះកុង និង​សម្រួល ដល់​បងប្អូន​ណា ដែល​មាន​បំណង​ចង់​ចូល​បម្រើ​ការងារ​រោងចក្រ នៅ​ខេត្តកោះកុង ក្នុង​ខណ​:​ពេល​ដែល​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កោះកុង និង​រោងចក្រ​ជេ​ជាង នៅ​ស្រុកស្រែ​អំបិល កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ ។

សូមបញ្ជាក់ថា ៖ សព្វ​ថ្ងៃនេះ អាជ្ញាធរ​មន្ត្រី​ពាក់ព័ន្ធ​របស់​ខេត្តកោះកុង កំពុង​តែ​ផ្តោត​ការ​យកចិត្តទុកដាក់​រៀបចំ​កន្លែង​ស្នាក់​នៅ​ហូប​ចុក សេវា​ផ្នែក​សុខាភិបាល និង​សម្ភាសន៍​ការងារ​បន្ថែម​ដល់​គោលបំណង​របស់​ពួក​គាត់​ចង់​ស្វែងរក​ការងារ​នីមួយ​ៗ​ចង់​ធ្វើ​នៅ​តំបន់​សេដ្ឋកិច្ច ពិសេស​ខេត្ត​ក្នុងស្រុក​មណ្ឌល​សីមា និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាំ​ង នៅ​ស្រុកស្រែ​អំបិល ។

បច្ចុប្បន្ន​ខេត្តកោះកុង ត្រូវការ​កម្លាំង​ពលកម្ម​ជាង​៧.០០០​ពាន់​កន្លែង ដែល​រង់់ចាំ​ទទួល​ពលរដ្ឋ និង​ពលករ​ខ្មែរ​ចូល​បម្រើ​ការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ