ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំប្រកាស​ថា ​អ៊ីរ៉ង់និងអ៊ីស្រាអែលទទួលយកបទឈប់បា.ញ់គ្នាទាំងស្រុងមួយ

3 ម៉ោង មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​អី​ុ​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​យប់​ថ្ងៃ​ទី​២៣​មិថុនា ពី​ឈប់​បាញ់​គ្នា​រយៈពេល​១២​ម៉ោង រវាង​អី​ុ​ស្រា​អែ​ល​និង​អី​ុ​រ៉​ង់ ដោយ​លោក​អះអាង​ថា​ប្រសិនបើ​ឈាន​ដល់​ក្លាយជា​បទ​ឈប់​បាញ់​គ្នា​អចិន្ត្រៃយ៍​នោះ​សង្គ្រាម​នេះ​នឹង​ត្រូវ​បញ្ចប់​។ ទោះបី​យ៉ាងណា​ទាំង​អី​ុ​រ៉​ង់​ទាំង​អី​ុ​ស្រា​អែ​ល នៅ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ​ទេ​។ លោក​ត្រាំ​ប្រកាស​បែប​នេះ​បន្ទាប់​ពី​អី​ុ​រ៉​ង់​បាន​តបត​វិញ…

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​អី​ុ​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​យប់​ថ្ងៃ​ទី​២៣​មិថុនា ពី​ឈប់​បាញ់​គ្នា​រយៈពេល​១២​ម៉ោង រវាង​អី​ុ​ស្រា​អែ​ល​និង​អី​ុ​រ៉​ង់ ដោយ​លោក​អះអាង​ថា​ប្រសិនបើ​ឈាន​ដល់​ក្លាយជា​បទ​ឈប់​បាញ់​គ្នា​អចិន្ត្រៃយ៍​នោះ​សង្គ្រាម​នេះ​នឹង​ត្រូវ​បញ្ចប់​។ ទោះបី​យ៉ាងណា​ទាំង​អី​ុ​រ៉​ង់​ទាំង​អី​ុ​ស្រា​អែ​ល នៅ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ​ទេ​។ លោក​ត្រាំ​ប្រកាស​បែប​នេះ​បន្ទាប់​ពី​អី​ុ​រ៉​ង់​បាន​តបត​វិញ វាយ​ប​ហារ​មូលដ្ឋាន​យោធា​ធំ​អា​មេ​រិ​ក​នៅ​កា​តា សងសឹក​ការ​វាយប្រហារ​របស់​អា​មេ​រិ​កលើ​បណ្ដា​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​។

ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL ប្រធានាធិបតី​អា​មេ​រិ​ក​ពន្យល់​ថា បទ​ឈប់​បាញ់​គ្នា​នោះ​ត្រូវ​ចូល​ជា​ធរមាន​ជា​ដំណាក់កាល ចាប់ពី​ម៉ោង​៦​ព្រឹក​ម៉ោង​នៅ​ក្រុងប៉ារីស​ថ្ងៃ​ទី​២៤​មិថុនា​ទៅ​។ លោក​បន្ត​ថា​ទាំង​អី​ុ​ស្រា​អែ​ល​ទាំង​អី​ុ​រ៉​ង់​បាន​យល់​ស្រប​លើ​កិច្ច​កិច្ចព្រមព្រៀង​រួម​មួយ​ថា បទ​ឈប់​បាញ់​គ្នា​ពេញលេញ​និង​ទាំងស្រុង​ត្រូវ​មាន​ក្នុង​ប្រមាណ​៦​ម៉ោង​ទៀត​ពេល​ដែល​អី​ុ​ស្រា​អែ​ល​និង​អី​ុ​យ​រ៉​ង់​បង្ហើយ​បណ្ដា​បេសកកម្ម​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​រយៈពេល​១២​ម៉ោង ហើយ​បន្ទាប់​ពី​នេះ​សង្គ្រាម​នឹង​ត្រូវ​ចាត់​ទុក​ថា​បញ្ចប់​។

យោង​តាម​សារ​នេះ​របស់​លោក​ត្រាំ​ថា វា​ហាក់ដូចជា​បទ​ឈប់​បាញ់​គ្នា ត្រូវ​ប្រព្រឹត្ត​ទៅ ក្នុង​២៤​ម៉ោង​ជា​២​ពេល​។ ដំបូង​អី​ុ​រ៉​ង់​ត្រូវ​បញ្ឈប់​រាល់​ប្រតិបត្តិការ​របស់​ខ្លួន មុន​ពេល​អី​ុ​ស្រា​អែ​ល​ធ្វើ​ដូច​គ្នា​នេះ​១២​ម៉ោង​ក្រោយមក​។ អំឡុង​ពេល​២៤​ម៉ោង​ការ​បញ្ចប់​ជា​ផ្លូវការ​នៃ​សង្គ្រាម​អស់​ពេល​១២​ថ្ងៃ​មកនេះ នឹង​ត្រូវ​បាន​អបអរ​លើ​ពិភពលោក​។ លោក​ត្រាំ​ង​អះអាង​ទៀត​ថា ភាគី​ទាំង​២​បាន​ព្រម​ទទួលយក​សន្តិភាព​និង​ការ​គោរព​គ្នា​ក្នុង​ដំណាក់កាល​និ​មួយ​ៗ​នៃ​ដំណើរការ​ឈប់​បាញ់​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​FOX NEWS​បន្ទាប់​ពី​ការ​ប្រកាស​នោះ​របស់​លោក​ត្រាំ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ជី​ឌី​វ៉ា​ន បាន​សរសើរ​លោក​ត្រាំ​ដែល​អាច​ឆ្លងកាត់ មក​ដល់​ខ្សែ​ទី​។
មុន​នេះ​នា​ថ្ងៃ​ទី​២៣​មិថុនា​អី​ុ​រ៉​ង់​បាន​បាញ់​មី​សី​ុ​ល​លើ​មូលដ្ឋាន​អាកាសចរណ៍​អា​មេ​រិ​ក​AL-UDEID នៅ​ប្រទេស​កា​តា​តែ​មី​សី​ុ​ល​ទាំងនោះ​បាន​ត្រូវ​ស្ទាក់​កម្ទេច​។ ការ​វាយប្រហារ​នោះ​របស់​អី​ុ​រ៉​ង់​លើ​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នេះ​ហាក់ដូចជា​គ្រាន់តែ​ធ្វើ​កុំ​ឲ្យ​ចាញ់ចិត្ត​ប៉ុណ្ណោះ បន្ទាប់​ពី​អា​មេ​រិ​ក​វាយប្រហារ​កម្ទេច​ទីតាំង​នុយក្លេអ៊ែរ​អី​ុ​រ៉​ង់​៣​កន្លែង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ