ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់​សោះ ! គ្រាន់តែ​ផឹកទឹកខ្ញី​នៅ​ពេល​ព្រឹក​ អ្នក​នឹង​មាន​ភាពស៊ាំ​នៃរាង​កាយ និង​កាត់​បន្ថយ​សម្ពាធ​ឈា.ម

3 ម៉ោង មុន

ខ្ញី​មិន​ត្រឹមតែ​អាច​យក​ទៅ​ធ្វើ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​អាច​យក​វា​ទៅ​ប្រើប្រាស់​ប្រឆាំង ក៏​ដូច​ជា​ព្យាបាល​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ​បាន​ទៀត​ផង​។ ហើយ​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​បន្លែ​មើម​នេះ​ទ្វេ​ដង ប្រសិនបើ​ព្យាយាម​ទទួលទាន​រាល់ថ្ងៃ ជា​ពិសេស​រួម​ជាមួយ​អាហារ​ពេល​ព្រឹក​។ ការ​ធ្វើ​ទឹក​ខ្ញី គឺ​គ្មាន​អ្វី​ពិបាក​ឡើយ​។ គ្រាន់តែ​យក​ខ្ញី​ទៅ​លាង​ឲ្យ​ស្អាត ហើយ​កោស​សំបក​ចេញ…

ខ្ញី​មិន​ត្រឹមតែ​អាច​យក​ទៅ​ធ្វើ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​អាច​យក​វា​ទៅ​ប្រើប្រាស់​ប្រឆាំង ក៏​ដូច​ជា​ព្យាបាល​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ​បាន​ទៀត​ផង​។ ហើយ​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​បន្លែ​មើម​នេះ​ទ្វេ​ដង ប្រសិនបើ​ព្យាយាម​ទទួលទាន​រាល់ថ្ងៃ ជា​ពិសេស​រួម​ជាមួយ​អាហារ​ពេល​ព្រឹក​។ ការ​ធ្វើ​ទឹក​ខ្ញី គឺ​គ្មាន​អ្វី​ពិបាក​ឡើយ​។ គ្រាន់តែ​យក​ខ្ញី​ទៅ​លាង​ឲ្យ​ស្អាត ហើយ​កោស​សំបក​ចេញ រួច​កាត់​ជា​ដុំ​ៗ​។ បន្ទាប់​មក​យក​ដុំ​ខ្ញី​ទៅ​កិន​លាយ​ជាមួយ​ទឹក​ធម្មតា​មួយ​ចំនួន និង​ត្រង ឬ​ស្រង​យក​កាក​ចេញ​បន្ទាប់​ពី​កិន​បាន​ទឹកជា​ការ​ស្រេច​។

១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ
ខ្ញី​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​មេរោគ​បាក់តេរី​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​រាល់​បាក់តេរី​បង្ក​គ្រោះថ្នាក់​។ ប្រសិនបើ​អ្នក​ទទួលទាន​ខ្ញី​រាល់ថ្ងៃ អ្នក​នឹង​មិន​ងាយ​កើត​ជំងឺ​ផ្ដាសាយ​ឡើយ​។ ខ្ញី​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់​ការ​រលាក​ផ្សេង​ៗ​ក្នុង​ប្រព័ន្ធ​ប្រសាទ​នៃ​ប្រព័ន្ធ​ភាពស៊ាំ រួម​បញ្ចូល​ទាំង​សមាសធាតុ​សកម្ម​បំផុត​ហៅ​ថា gingerols ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​។ វា​កាន់តែ​ពិសេស​ទៀត នៅ​ពេល​សម័យ​កូ​វី​ដ​នេះ ដែល​យើង​ត្រូវ​តែ​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹង​មាំ​ទប់ទល់​នឹង​ជំងឺ​។

២. កាត់​បន្ថយ​សម្ពាធ​ឈាម
វិធី​មួយទៀត​ដើម្បី​ប្រើប្រាស់​ទឹក​ខ្ញី គឺ​នៅ​ពេល​អ្នក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ អ្នក​អាច​ទទួលទាន​ទឹក​ខ្ញី ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់ ប៉ុន្តែ​កុំ​ភ្លេច​បន្ថែម​ទឹកឃ្មុំ​មួយ​ចំនួន​ចូល​ផង ដើម្បី​បង្កើន​ឱជា​រស​ស្រួល​ទទួលទាន​។

៣. បង្កើន​សុខភាព​បេះដូង
ការ​ទទួលទាន​ទឹក​ខ្ញី​អាច​ជួយ​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​ជាស​ត្រូវ​ធំ​បំផុត​របស់​បេះដូង​។ កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺលើសឈាម ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ជា​ពិសេស​នោះ គឺ​ជំងឺ​បេះដូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ