ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវបានសាច់ញាតិបងប្អូន ឪពុកម្ដាយ ដាច់ចិត្តប្តឹងឱ្យនគរបាលធ្វើការឃាត់ខ្លួន ខណៈដែលទាញពូថៅ គំរាមសំលាប់ចោលមួយពូជ បើគ្មានលុយឱ្យរូបគេ មិនតែប៉ុណ្ណោះយុវជនរូបនោះបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិថែមទៀតផង។
ករណីកូនទាញពូថៅគំរាមសំលាប់ម៉ាពូជ និងបំផ្លាញទ្រព្យបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នៅចំណុចភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឱ្យដឹងថា យុវជនដែលត្រូវឃាត់មានឈ្មោះ ង៉ូវ អំរិត អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
រីឯជនរងគ្រោះត្រូវជាប្អូនមានឈ្មោះ ង៉ូវ សុភា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ក្នុងភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តថា បើតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ង៉ូវ សុភា បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ដោយកន្លងមកឈ្មោះ ង៉ូវ សំរិត (ត្រូវជាបងប្រុសបង្កើត) ហើយតែងតែងកាន់កាំបិត ហើយនិយាយគំរាមកំហែងសម្លាប់ទាំងអស់(ម៉ាពូជ) ទាំងឪពុកទាំងម្តាយ នឹងបងប្អូនដែលរស់នៅផ្ទះជាមួយគ្នា នឹងវាយបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះទាំងអស់ដូចជា តុក ទូរ កៅអី គ្រែ ពូក ចានឆ្នាំ នឹងដុតបំផ្លាញ់ខោអាវដែលនៅក្នុងផ្ទះទាំងអស់ ។
ហើយ នៅវេលាម៉ោង០៣និង២០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ ង៉ូវ អំរិត បានធ្វើសកម្មភាពយកពូថៅវាយកំទិចផ្ទះបាយនៅខាងក្រោយផ្ទះ និងព្យាយាមចង់សម្លាប់អ្នកដែលរស់នៅក្នុងផ្ទះចោលទាំងអស់(ម៉ាពូជ) ប៉ុន្តែពួកគាត់បាននាំគ្នារត់គេចខ្លួនទាន់។ ដោយអស់ទ្រាំនូវទង្វើរបស់បងប្រុស កូនប្រុស ចិត្តសាហាវនោះ ក៏ដាច់ចិត្ត ដាក់ពាក្យបណ្តឹងឱ្យសម្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនតែម្តង ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តទៀតថា÷ បើតាមបញ្ជាក់ពីសាច់ញាតិក្រុមគ្រួសារថា ជនសង្ស័យខាងលើជាមនុស្សតែងតែប្រើប្រាស់ គ្រឿងញៀន ហើយកន្លងទៅអាណាព្យាបាលក៏ធ្លាប់បានបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន០៣លេីកមកហេីយ ប៉ុន្តែនៅតែមិនរៀងចាល ប្រព្រឹត្តរឿងដដែលៗ។
បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបានឃាត់ខ្លួនកសាងសុំណុំរឿង បញ្ជូនទៅកាន់ស្នងការស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ