ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖ រាល់​ការ​ដាក់​ចេញ​បញ្ជា ​ខ្ញុំ​ជា​អ្នក​ទទួលខុសត្រូវ ដូច្នេះ សូម​មន្ត្រី​អនុវត្ត​ទាំង​អស់​កុំ​ខ្លាច​នឹង​ការ​អនុវត្ត​ឱ្យ​សោះ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​វិវាទ​ជាមួយ​ប្រទេស​ថៃ កំពុង​តែ​មាន​ភាព​តានតឹង​នៅ​តាម​តំបន់​ព្រំដែន​រហូត​ដល់​បិទ​ព្រំដែន​មួយ​ចំនួន សម្តេច​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា​បាន​បញ្ជាក់​ថា ខ្ញុំ​បញ្ជា ខ្ញុំ​ជា​អ្នក​ទទួលខុសត្រូវ…

រាជធានី​ភ្នំពេញ ៖ ខណៈ​វិវាទ​ជាមួយ​ប្រទេស​ថៃ កំពុង​តែ​មាន​ភាព​តានតឹង​នៅ​តាម​តំបន់​ព្រំដែន​រហូត​ដល់​បិទ​ព្រំដែន​មួយ​ចំនួន សម្តេច​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា​បាន​បញ្ជាក់​ថា ខ្ញុំ​បញ្ជា ខ្ញុំ​ជា​អ្នក​ទទួលខុសត្រូវ ពីព្រោះ​នៅ​កម្ពុជា​មិនមែន​ឱ្យ​ថ្នាក់ ក្រោម​ធ្វើ អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ​» ពោល​គឺ​នៅ​ប្រទេស​កម្ពុជា​ខុស​ពី​ប្រទេស​ថៃ ។ នៅ​កម្ពុជា​នាយក​រដ្ឋមន្ត្រី​បញ្ជា​បែប​ណា គឺ​ត្រូវ​តែ​អនុវត្ត​បែប​នោះ ខុស​ពី​ថៃ នាយក​រដ្ឋមន្ត្រី​និយាយ​ផ្សេង យោធា​ធ្វើ​ផ្សឹ​ង ។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បន្ទាប់​ពី​សម្តេច​បាន​សម្រេច​បិទ​ព្រំដែន​នៅ​ខេត្តឧត្ដរមានជ័យ និង​កំពុង​ពិចារណា​ក្នុង​ការ​បិទ​ព្រំដែន​អានសេះ និង​ថា បើកាល​ណា​កម្ពុជា​បិទ​ហើយ គឺ​រង់ចាំ​ដល់​ថៃ​បើក​ដំណើរការ​ធម្មតា​ដូច​ថ្ងៃ​ទី​៧ មិថុនា ទើប​កម្ពុជា​បើក​ដំណើរ​ឡើង​វិញ ។

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ថ្លែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលស​.​ស​.​យ​​.​ក នៅ​សណ្ឋាគារ​សុខា​សៀមរាប កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា នៅ​កម្ពុជា​មាន​តែ​រដ្ឋាភិបាល​មួយ​គត់ តែ​មាន​សិទ្ធិ​សម្រេច​គ្រប់យ៉ាង​រាប់​ទាំង​ការ​បញ្ជា​ទ័ព ពោល គឺ​សំឡេង​តែ​មួយ ប៉ុន្តែ​នៅ​ប្រទេស​ថៃ​វិញ រាជរដ្ឋាភិបាល និង​នាយក​រដ្ឋមន្ត្រី​គ្មាន​សិទ្ធិ​បញ្ជា​ការងារ​នោះ​ឡើយ ។
សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖ «​ខ្ញុំ​បញ្ជា ខ្ញុំ​ជា​អ្នក​ទទួលខុសត្រូវ ពីព្រោះ​នៅកម្ពុជា មិនមែន​ឱ្យ​ថ្នាក់​ក្រោម​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ មិនមែន​នៅ​ប្រទេស​ខ្លះ នាយក​រដ្ឋ មន្ត្រី​និយាយ តែ​ទាហាន​ធ្វើ​ផ្សេង​នោះ​ទេ ។ ខ្ញុំ​មិនមែន​ជា​អ្នក​ទៅ​បំផុសស្មារតី​ជាតិនិយម​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ធ្វើការ​តាម​អ្វី​ដែល​ប្រជាជន​បោះ​ឆ្នោត​ឱ្យ​ខ្ញុំ​ធ្វើ​នោះ​ទេ គឺ​ដឹកនាំ​ប​ប្រទេស​នៅ​គ្រាហ៍​លំបាក​ដោះស្រាយ​នៅ​ពេល​ជួប​បញ្ហា​»​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​ទៅ​ភាគី​ថៃ សូម​កុំមក​ចោទប្រកាន់​សម្តេច​ថា ជា​អ្នកលេង​ល្បែង​ជាតិនិយម ដើម្បី​ទាញ​ប្រជាប្រិយភាព​ឱ្យ​សោះ ការ​សម្រេចចិត្តរបស់​រាជរដ្ឋា​ភិបាល​កម្ពុជា គឺ​ធ្វើ​ឡើង​តាម​ឆន្ទៈ​របស់​ប្រជាជន​ទូ​ទាំង​ប្រទេស​តែ​ប៉ុណ្ណោះ ។ ហើយ​ការ​សម្រេចចិត្ត​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​បរទេស​ជិតខាង គឺជា​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដើម្បី​ការពារ​អធិបតេយ្យភាព​ទឹកដី និង​បម្រើ​ឧត្តម​ប្រយោជន៍​របស់​កម្ពុជា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី ដែល​ប្រជាពលរដ្ឋ​បាន​ផ្តល់​នូវ​សេចក្តី​ទុកចិត្ត​ក្នុង​ការងារ​កាច់ចង្កូត​នាវា​កម្ពុជា ។

សម្តេច​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្សកាន់អំណាច និង​នាម​ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា បែប​ជា​សម្ងំ​យកសុខ នៅ​ពេល​ដែល​ប្រទេស​ជាតិ​ជួបនឹង​ការ​លំបាក​ដោយសារ​តែ​បរទេស​មាន​បំណង​ឈ្លានពាន គឺ​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ​។ ដោយឡែក សម្រាប់​ស្មារតី​ជាតិ ស្នេហា​ជាតិ​ផុសឡើង​ទូ​ទាំង​ប្រទេស​កម្ពុជា​នៅ​ឈរ​ពីក្រោយ​ខ្នង​រាជរដ្ឋាភិបាល ក្រោម​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដោយសារ​តែ​រាជរដ្ឋាភិបាល បំពេញ​កាតព្វកិច្ច​នានា ក្នុង​បុព្វហេតុ​ជាតិ បូរណភាព​ទឹកដី​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ ។

ខណៈ​ដែល​បញ្ហា​តំបន់​ព្រំដែន​ជាមួយ​ថៃ​កំពុង​មាន​ស្ថានភាព​ក្តៅ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា រាល់​វិធានការ​ដែល​សម្តេច​បាន​ដាក់​ចេញ គឺ​សម្តេច​ជា​អ្នក​ទទួលខុសត្រូវ ដូច្នេះ សូម​មន្ត្រី​អនុវត្ត​ទាំងអស់​កុំ​ខ្លាច​នឹង​ការ​អនុវត្ត​ឱ្យ​សោះ​។ ការ​បំពេញភារកិច្ច​របស់​ថ្នាក់ ដឹកនាំ​រាជរដ្ឋា​ភិបាល គឺ​ធ្វើ​ឡើង​ដើម្បី​ជាតិ មាតុភូមិ ពី​ការ​ប្រមាថមើលងាយ​ពី​សំណាក់​បរទេស​ជិត​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ