រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតឲ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលក្រាបបង្គំគាល់ដើម្បីគោរពទូលថ្វាយអំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបានកាលពីពេលថ្មីៗនេះ។
ក្នុងវរោកាសដ៏មហាមង្គលនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង។
សូមជម្រាបជូនថា ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃ១១ ខែកក្កដាកន្លងទៅ ក្នុងនោះរួមមានទីតាំង៖ ១- អតីតមន្ទីរឃុំឃាំង ម-១៣, ២- សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១ និង៣- មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក៕
ចែករំលែកព័តមាននេះ