រាជធានីភ្នំពេញ ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទម្លាយរឿងមួយថា នៅមានពេលវិវាទព្រំដែនរវាងកម្ពុជាជាមួយប្រទេសថៃ មានប្រទេសមួយចំនួនសុំខ្លួនចូលរួមសម្របសម្រួល ហើយចង់ឱ្យដោះស្រាយកម្រិតទ្វេភាគី តែមកដល់ម៉ោងស្មើនេះកម្ពុជាមិនទាន់បានទៅពឹងអ្នកណាទេ លើកលែងតែ៤ប៉ុណ្ណោះ ។
ការទម្លាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមាហាបវរធិបតីអញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខា សៀមរាប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «កាលពីម្សិលម្ងៃនេះ មានប្រទេសមួយ ចំនួនចង់ដើរតួជាអ្នកសម្របសម្រួល ប៉ុន្ដែអ្វីដែលគេម កចង់សម្របសម្រួល ជាសំណមពររបស់ថៃ គឺសូមឲ្យភាគីទាំងពីរ ចរចារគ្នាតាមទ្វេភាគី ។ កម្ពុជាបានប្រាប់ហើយថា ម៉ោងស្មើនេះយើងមិនទាន់ បានទៅពឹងអ្នកណាគេទេ លើកលែងតែ៤ចំណុចប៉ុណ្ណោះ ក្រៅពីនោះយើង នៅធ្វើការងារជាទ្វេភាគីដដែល ទាំងរឿងព្រំដែន, សេដ្ឋកិច្ច, កងទ័ព យើងនៅបើកច្រកចរចារទ្វេភាគី ប៉ុន្ដែមានលក្ខខណ្ឌមួយចំនួន»។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីបានលើកឡើងថា ក្នុងនោះ ប្រសិនបើមានការផ្ទុះអាវុធ យើង ទៅក្រុមប្រឹក្សាសន្ដិសុខ អង្គកាសហប្រជាជាតិ ប៉ុន្ដែបច្ចុប្បន្ននេះ យើងប្រើទ្វេភាគីទៅលើការដោះស្រាយបញ្ហា ព្រមទាំងបញ្ហាព្រំដែនលើកលែងតែ៤ចំណុចដែល ពឹងលើតុលាការយុត្តិ ធម៌អន្តរជាតិ (ICJ) ព្រោះវាផុតទៅហើយ ។ ដូច្នេះ ក្រៅពីនោះយើងនៅបន្ដធ្វើការនៅឡើយ មិនទាន់ដល់ពេល ដែលចាំបាច់ត្រូវការអ្នកណាមកជួយទេ ប៉ុន្ដែយើងនៅតែអរគុណចំពោះបងប្អូនប្រទេសដែល ជាមិត្ត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ជាការពិតណាគ្មានអ្នកណាចង់ ឃើញបញ្ហានោះទេ ខ្ញុំបានជួយជាមួយមន្ដ្រីក្រសួងទេសចរណ៍ វប្បធម៌របស់ម៉ាឡេស៊ីកាល ពី២ ទៅ៣ថ្ងៃមុន ដោយលោកបានលើកឡើងថា ចង់ឃើញប្រទេសទាំងពីរ ដោះស្រាយ បញ្ហាដោយសន្ដិវិធី ខ្ញុំបានឆ្លើយតបថា ត្រឹមត្រូវណាស់ព្រោះថា កម្ពុជាឆ្អែតជាមួយសង្គ្រាម ពិតណាស់កម្ពុជាមិនចង់មានសង្គ្រាមទេ ទាំងនេះជាហេតុផលដែលកម្ពុជាសម្រេចលើក យកបញ្ហាទាំងនេះ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដូចទៅនឹងម៉ាឡេស៊ី និងសិង្ហបុរីដែរ ដែលបានដោះស្រាយបញ្ហាកោះ ដែលប្រទេសទាំងពីរមិនត្រូវគ្នា និងប្រើប្រាស់ រយៈពេលប្រមាណជា២០ឆ្នាំជាង ដោយដោះស្រាយតាំងពីឆ្នាំ១៩៩៧ និងបញ្ចប់ក្នុងអំឡុងឆ្នាំ២០០០ ដោយបានដោះស្រាយបញ្ហាទាំងនេះនៅតុលា ICJ ដោយមិនបានប៉ះពាល់ទំនាក់ទំនងធំ»។
ថ្លែងក្នុងឱកាសនោះដែរ សម្តេចវរធិបតីបានថ្លែងបន្ដថា ដូច្នេះហើយបានកម្ពុជាព្យាយាមដោះស្រាយបញ្ហាទាំងនេះ ដោយសន្ដិវិធីជៀសជាងប្រើប្រាស់កម្លាំងបាយ តែសម្រាប់ជំហរខាងថៃ អាចចង់ប្រើប្រាស់កម្លាំងបាយ ប៉ុន្ដែចំពោះជំហររបស់កម្ពុជាវិញចង់បានសន្ដិភាព ។ ដូច្នេះហើយ បានជាត្រូវរកអ្នកទី៣មក គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ករណីនេះ ប៉ុន្ដែចំពោះចំណុចផ្សេងទៀតយើងនៅរក្សាទ្វេភាគីដដែល ដូច្នេះសូមបញ្ជាក់ឲ្យច្បាស់ៗបែបនេះ៕
ចែករំលែកព័តមាននេះ